មកដឹងពីតម្លៃប្រេងឥន្ធនៈថ្មី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា
យោងតាមការចុះផ្សាយរបស់ មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ នឹងត្រូវលក់៣.៨០០រៀល/១លីត្រ សម្រាប់សាំងធម្មតា និង៣.៤០០រៀល/លីត្រសម្រាប់ប្រេងម៉ាស៊ូត។

បើធៀបនិងតម្លៃប្រេងឥន្ធនៈកាលពី ១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយប្រេងសាំងធម្មតា ៣.៧៥០រៀល/១លីត្រ និងប្រេងសាំងម៉ាស៊ូតតម្លៃ ៣.៣០០រៀល/១លីត្រ ៕