ខេត្តពោធិ៍សាត់ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧នាក់ មកពីភ្នំពេញ ព្រះសីហនុ និងកំពង់ស្ពឺ
(ពោធិ៍សាត់)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៧នាក់ (ស្រី០២នាក់) មកពីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។
គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៥៩នាក់ (ស្រី២៩នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៦ករណី (ស្រី០៣នាក់) មរណៈភាព ចំនួន២នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥១ករណី (ស្រី២៥នាក់)៕ ផ្តល់សិទ្ធិដោយ៖ freshnews
ខាងក្រោមនេះជាចេញសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តពោធិ៍៖