បច្ចេកវិទ្យា September 16, 2022

ថៃស្ថិតជាប្រទេសលំដាប់ទី១ដែលបានប៉ះ iPhone 14 មុនគេ ខណៈអ្នកកក់ទិញ បានងើបមកចាំនៅមុខ Apple Store តាំងពីម៉ោង ៨ព្រឹក

Khmerpress

បន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញរូបរាងទូរសព្ទ iPhone 14 ស៊េរីថ្មីចុងក្រោយរបស់ខ្លួនកាលពីជាង ១សប្ដាហ៍មុន ប្រទេសថៃក៏ស្ថិតជាប្រទេសក្នុងលំដាប់ទី០១ សម្រាប់ការបើកកក់ និងបញ្ចេញលក់ស្មាតហ្វូននេះមុនគេផងដែរ នេះបើតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ Spring News ។ ជាក់ស្ដែងនៅថ្ងៃទី១៦ ដែលជាថ្ងៃចេញលក់ជាផ្លូវការរបស់ iPhone 14 អ្នក​ដែល​បាន​កក់​ទិញមុននៅក្នុងប្រទេសថៃ ក៏បានមក​រង់ចាំ​ជា​ជួរ​តាំង​ពី​មុន​ម៉ោង ៨ ព្រឹក​មកម្ល៉េះ នៅឯហាង Apple Store របស់ផ្សារទំនិញ Central World ។ ទូរសព្ទ iPhone 14 Pro Max ដែល​ថ្លៃ​ជាងគេ គឺមាន​ទំហំផ្ទុក 1TB ជាមួយនឹង​តម្លៃ ៦៦,៩០០ បាត ឬ ១,៨១០ ដុល្លារ សម្រាប់ទីផ្សារប្រទេសថៃ។

រំលឹកផងដែរថា iPhone 14 Pro និង iPhone 14 Pro Max មានមកជាមួយមុខងារ Always-On Display (AOD) ដែលដើរតួជាកូន Gadget នៅលើផ្ទៃអេក្រង់ដោយមិនចាំបាច់ចុចបើក Locksreen ខណៈកាមេរ៉ាមានទំហំ 48-megapixel គឺមានទំហំធំជាងមុន 2ដង ធៀបទៅនឹងជំនាន់មុន។ ការកែលម្អនេះ នឹងជួយដល់ការថតរូបដែលមានពន្លឺតិច អមនឹង quad-pixel ដែលមាន Aperture កម្រិត f/1.78 និងប្រវែងប្រសព្វ 24mm។ ម្យ៉ាងទៀតគឺវាមានប្រព័ន្ធផ្កាយរណប ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone 14 អាចស្វែងរងជំនួយ SOS នៅពេលទូរសព្ទរបស់ពួកគេដាច់ការទាក់ទង ឬគ្មានសេវា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត