សង្គម September 13, 2022

អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ឧបត្ថម្ភស័ង្កសី 6ម៉ឺនសន្លឹកនិងផ្ទះគំរូ20ផ្ទះ សរុបទឹកប្រាក់ប្រមាណជាង 80សិបម៉ឺនដុល្លារ សម្រាប់ប្រជាជន ដែលផ្លាស់ប្ដូរពីតំបន់អភិរក្សអប្សរា មកភូមិរុនតាឯក

Khmerpress

ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដោយយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដែលជាអគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra បានចូលរួមឧបត្ថម្ភស័ង្កសី 6ម៉ឺនសន្លឹកនិងផ្ទះគំរូ20ផ្ទះ សរុបទឹកប្រាក់ប្រមាណ ជាង80សិបម៉ឺនដុល្លារ សម្រាប់ប្រជាជន ដែលផ្លាស់ប្ដូរពីតំបន់អភិរក្សអប្សរា មកភូមិរុនតាឯក។

នៅក្នុងគណនីហ្វេសហ៊ុករបស់ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានសរសេររៀបរាប់យ៉ាងដូចច្នេះថា៖ “ដោយសារ ការប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ទើបខ្ញុំមានឱកាស ចូលរួមជួយសង្គម ហើយនេះជាមោទនភាពរបស់ ក្រុមការងារក្រុមហ៊ុន Galaxy Navatra Group គ្រប់ជាន់ថ្នាក់ នឹងក្ដីរំភើបដែលបានចូលជួយសង្គមជាតិយើង ខ្ញុំសុំផ្ញើបុណ្យកុសលនេះទៅដល់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់ គ្រួសារ Galaxy ទាំងអស់នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមទទួលបានទាំងអស់គ្នា ។🙏🙏🙏❤️❤️❤️មានអ្នកទាំងអស់គ្នាទើបខ្ញុំអាចធ្វើបាន🙏🙏🙏🙏” .

អ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានបន្ថែមថា “ស័ង្កសី #6ម៉ឺនសន្លឹកនិងផ្ទះគំរូ20ផ្ទះ សរុបទឹកប្រាក់ប្រមាណ #ជាង80ម៉ឺនសិបដុល្លារ សម្រាប់ពុកម៉ែបងប្អូន ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរពីតំបន់រមណីយដ្ឋានអង្គរ មកភូមិរុនតាឯក នេះគឺជាកាតព្វកិច្ចរបស់យើងជាជនជាតិខ្មែរទាំងអស់គ្នា។ បើពុកម៉ែបងប្អូនគាត់នៅបន្តរស់នៅតំបន់នោះទៀត អង្គការយូនីស្កូ (UNESCO) និងដក សិទ្ធិចេញពីបេតិកភណ្ឌពិភពលោក ហើយការខាតបង់យ៉ាងធ្ងន់ធ្ងរនេះ នឹងធ្លាក់មកលើប្រជាជាតិយើងទាំងមូល ក្នុងនាមខ្ញុំប្រជាជនមួយរូបសូមចូលរួម ដើម្បីសង្គមជាតិយើង។🙏🙏🙏🙏🙏 ”