PR July 8, 2022

ធនាគារ វីង នឹងចាប់រង្វាន់ម៉ូតូ Honda Dream ចំនួន២២គ្រឿង និងរថយន្ត Ford Wildtrak ១គ្រឿង ជាលើកទី១ នៅថ្ងៃស្អែក!

Liny Chan

ឱកាសឈ្នះរង្វាន់ធំៗជាច្រើនក្នុងជុំទី១សម្រាប់អតិថិជនរបស់ធនាគារ វីង ខិតជិតមកដល់ហើយ។ សូមបើកគណនីធនាគារ វីងនៅថ្ងៃនេះ និងដាក់ប្រាក់សន្សំដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។

កម្មវិធីចាប់ឆ្នោតផ្សងសំណាង “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” លើកដំបូងសម្រាប់អតិថិជនដែលបានដាក់ប្រាក់ជាមួយធនាគារវីង នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកក្កដាក្នុងកម្មវិធីប្រគុំតន្ត្រី Saturday Night LIVE ដែលនឹងផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង ៧:០០ យប់ ដល់ ៩:០០ យប់។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីងបានមានប្រសាសន៍ថា៖ “ឥឡូវនេះធនាគារវីងបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់រង្វាន់ធំៗជូនដល់អតិថិជនដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រដល់ផលិតផល និងសេវាកម្មរបស់យើងខ្ញុំ។ ក្នុងជុំទី១នេះ ធនាគារវីង នឹងប្រគល់ម៉ូតូ Honda Dream ចំនួន២២គ្រឿង និង រថយន្ត Ford Wildtrak ១គ្រឿង។”

អតិថិជនដែលមានបំណងចង់បើកគណនីវីង អាចទៅកាន់សាខាធនាគារ វីង ឬភ្នាក់ងារវីងណាមួយក៏បានដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនដែលមានសុពលភាព។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារ ឬ ២ លានរៀល នឹងមានឱកាសឈ្នះម៉ូតូ Honda Dream រៀងរាល់ថ្ងៃ។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០០ ដុល្លារ ឬ ២០ លានរៀល អាចចូលរួមក្នុងការចាប់រង្វាន់ដើម្បីឈ្នះរថយន្ត Ford Wildtrak រៀងរាល់ខែ។ ហើយអតិថិជនដែលដាក់ប្រាក់ ៥០០០០ ដុល្លារ ឬ ២០០ លានរៀល មានសិទ្ធិទទួលបានឱកាសឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។

អតិថិជនដែលមានគណនីវីងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតរួមមាន៖ ការស្នើប្រាក់កម្ចីតាមរយៈកម្មវិធីវីងប៊ែងអេប ការទូទាត់ប្រាក់សម្រាប់ការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតដោយមានភាពងាយស្រួលបំផុត ការផ្តល់ជូនពិសេសពីដៃគូពាណិជ្ជករចំនួន ៨៥.០០០ និងផ្ដល់នូវសុវត្ថិភាពខ្ពស់។

អតិថិជនដែលមិនទាន់មានគណនីវីងនៅឡើយ នៅតែមានពេលដើម្បីបើកគណនី ហើយធ្វើការដាក់ប្រាក់ដើម្បីមានឱកាសឈ្នះរង្វាន់ធំជាច្រើននៅជុំក្រោយៗទៀត។

ធនាគារវីង នឹងរៀបចំឲ្យមានការ ៥ ជុំទៀតជាមួយលក្ខខណ្ឌ និងការផ្តល់ជូនដូចគ្នារហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
បើអតិថិជនដាក់ប្រាក់កាន់តែឆាប់ និងកាន់តែច្រើន នឹងមានឱកាសឈ្នះកាន់តែច្រើន៕

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” សូមចូលទៅកាន់៖ https://bit.ly/3PeO0HM
ដោនឡូតកម្មវិធីវីងប៊ែងអេប៖ http://onelink.to/wingbank