ព័ត៌មានអន្តរជាតិ December 14, 2022

WORLD CUP: ម៉ារ៉ុក បន្ថែមជើងហោះហើររហូតដល់ទៅ៣០ ដើម្បីដឹកអ្នកគាំទ្រទៅស្រែកហ៊ោក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកាតា

Khmerpress

(អន្តរជាតិ)៖ ក្រុមហ៊ុន Royal Air Maroc របស់ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី១២ ខែធ្នូបាននិយាយថា ខ្លួននឹងបើកជើងហោះហើរពិសេសចំនួន៣០ ដើម្បីនាំអ្នកគាំទ្រ ទៅកាន់ទីក្រុងដូហា ប្រទេសកាតា ដើម្បីទៅទស្សនាការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Reuters បានរាយការណ៍ថា ជើងហោះហើរនឹងចេញដំណើរនៅថ្ងៃទី ១៣-១៤ ខែធ្នូពីទីក្រុង Casablanca ។ ជើងហោះហើរទាំងនេះនឹងជួយអ្នកគាំទ្រម៉ារ៉ុករាប់ពាន់នាក់ដែលមានវត្តមានក្នុងប្រទេសកាតា ដើម្បីគាំទ្រក្រុមរបស់ខ្លួននៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាពេលខាងមុខ ដែលប្រកួតទល់នឹង បារាំង ។ បច្ចុប្បន្ននេះ ប្រជាជនម៉ារ៉ុករាប់ពាន់នាក់ក៏មានវត្តមាននៅក្នុងប្រទេសកាតាផងដែរ ដើម្បីទស្សនា ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅលើភពផែនដី។ ម៉ារ៉ុក បានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាក្រុមអាហ្វ្រិកដំបូងគេដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត World Cup។ ក្រោយប្រកួតបាន៥ប្រកួត ពួកគេមិនបានបណ្តោយឱ្យគូប្រកួតណាស៊ុតបញ្ចូលទីបានឡើយ ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងម៉ារ៉ុក និងបារាំងនឹងប្រព្រឹត្តទៅនៅម៉ោង ២:០០ ថ្ងៃទី ១៥ ខែធ្នូ (ម៉ោងនៅកម្ពុជា)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត