ព័ត៌មានជាតិ May 13, 2021

រូបភាពដំបូងរបស់កញ្ញា មាន ពេជ្ររីតា ក្រោយពេលដោះលែងចេញពីពន្ធនាគារ នៅការិយាល័យក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ

Khmerpress

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួររាជធានីភ្នំពេញ បានសម្រេចធ្វើការដោះលែងកញ្ញា មាន ពេជ្ររីតា ហៅយូប៊ី អាយុ២០ឆ្នាំ ជាពិធីការិនីទូរទស្សន៍ MYTV និងជាអតីតបេក្ខនារី Miss Grand Cambodia ឲ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ។

គួររំលឹកផងដែរថា នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការយកកញ្ញា ពេជ្ររីតា ពីពន្ធនាគារមកសាកសួរម្តងទៀតនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។ ហើយខាងក្រោមនេះគឺជាការបង្ហោះរបស់ឯកឧត្តម គី តិច បានបញ្ជាក់នៅលើទំព័រហ្វេសបុករបស់ឯកឧត្តមថា៖ រូបភាពដំបូងរបស់កញ្ញា មាន ពេជ្ររីតា ក្រោយពេលដោះលែងចេញពីពន្ធនាគារ នៅការិយាល័យក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ។