ព័ត៌មានជាតិ April 10, 2021

TOP NEWS: អភិបាលរាជធានីភ្នំពេញ៖ ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ ដែលឆ្លងរយៈពេលប៉ុន្មានថ្ងៃមកនេះនៅរោងចក្រ «ឌីនហាន» ឡើងដល់ចំនួន៦៣៨នាក់

Khmerpress

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះថា ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ ដែលឆ្លងរយៈពេលប៉ុន្មានថ្ងៃមកនេះនៅរោងចក្រ «ឌីនហាន» ឡើងពីចំនួន៦៣១ ដល់ ៦៣៨នាក់។

សូមបញ្ជាក់ថា កាលពីយប់មិញចំនួនតួលេខ៦៣១នាក់ ដែលលោក ឃួង ស្រេង មានប្រសាសន៍នៅក្នុងសន្និសីទ្ធសារព័ត៌មាន គឺជាចំនួនតួលេខសរុបពីរោងចក្រ ឌីនយ៉ាន ដែលមានកម្មករធ្វើការជាង២៤០០នាក់ ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ ផ្តល់សិទ្ធិដោយ៖ freshnews