Short News
លោកជំទាវ ហ៊ុន ស៊ីណាត បញ្ជាក់ថា លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ជាអ្នកអន្តរាគមន៍ ដោះស្រាយបញ្ហាលោក ផែង វណ្ណៈ ជាមួយលោកជំទាវ
BY Khmerpress
August 3, 2022
កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ផែង វណ្ណៈ បានចូលទៅសុំទោសលោកជំទាវ ហ៊ុន ស៊ីណាត ដល់គេហដ្ឋានរបស់លោកជំទាវ និងបានបង្ហោះសារមួយឃ្លាថា៖ “ក្រោយភ្លៀងមេឃស្រលះ ! នៅព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ខ្ញុំបាទបានការអនុញ្ញាតពីអ្នកមីង ហ៊ុន ស៉ីណាត ចូលជួបដើម្បីធ្វើការសុំទោសអ្នកមីង និង ទទួលយកការណែនាំពីអ្នកមីងដើម្បីកែប្រែនូវចំណុចខ្វះខាតដើម្បីបន្តការងារលើបណ្ដាញសង្គមហ្វេសប៊ុកតទៅមុខទៀត ។ ក្មួយសូមគោរពជូនពរអ្នកមីង មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដើម្បីបន្តបំរើប្រជាពលរដ្ឋតទៅទៀតក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន”។