Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង៖ រួមជាមួយប្រទេសកម្ពុជា យើងអំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់

BY Khmerpress December 14, 2022
ប្រធានាធិបតីបារាំង៖ រួមជាមួយប្រទេសកម្ពុជា យើងអំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់

(ភ្នំពេញ)៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានលើកឡើងថា ប្រទេសបារាំង រួមជាមួយប្រទេសកម្ពុជា អំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់។

តាមរយៈបណ្តាញសង្គម Twiter លោក ម៉ាក្រុង បានលើកឡើងដូច្នេះថា៖ «សង្រ្គាមរបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន បានបង្កការឈឺចាប់យ៉ាងសម្បើម។ រួមជាមួយប្រទេសកម្ពុជា យើងអំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់។ ប្រទេសដៃគូអន្តរជាតិ ក៏បានចូលរួមជាមួយពួកយើង ដើម្បី អំពាវនាវដូចគ្នានេះដែរ»។

លោកប្រធានាធិបតីបារាំង បានលើកឡើងបែបនេះ បន្ទាប់ពីមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបំពេញទស្សនកិច្ចនៅប្រទេសបារាំង អំឡុងចូលរួមកិច្ចប្រជុំអាស៊ាន-សហគមន៍អឺរ៉ុប នៅទីក្រុងព្រុចហ្សេល ប្រទេសប៊ែលហ្សិច។

រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅ បានប្រកាសជំហរបោះឆ្នោតប្រឆាំងចំពោះការឈ្លានពានរបស់រុស្ស៉ីទៅលើប្រទេសអ៊ុយក្រែន នៅគ្រប់កិច្ចប្រជុំអន្តរជាតិនានា។ មិនត្រឹមតែមិនគាំទ្រសកម្មភាពឈ្លានពានរបស់រុស្ស៉ី កម្ពុជាក៏បានប្រកាសប្រកាន់ជំហរប្រឆាំងដាច់ខាតចំពោះប្រទេសណាក៏ដោយ ដែលប្រើប្រាស់កម្លាំងយោធាដើម្បីឈ្លានពានប្រទេសដទៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: