ព័ត៌មានជាតិ May 17, 2021

រដ្ឋបាលស្រុកបាទី រកឃើញអ្នកជំងឺកូវីដថ្មី ចំនួន៥០នាក់បន្ថែមទៀត ដែលភាគច្រើនជាកម្មការិនី រោងចក្រសាន់បូ

Khmerpress

ខេត្តតាកែ៖ យោងតាមសារលិខិតរបស់ អាជ្ញាធរស្រុកបាទី បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥០នាក់ ជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។ ដោយរដ្ឋបាលស្រុកបាទី សូមជម្រាបជូន សាធារណជន និងបងប្អូនប្រជាពលរដ្ឋ អំពីអត្តសញ្ញាណអ្នកមានលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ ស្រី ៣៩នាក់ ដែលជាករណី ឆ្លងក្នុងសហមគន៍ ២០កុម្ភៈ។

រដ្ឋបាលស្រុក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់នឹងរួសរាន់ទៅយកសំណាកទៅតាមទីតាំង ដែលបានកំណត់ក្នុងនោះមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកបាទី ព្រមទាំងត្រូវដាក់ខ្លួនដោយឡែករយៈពេល ១៤ថ្ងៃ។

សូមអានសារលិខិតលម្អិត របស់រដ្ឋបាលស្រុកបាទី ដូចខាងក្រោម៖

ប្រភព៖ រដ្ឋបាលស្រុកបាទី