Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេលពីរថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីបខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត ២០ម៉ឺននាក់ ដើរលេងកម្សាន្ត

    BY Khmerpress October 11, 2022
    រយៈពេលពីរថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីបខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត ២០ម៉ឺននាក់ ដើរលេងកម្សាន្ត

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រយៈពេលពីរថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងចេញព្រះវស្សា តាមស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ពីថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តសរុបចំនួន ១៨៩,១៦៧ នាក់, ក្នុងនោះ៖

    -ភ្ញៀវទេសចរជាតិមានចំនួន ១៨៨,៩៥៧ នាក់។
    -ភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ២១០ នាក់។

    សូមបញ្ជាក់ថា ក្រោយ​អាក់ខាន​រយៈពេល ២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងចេញព្រះវស្សានៅតាមបណ្តោយ ដងស្ទឹងសង្កែ ចាប់ពីស្ពានសម្តេចក្រឡាហោមសខេងដល់ ស្ពានថ្មថ្មី។ ក្នុងនោះក៏មានប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករ ចូលមកលេងកម្សាន្ត ទាំងក្នុង និងក្រៅខេត្ត ជាពិសេសនៅក្នុងកម្មវិធីនេះ មាន​ស្តង់​លក់ទំនិញ​គ្រប់​ប្រភេទ ព្រមទាំង​ក្រុម​តន្ត្រី​ខន​សឺត ប្រគំ​កំដរ​នៅ​សួន​នាគ​បាញ់​ទឹក​ ការអុចកាំជ្រួច និង តាំងពិព័រណ៍ពាណិជ្ជកម្មផងដែរ ៕

    ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
    រូបភាព៖ Battambang Marketing

    Share This Post: