Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខណ្ឌចំការមន​ ចុះបង្ក្រាបទីតាំងលួចបង្កប់ល្បែងតាមអនឡាញ​ AA2888.Net​ នៅសង្កាត់ទួលទំពូងទី២ និងឃាត់ខ្លួនមនុស្ស ២នាក់

    BY Khmerpress October 10, 2022
    អាជ្ញាធរខណ្ឌចំការមន​ ចុះបង្ក្រាបទីតាំងលួចបង្កប់ល្បែងតាមអនឡាញ​ AA2888.Net​ នៅសង្កាត់ទួលទំពូងទី២ និងឃាត់ខ្លួនមនុស្ស ២នាក់

    (ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន​ ដឹកនាំដោយលោក​ កៀង​ ល័ក្ស​ អភិបាល​ខណ្ឌ បានចុះត្រួតពិនិត្យទីតាំងសេវាអនឡាញ​ AA2888.Net ស្ថិតនៅផ្ទះលេខ៥៩​ ផ្លូវលេខ៤៣២​ ភូមិ៤​ សង្កាត់ទួលទំពូងទី២​ និងឃាត់ខ្លួនមនុស្សចំនួន ២នាក់ នាយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។

    ប្រតិបត្តិការចុះបង្ក្រាបទីតាំង AA2888.Net បង្កប់ល្បែងភ្នាល់ តាមអនឡាញនេះ មានការសម្របសម្រួលពីលោក​ ទុង​ រតនា​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ,​ លោកអធិការរងនគរបាលខណ្ឌ,​ លោកប្រធានការិយាល័យសេដ្ឋកិច្ចខណ្ឌ,​ លោកចៅសង្កាត់ទួលទំពូងទី២,​ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី២​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

    ក្រុមការងារបានចុះមកដល់ទីតាំង​ខាងលេី​ បានពិនិត្យឃេីញថា​ ទីតាំងខាងលេី​មានទទួលភ្នាល់លេងល្បែងស៊ីសង​ (បាក្រាត,​ ភ្នាល់ចាក់បាល់…)​ គ្រប់ប្រភេទ​ ដែលមានសម្ភារបម្រេីសេវាអនឡាញខុសច្បាប់​រួមមាន៖ កុំព្យូទ័រ​ ០១ឈុត​,​លុយខ្មែរ​ ២,៨០២,០០០រៀល​,​ លុយដុល្លារ​ ១,០៨៥ដុល្លារ​ និងមានមនុស្សជាបុគ្គលិកចំនួន​២នាក់​។

    ក្រុមការងារបានសម្រេចដកហូតសម្ភារ ថវិកា​ និងឃាត់មនុស្សចំនួន​ ០២នាក់​ខាងលេី​ ប្រគល់ឱ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី២​ ដេីម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់​។ សម្រាប់ទីតាំងខាងលេី ក្រុមការងារបានសម្រេចផ្អាកអាជីវកម្ម​ និងបិទទ្វារឃ្លុំបេទីតាំងជាបណ្ដោះអាសន្ន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: