PR August 22, 2022

កម្មវិធីសប្តាហ៍សោតទស្សន៍ ចិន-អាស៊ាន លើកទី៤ នឹងប្រារព្ធឡើងនៅទីក្រុង Nanning ប្រទេសចិននិងរាជធានីភ្នំពេញប្រទេសកម្ពុជា ដោយកម្ពុជាជាប្រទេសភ្ញៀវកិត្តិយស

Liny Chan

កាលពីថ្ងៃទី១៨ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃរដ្ឋាភិបាលប្រជាជនតំបន់ស្វយ័ត Guangxi បានឱ្យដឹងថា កម្មវិធីសប្តាហ៍សោតទស្សន៍ចិន-អាស៊ានលើកទី៤ដែលសហការរៀបចំដោយអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍ជាតិចិន ក្រសួងព័ត៌មានកម្ពុជា រដ្ឋាភិបាលប្រជាជនតំបន់ស្វយ័ត Guangxi zhuang និងទទួលរៀបចំរួមគ្នាដោយនាយកដ្ឋានវិទ្យុនិងទូរទស្សន៍តំបន់ស្វយ័ត Guangxi zhuang និងស្ថាប័នពាក់ព័ន្ធ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៦ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២២នៅទីក្រុង Nanning ខេត្ត Guangxi។

សន្និសីទសារព័ត៌មាននេះបានឱ្យដឹងទៀតថា ឈរលើមូលដ្ឋានជោគជ័យនៃការប្រារព្ធកម្មវិធីសប្តាហ៍ទូរទស្សន៍ចិន-អាស៊ានកាលពី៣លើកកន្លងមកនេះ ឆ្នាំនេះកម្មវិធីនេះនឹងប្រែក្លាយទៅជាកម្មវិធីសប្តាហ៍សោតទស្សន៍ចិន-អាស៊ានតែម្តង។ កម្មវិធីសប្តាហ៍សោតទស្សន៍លើកនេះនឹងអញ្ជើញកម្ពុជាដែលជាប្រធានអាស៊ានប្តូរវេនធ្វើជាប្រទេសភ្ញៀវកិត្តិយស ហើយកម្មវិធីនេះនឹងផ្តោតទៅលើប្រធានបទ “សម័យថ្មី សោតទស្សន៍ថ្មី កាលានុវត្តភាពថ្មី អនាគតថ្មី” ដោយបង្ហាញពីសមិទ្ធផលដ៏សម្បូរបែបនៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅផ្នែកសោតទស្សន៍រវាងចិននិងបណ្តាប្រទេសអាស៊ាន និងធ្វើការពិភាក្សាទៅលើចក្ខុវិស័យអភិវឌ្ឍន៍និងសហប្រតិបត្តិការនាពេលអនាគត។

តាមការបានឱ្យដឹងថា កម្មវិធីសប្តាហ៍សោតទស្សន៍ចិន-អាស៊ានលើកទី៤នេះរួមមានកម្មវិធីសំខាន់ៗចំនួន៤៖

ទី១ ប្រារព្ធពិធីបើកកម្មវិធីសប្តាហ៍សោតទស្សន៍ចិន-អាស៊ាន។ កម្មវិធីបើកធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ដោយនឹងធ្វើឡើងព្រមគ្នាដាច់ដោយឡែកនៅទីក្រុង Nanning ខេត្ត Guangxi ប្រទេសចិននិងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយបង្ហាញពីលទ្ធផលផ្លាស់ប្តូរវប្បធម៌និងការរស់នៅរបស់មនុស្សដែលផ្សាយដោយជំរុំផលិតនិងផ្សព្វផ្សាយរបស់យុវជនចិន-អាស៊ាន បង្កើតពិធីបង្ហាញកម្មវិធីសោតទស្សន៍ដ៏អស្ចារ្យ។

ទី២ ប្រារព្ធវេទិកាផ្សព្វផ្សាយសោតទស្សន៍ចិន-អាស៊ាន។ វេទិកានេះត្រូវបានដាក់បញ្ចូលក្នុងក្របខណ្ឌវេទិកាជាន់ខ្ពស់នៃពិព័រណ៍ចិន-អាស៊ានលើកទី១៩ ដែលនឹងធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា នៅទីក្រុង Nanning។ វេទិកានេះនឹងផ្តោតសំខាន់ទៅលើប្រធានបទស្តីពីកិច្ចសហប្រតិបត្តិការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការអភិវឌ្ឍវិទ្យុ ទូរទស្សន៍ និង សោតទស្សន៍ក្រោមការជំរុញនៃសេវាកម្មឧស្សាហកម្មវិទ្យ ទូរទស្សន៍ និង សោតទស្សន៍ បូកសរុបលទ្ធផលផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសោតទស្សន៍ចិន-អាស៊ាន ជាពិសេសគឺពិភាក្សាលើ “ទូរទស្សន៍នាពេលអនាគត” នាំមកនូវកាលានុវត្តភាពដល់ការអភិវឌ្ឍរួមគ្នាក្នុងវិស័យវិទ្យុ ទូរទស្សន៍ និងសោតទស្សន៍ចិន-អាស៊ាន។ វេទិកានេះនឹងផ្សព្វផ្សាយ «របាយការណ៍ស្តីពីការផ្សព្វផ្សាយអន្តរជាតិនៃសោតទស្សន៍ចិន-អាស៊ានរយៈពេល ១០ ឆ្នាំ» រៀបចំលទ្ធផលរយៈពេល ១០ ឆ្នាំនៃការផ្សព្វផ្សាយសោតទស្សន៍ទេ្វភាគីចិន-អាស៊ាន ធ្វើការវិភាគលើលក្ខណៈពិសេសនិងតម្រូវការអភិវឌ្ឍនៃការផ្សព្ធផ្សាយកម្មវិធីសោតទស្សន៍ ធ្វើការព្យាករណ៍និងវិនិច្ឆ័យនិន្នាការអភិវឌ្ឍនៃការផ្សព្វផ្សាយអន្តរជាតិនៃសោតទស្សន៍ចិន-អាស៊ាន បង្ហាញ “ភាពអស្ចារ្យនៃរយៈពេល ១០ ឆ្នាំ”។

ទី៣ ប្រារព្ធកម្មវិធីបង្ហាញការបកប្រែនិងផលិតភាពយន្តនៃសប្តាហ៍សោតទស្សន៍ចិន-អាស៊ាន។ នឹងជំរុញសមិទ្ធផលភាពយន្តរឿង «To Be With You» «The Gilt of Lile» ភាពយន្តឯកសារ «Shan ge hao bi chun jiang shui» រឿងតុក្កតា «CoNaBlue» វីដេអូខ្លី «Si shi liu bao»។ល។ សរុប ៣១ រឿងដែលមានសរុប ១៦៤ ភាគត្រូវបានចាក់ផ្សាយលើបណ្តាញទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយសម័យថ្មីឈានមុខគេនៅក្នុងបណ្តាប្រទេសអាស៊ាន ដូចជាកម្ពុជា ថៃ ឥណ្ឌូណេស៊ី វៀតណាម ឡាជាដើម។ ទន្ទឹមនឹងនេះ នឹងធ្វើការចាក់ផ្សាយនូវសមិទ្ធផលសោតទស្សន៍លេចធ្លោរបស់ប្រទេសអាស៊ាននីមួយៗនៅក្នុងខេត្ត Guangxi Guangdong Fujian Hainan Sichuan (ឬតំបន់)។ល។

ទី៤ បង្កើតជំរុំផលិតនិងផ្សព្វផ្សាយរបស់យុវជនចិន-អាស៊ានរដូវកាលទី២។ ជំរុំផលិតត្រូវបានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ “បង្កើតក្តីសុបិននាពេល ១០ ឆ្នាំនេះ” ដោយអញ្ជើញយុវជនចិននិងអាស៊ានធ្វើដំណើរផ្សេងៗគ្នាឆ្ពោះទៅកាន់ទីក្រុង Chengdu Nanning Qinzhou ប្រទេសចិននិងរាជធានីភ្នំពេញ ប្រទេសកម្ពុជាជាដើម ហើយធ្វើការបង្ហាញពីអនាគតដ៏ត្រចះត្រចង់នៃកិច្ចសហប្រតិបត្តិការចិន-អាស៊ានក្រោមក្របខណ្ឌសហប្រតិបត្តិការ RCEP តាមរយៈការផ្សាយផ្ទាល់លើអ៊ីនធឺណិត ស្នាដៃវីដេអូខ្លីជាដើម៕

(លេខាធិការដ្ឋានគណៈកម្មាធិការរៀបចំសប្តាហ៍សោតទស្សន៍ចិន-អាស៊ាន