Short News
លោក ជឿន វិចិត្រ ប្រកាសជូនម៉ូតូមួយគ្រឿងនិងសម្ភារមួយចំនួន ដល់ប្អូនប្រុសជិះកង់ហែបក្សកាលពីថ្ងៃមុន
BY Khmerpress
August 3, 2022
រូបថតប៉ុន្មានសន្លឹកដែលធ្វើអោយសម្តេចតេជោ ហ៊ុន សែន រំភើបចិត្តនិងកោតសរសើរចំពោះទឹកចិត្តយុវជនម្នាក់ដែលជិះកង់ចាស់មួយគ្រឿងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ពេលនេះត្រូវបានលោក ជឿន វិចិត្រ ដែលជាមន្ត្រីនគរបាលមួយរូបនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយលើ បានប្រកាសផ្តល់ជូនម៉ូតូមួយគ្រឿង និងសម្ភារមួយចំនួនដល់ប្អូនប្រុស។