Short News
បទពិសោធន៍នៃព្រឹត្តិការណ៍ k’dance និង EDM Party ថ្មីប្លែកដែលមិនធ្លាប់មានពីមុន នាំមកជូនដោយ realme realme ក្លាយជាប្រេនដែលជាទីពេញចិត្តរបស់យុវវ័យ ដោយនាំយកវប្បធម៌ទាន់សម័យសម្រាប់យុវវ័យមកកម្ពុជា
BY Khmerpress
August 3, 2022
ពិតជាកក្រើកមែន នៅក្នុងព្រឹត្តិការណ៍ k’dance និង EDM Party បទពិសោធន៍នៃថ្មីប្លែកដែលមិនធ្លាប់មានពីមុន ដែលនាំមកជូនដោយ realme កាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅ នៅឯ CKCC។ ការចូលរួមពីយុវវ័យជាច្រើនក្នុងការបញ្ចេញសមត្ថភាព ក្នុងការប្រកួតរាំ និងការបង្ហាញម៉ូត ក្នុងកម្មវិធីនេះផងដែរ ក៏មានតារាកិត្តិយសចូលរួមដូចជា Mina ដែលបានសម្តែងក្បាច់រាំយ៉ាងរស់រវើក និងក្បាច់រាំច្នៃប្រឌិតថ្មីៗពីបេក្ខជនដែលចូររួម ពិតជាអស្ចារ្យមិនសរសើមិនបាន អមជាមួយការហ៊ោរកញ្វៀវតែម្តង ( មានវីដេអូនខាងក្រោម) ។ ពួកគាត់ទទួលបានឱកាសដ៏វិសេសវិសាលនេះ ជាមួយការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme C30 ដែលជាស៊េរីស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមជាងគេរបស់ realme តម្លៃតត្រឹមតែ ១១៩ ដុល្លារ ហើយលោកអ្នកអាចរកជាវបាន តាមបណ្តាហាងទូរសព្ទដៃទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ។