PR September 9, 2022

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

Liny Chan

ធនាគារ ABA ដែលជាធនាគារឈានមុខនៅកម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល បានណែនាំគណនី ABA Junior សម្រាប់កុមារ ឬក្មេងជំទង់អាយុចាប់ពី 10 ដល់ 17ឆ្នាំ ដែលអនុញ្ញាតឲ្យពួកគេប្រើប្រាស់ធនាគារបែបទំនើប និងការចាយវាយដោយមិនប្រើសាច់ប្រាក់តាមរយៈកម្មវិធី ABA Mobile ផ្ទាល់ខ្លួន។ នៅពេលបើកគណនីបានជោគជ័យ កុមារ ឬក្មេងជំទង់ អាចប្រើសេវាដ៏ពេញនិយមរបស់ ABA ដោយខ្លួនឯង ខណៈការប្រើប្រាស់នោះស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីឪពុកម្ដាយ ជាមួយកមិ្រតទឹកប្រាក់កំណត់ជាក់លាក់។

កុមារ ឬក្មេងជំទង់ដែលជាម្ចាស់គណនី Junior អាចពិនិត្យសមតុល្យគណនីភ្លាមៗ ធ្វើការផ្ទេរប្រាក់ និងការទូទាត់ក្នុងស្រុក រួមទាំងការទូទាត់តាម KHQR និងការសន្សំប្រាក់ដោយខ្លួនឯង។ ឪពុកម្តាយអាចគ្រប់គ្រងការចំណាយរបស់កូន តាមរយៈកម្មវិធី ABA Mobile ដោយឡែករបស់ខ្លួន ផ្ញើប្រាក់ភ្លាមៗទៅកាន់គណនី Junior របស់កូន ហើយទទួលបានសារជូនដំណឹង នៅពេលកូនធ្វើការផ្ទរ ឬទូទាត់ប្រាក់លើកម្មវិធី ABA Mobile របស់ពួកគេ។
គណនី Junior លើកទឹកចិត្តដល់កុមារ ឬក្មេងជំទង់ឲ្យបង្កើតទម្លាប់ហិរញ្ញវត្ថុដ៏ប្រសើរពីក្មេង និងយល់ពីសារៈសំខាន់នៃការសន្សំសម្រាប់អនាគតពួកគេ។ គណនីនេះ ស្ថិតក្រោមគណនី Minor ដែលធនាគារផ្ដល់ជូននៅតាមសាខាតែប៉ុណ្ណោះ។

ដើម្បីបើក ABA Junior Account ឪពុកម្ដាយត្រូវ៖
▪️ បើកកម្មវិធី ABA Mobile រួចចុច បើកគណនីថ្មី;
▪️ ជរើសរើសគណនី Junior បំពេញព័ត៌មានរបស់កូន ហើយជ្រើសរើសរូបិយប័ណ្ណគណនី;
▪️ បញ្ចូលលេខទូរស័ព្ទរបស់កូន និងចុងក្រោយ បញ្ចូលលេខកូដ ដែលទទួលបាននៅលើទូរស័ព្ទរបស់កូនតាមរយៈសារ SMS ។

“យើងជឿជាក់ថាគណនី Junior នឹងជំរុញដល់ការអប់រំផ្នែកហិរញ្ញវត្ថុរបស់កុមារ និងក្មេងជំទង់ និងអាចឲ្យពួកគេទទួលបានបទពិសោធនៃការគ្រប់គ្រងចាត់ចែងលុយកាក់ក្នុងពេលបច្ចុប្បន្ន ខណៈដែលឪពុកម្តាយអាចសិក្សាស្វែងយល់ និងតាមដានទម្លាប់ចាយវាយរបស់កូនៗបានយ៉ាងពេញលេញ។ ខុសពីគណនីសន្សំធម្មតា គណនី Junior មិនត្រឹមតែលើកទឹកចិត្តកូនសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ អនុញ្ញាត ឱ្យ ពួកគេ គ្រប់ គ្រង ហិរញ្ញវត្ថុ តាម មធ្យោបាយផ្ទាល់ខ្លួន ជាមួយ ABA Mobile” លោក Zhiger Atchabarov នាយក ប្រតិបត្តិការនៃ ធនាគារ ABA។

លោកបានបន្ថែមថា “យើងលើកទឹកចិត្តឪពុកម្តាយទាំងអស់ឱ្យបើកគណនី ABA Junior សម្រាប់កូន ព្រោះគណនីនេះជាមធ្យោបាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ ដែលមិនត្រឹមតែជួយបណ្ដុះទម្លាប់ល្អនៃការប្រើប្រាស់លុយរបស់កុមារ ឬក្មេងជំទង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់គ្រួសារទាំងមូលផងដែរ”។

សូមចូលទៅកាន់វិបសាយ <Junior Account> របស់យើងសម្រាប់ព័ត៌មានបន្ថែម ឬទូរស័ព្ទទៅលេខឥតគិតថ្លៃ 1 800 203 203 (ក្នុងប្រទេសកម្ពុជា)។
ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី ABA Mobile សូមចូលទៅកាន់ទំព័រ ABA Mobile របស់យើង។