រង់ចាំអស់២០ឆ្នាំ! លោក យូរ៉ាយ ដែលជាជនជាតិអាមេរិក សម្តែងការត្រេកអរយ៉ាងខ្លាំង ក្រោយទទួលបានសញ្ជាតិខ្មែរជាផ្លូវការ និងសន្យាលើកតម្កើងអ្វីដែលជារបស់ខ្មែរពេញមួយជីវិត (មានវីដេអូ)
ជនជាតិអាមេរិកម្នាក់ឈ្មោះលោក យូរ៉ាយ (Uriah Lyford) កាលពីថ្មីៗនេះលោកត្រូវបានរាជរដ្ឋាភិបាលផ្តល់សញ្ជាតិខ្មែរជាផ្លូវការ។ នៅក្នុងវីដេអូដែលលោកបានថតបង្ហោះជាមួយនឹងក្រុមគ្រួសារ លោក យូរ៉ាយ បាននិយាយភាសាខ្មែរយ៉ាងច្បាស់ លោកបានសម្តែងក្តីរំភើបដែលទទួលសញ្ជាតិខ្មែរ ក៏ព្រោះតែលោករង់ចាំថ្ងៃនេះអស់២០ឆ្នាំគឺមកដល់ហើយ ខណៈដែលភរិយារបស់លោកអាចនឹងត្រូវចំណាយពេល៤ទៅ៥ឆ្នាំទៀតដើម្បីចូលជាសញ្ជាតិខ្មែរ។
លោកក៏បាននិយាយថា «ខ្ញុំសូមសន្យាថានឹងចំណាយជីវិតលើកតម្កើងអ្វីដែលជារបស់ខ្មែរពេញមួយជីវិត។ សូមអរគុណសម្តេច និងព្រះមហាក្សត្រ ដែលបានអនុញ្ញាតឱ្យខ្ញុំក្លាយជាជនជាតិខ្មែរ»។សូមរំលឹកថា លោក យូរ៉ាយ ជាគ្រូបង្រៀនស្ម័គ្រចិត្តនៅក្រុងប៉ោយប៉ែត ស្នាក់នៅកម្ពុជារយៈពេល២០ឆ្នាំ នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ជនជាតិអាមេរិកាំងរូបនេះតែងតែបង្ហាញក្តីស្រលាញ់ពេញចិត្តនូវវប្បធម៌របស់កម្ពុជា៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖
ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
