ព័ត៌មានជាតិ
TOP NEWS: ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៩៣នាក់ ខណៈជាសះស្បើយ៦១២នាក់
BY Khmerpress
May 19, 2021
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៩៣នាក់ ខណៈអ្នកជំងឺ ៦១២នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៣,២៨២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៤,៩៥៥នាក់ និងស្លាប់សរុបចំនួន១៥៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews