PR August 25, 2022

អ្នកនាង នួន ស៊ុន្ទរី ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់ផែនសហគ្រិនវ័យក្មេង

Liny Chan

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំ និងទីប្រឹក្សាជាន់ខ្ពស់ផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញរៀបចំកិច្ចប្រជុំប្រចាំខែសីហា។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ថ្មីៗនេះ ក្រោមអធិបតីភាព លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានផែនសហគ្រិនវ័យក្មេង ដើម្បីត្រួតពិនិត្យតាមដានស្ថានភាពការងាររួម និងការរៀបចំចាត់ចែងផែនការសកម្មភាពបន្ត ក្នុងទិសដៅរួមគ្នាប្រមូលផ្ដុំកម្លាំងសហគ្រិននៅក្នុងស្រុកឱ្យបានកាន់តែច្រើនចូលជាសមាជិកផែនសហគ្រិនវ័យក្មេង ដើម្បីបង្កើតជាឱកាសរួបរួមគ្នាក្នុងការជម្រុញចលនាសេដ្ឋកិច្ចជាតិ។

នាឱកាសនោះផងដែរថា ថ្នាក់ដឹកនាំ និងទីប្រឹក្សាជាន់ខ្ពស់ផែនសហគ្រិនវ័យក្មេង ក៏បានតែងតាំងលោកជំទាវ នួន ស៊ុន្ទរី ជាទីប្រឹក្សាជាន់ខ្ពស់ផែនសហគ្រិនវ័យក្មេងផងដែរ។ គួរបញ្ជាក់ថា ក្រៅពីការប្រជុំ និងតែងតាំង កិច្ចប្រជុំនាថ្ងៃនោះ ក៏ដឹកនាំរៀបចំពិធីបដិសណ្ឋារកិច្ច និងអាហារសាមគ្គីដោយលោកឧកញ៉ា ឈាង រ័ត្ន អនុប្រធានផែនសហគ្រិនវ័យក្មេង និងលោកជំទាវ នួន ស៊ុន្ទរី ទីប្រឹក្សាជាន់ខ្ពស់ផែនសហគ្រិនវ័យក្មេងផងដែរ នៅការិយាល័យរបស់បុរី បុស្បា៕