សង្គម

រំភើប! លោកតាដែលត្រូវក្មេងទំនើងលួចដុតរ៉ឺម៉កម៉ូតូកង់បី ពេលនេះទទួលបានម៉ូតូថ្មី​ ពី​ លោក ផែង វណ្ណៈ

BY
Khmerpress
November 18, 2022
រំភើប! លោកតាដែលត្រូវក្មេងទំនើងលួចដុតរ៉ឺម៉កម៉ូតូកង់បី ពេលនេះទទួលបានម៉ូតូថ្មី​ ពី​ លោក ផែង វណ្ណៈ

(តាខ្មៅ)៖ លោកតា ឈៀង អឹម ដែលជាជនរងគ្រោះក្នុងករណីក្មេងទំនើងលបលួចដុតបំផ្លាញរ៉ឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់ ពេលនេះទទួលបានជំនួយថវិកាពីសប្បុរសជន ជាពិសេសលោក ផែង វណ្ណៈ បានផ្តល់ម៉ូតូថ្មីជូនលោកតាថែមទៀតផង។

យោងតាមការបង្ហោះរបស់លោក តាំង គីមឡេង បានសរសេររៀបរាប់ថា៖ «លោកតាបានទទួលម៉ូតូថ្មី​ ពី​ លោកពូ ផែង វណ្ណៈ និងថវិការបស់សប្បុរសជនតាមលោកពូផងដែរ។ រំភេីបនូវការចែករំលែករឿងល្អៗ»។ សូមរំលឹកថាលោកតា ឈៀង អឹម មានទីលំនៅក្នុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានក្មេងទំនើងលបលួចដុតបំផ្លាញរ៉ឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់។ មូលហេតុដែលក្មេងទំនើងបានដុតបំផ្លាញរុឺម៉កម៉ូតូកង់បីនេះ ក៏ព្រោះតែលោកតាតែងតែសម្រាន្តនៅក្រៅផ្ទះ ធ្វើឱ្យក្មេងទំនើបទាំងនោះមានការពិបាកក្នុងការធ្វើសកម្មភាពដើរលួចក្នុងភូមិ។ ក្នុងនោះផងដែរមហាជនក៏សំណូមពរសមត្ថកិច្ច ជួយស្រាវជ្រាវ វែកមុខជនល្មើស ដើម្បីយកមកដាក់ទោសតាមច្បាប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: