Khmerpress

ស្វែងរក

សង្គម

ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ! លោកព្រឹទ្ធាចារ្យគុនល្បុក្កតោ អុិត ប៉ែន បានទទួលមរណភាពហើយ

BY Khmerpress November 16, 2022
ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ! លោកព្រឹទ្ធាចារ្យគុនល្បុក្កតោ អុិត ប៉ែន បានទទួលមរណភាពហើយ

(កំពត)៖ លោកគ្រូព្រឹទ្ធាចារ្យ អុិត ប៉ែន ដែលជាគ្រូព្រឹទ្ធាចារ្យ គុនល្បុក្កតោ ប្រចាំខេត្តកំពត បានអនិច្ចកម្ម កាលពីថ្ងៃទ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។

យោងតាមការបង្ហោះរបស់ ប៉ែន ចាន់ គុន ខ្មែរ បានឱ្យដឹងថា «គាត់ទៅចោលកូនចៅហើយលេងបានជួបមុខគាត់ទៀតហើយជូនពរឱ្យតាទៅឲ្យបានសុខ។ ពាក្យដែលតាផ្ដាំប៉ុន្មានកូនចៅហ្នឹងខំប្រឹងតទៅមុខទៀតបើខុសឆ្គងអីបងប្អូនកុំប្រកាន់ណា»។

ក្នុងនោះមហាជនជាច្រើនក៏បានចូលរួមសម្តែងការសោកស្តាយ ដែលកម្ពុជាយើងបានបាត់បង់ធនធានមនុស្សដ៏មានស្នាដៃមួយរូបទៀត សង្ឃឹមថាដួងវិញ្ញាណក្ខន្ធរបស់លោកគ្រូ នឹងបានទៅកាន់សុគតិភព។ សូមបញ្ជាក់ផងដែលថាលោកគ្រូព្រឹទ្ធាចារ្យ អុិត ប៉ែន ដែលជាគ្រូព្រឹទ្ធាចារ្យ គុនល្បុក្កតោ ប្រចាំខេត្តកំពត លោកតែងតែផ្ទេរចំណេះដឹកផ្នែកសិល្បៈគុនល្បុក្កតោដល់ក្មេងក្នុងភូមិផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: