មិននឹកស្មានដល់! យុទ្ធនាការ បរិច្ចាគឈាមសង្រ្គោះជីវិត ៨៨៨អ្នកជាមួយឃូស៊ី ប្រព្រឹត្តទៅដោយរលូន និងជោគជ័យទទួលបានអ្នកបរិច្ចាគដល់ជាង ១ពាន់នាក់
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមហ៊ុនសម្រស់ធម្មជាតិបានរៀបចំយុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិត ៨៨៨អ្នកជាមួយឃូស៊ី ដោយទទួលអ្នកចូលរួមបរិច្ចាគចំនួន ៨៨៨នាក់។ យុទ្ធនាការនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនសម្រស់ធម្មជាតិ រួមជាមួយនឹងកាកកបាទក្រហមកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងគោលបំណងដើម្បីបំផុសបំផុល ចលនានៃការផ្ដល់ឈាមដើម្បីជួយសង្រ្គោះជីវិតមនុស្ស។
យុទ្ធនាការនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃកាកកបាទក្រហមកម្ពុជា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងក្រុមការងារសម្រស់ធម្មជាតិ រួមទាំងប្រជាពលរដ្ឋជាច្រើន។ អ្នកចូលរួមយុទ្ធនាការ ក្រៅពីបានចូលរួមចំណែកផ្ដល់ឈាមជួយជីវិតមនុស្ស ក៏ទទួលបានកាដូថ្លែងអំណរគុណពីយូស៊ីទៀតផង។

គួរបញ្ជាក់ផងដែរថា បើតាមការឡាយរបស់អគ្គនាយិការបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ យុទ្ធនាការនេះ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយបងប្អូនប្រជាពលរដ្ឋជាច្រើនមកពីបណ្ដាខេត្ត-ក្រុង បានចំណាយពេលវេលាផ្ទាល់ខ្លួននាំគ្នាចូលរួមបរិច្ចាគ ដែលធ្វើឱ្យចំនួនអ្នកចូលរួមឡើងដល់ជាង ១ពាន់នាក់ លើសពីការរំពឹងទុក៕












