បច្ចេកវិទ្យា

ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត Prius ស៊េរីថ្មីឆ្នាំ2023 របស់ខ្លួនជាផ្លូវការសម្រាប់ទីផ្សារប្រទេសជប៉ុន

BY
Khmerpress
November 16, 2022
ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត Prius ស៊េរីថ្មីឆ្នាំ2023 របស់ខ្លួនជាផ្លូវការសម្រាប់ទីផ្សារប្រទេសជប៉ុន

រថយន្ត Toyota Prius ជំនាន់ទី 5 ទើបតែត្រូវបានដាក់បង្ហាញនៅប្រទេសជប៉ុនជាផ្លូវការ ជាមួយនឹងការកែលម្អប្រសើរជាងមុន ដែលធ្វើឱ្យរថយន្តនេះ កាន់តែមានភាពស្វាហាប់ ធំទូលាយ និងទាក់ទាញជាងមុន ខណៈខ្សែ plug-in ភ្ជាប់ទៅម៉ាស៊ីន powertrain កូនកាត់របស់វាក៏ត្រូវបានកែលម្អផងដែរ។ ផ្នែកខាងក្រៅនៅតែរចនាឡើងជាទម្រង់ monoform ដូចជំនាន់មុនៗ ក៏ប៉ុន្តែមានគម្លាតកង់ធំជាងមុន ចំណុចទំនាញចុះក្រោមជាងមុនបន្ដិច និងមានកង់ទំហំ 19 អ៊ីញ ដែលធំជាងតាមស្តង់ដារចាស់។ ការរចនានេះស្រដៀងគ្នាទៅនឹងរថយន្ត Crown ថ្មីរបស់ក្រុមហ៊ុន ជាពិសេសគឺនៅផ្នែកខាងមុខ ដែលមានចង្កៀងខាងមុខ និងរបារអំពូល LED នៅផ្នែកខាងក្រោយ ដែលមានភាពស្រដៀងគ្នាមិនអាចមើលរំលងបាន។

រថយន្ត Prius ជំនាន់ទី 5 ស៊េរីឆ្នាំ2023 មួយនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើ TNGA platform ដែលជាលទ្ធផលនឹងធ្វើឱ្យរថយន្តមានការឆ្លើយតបបានប្រសើរនៅពេលបត់ និងគ្រប់គ្រងស្ថេរភាពបានល្អសម្រាប់ការបើកបរត្រង់។ រថយន្តនេះមានម៉ាស៊ី powertrain ចំនួន 2 ឱ្យជ្រើសរើស ដែលគឺទី1 គឺភ្ជាប់មកជាមួយម៉ាស៊ីនទំហំ 2លីត្រ មាន 4ស៊ីឡាំង (2.0-liter Dynamic Force four-cylinder) ដែលជាម៉ូទ័រអគ្គីសនី និងប្រើអាគុយលីចូមអ៉ីយុង ដែលនឹងជម្រុញថាមពលរត់បាន 220 hp (164 kW)។ ក្រុមហ៊ុន Toyota បានអះអាង​ថា វ៉ារ្យ៉ង់​នេះ​មាន​សមត្ថភាពបើកបរដោយអគ្គីសនីច្រើនជាងជំនាន់មុនបាន 50% ប៉ុន្តែ​មិន​ទាន់​បានបញ្ជាក់លម្អិតជាងនេះទេ។

ប្រភេទទី2 គឺម៉ាស៊ីន powertrain ប្រើប្រព័ន្ធកូនកាត់ Parallel Hybrid របស់ Toyota ដែលមានក្នុងម៉ាស៊ីនចំណុះ 1.8 លីត្រ និង 2.0 លីត្រ និងផលិតថាមពលបានច្រើនរហូតដល់ 193 hp (144 kW)។ ម៉ូដែលនេះក៏មានបំពាក់នូវប្រព័ន្ធប៉ុងពីរ E-Four ដើម្បីផ្តល់នូវដំណើរការកាន់តែប្រសើរលើផ្ទៃផ្លូវដែលមានការកកិតទាប និងស្ថេរភាពកាន់តែច្រើននៅពេលបត់។ រថយន្ត Prius ថ្មីនេះ ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធសាកថាមពលពន្លឺព្រះអាទិត្យ ដែលគ្រប់គ្រាន់ សម្រាប់ការបើកបររហូតដល់ទៅ 1,250 គីឡូម៉ែត្រ (776 ម៉ាយ) ក្នុងមួយឆ្នាំ។ ថាមពល​អគ្គិសនី​ស្រូបទាញ​នៅ​ពេល​រថយន្ត​កំពុង​ចតចោល ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​ទុកសាក​ថ្ម​។ ប្រព័ន្ធនេះក៏ផ្គត់ផ្គង់សម្រាប់ម៉ាស៊ីនត្រជាក់ និងមុខងារផ្សេងៗទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: