សង្គម December 4, 2022

កញ្ញា សូ សាន ដែលតែងតែចូលរួមសកម្មភាពមនុស្សធម៌ ពេលនេះយកថវិកាផ្ទាល់ខ្លួនចំនួន១៨០០ដុល្លារអាមេរិក ជូនវិទ្យាល័យមួយនៅខេត្តពោធិ៍សាត់ ដើម្បីទិញសម្ភារៈសិក្សា

Khmerpress

(ពោធិ៍សាត់)៖ ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំនៅតាមមូលដ្ឋាន កញ្ញា សូ សាន ដែលមហាជនជាច្រើនបានស្គាល់ថាជាជាសប្បុរសជនមួយរូប តែងតែ ចូលរួមសកម្មភាពមនុស្សធម៌។ ថ្មីៗនេះ កញ្ញាបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១៨០០ដុល្លារអាមេរិក ជូនវិទ្យាល័យហ៊ុន សែន១០មករាបឹងកន្ទួត ដែលស្ថិតនៅឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

គណគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ១០មករាបឹងកន្ទួត បានថ្លែងអំណរគុណ កញ្ញា សូ សាន ដែលជាអ្នកពោធិ៍សាត់ និងជាអតីតសិស្ស ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ១៨០០ដុល្លារ ជួយដល់សាលាបានទិញសម្ភារៈសិក្សាដូចជាតុកៅអី សម្រាប់សិស្សសាលាដែលជាធនធានមនុស្សប្រើប្រាស់សិក្សាជាបន្ត។

ក្រៅពីជាសប្បុរសជន កញ្ញា សូ សាន គឺជាម្ចាស់ក្រុមហ៊ុន SoSan Global Co.,Ltd ដែលនាំចូលផលិផល Saffron ផ្តាច់មុខពីប្រទេសអារ៉ាប់ មកលក់នៅកម្ពុជា។ ម្ចាស់ក្រុមហ៊ុនរូបនេះក៏តែងតែមានវត្តមាន និងការងារជាច្រើនជាមួយថ្នាក់ដឹកនាំធំៗ ហើយក៏ជាអ្នកថតរូបដ៏មានស្នាដៃម្នាក់ក្នុងការថតរូបឱ្យថ្នាក់ដឹកនាំទៀតផង៕