Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING: ប្រទះឃើញគ្រាប់បែកមួយគ្រាប់ប្រឡាក់ដោយនំខេក បង្កៃនៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍, សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត

    BY Khmerpress December 15, 2022
    BREAKING: ប្រទះឃើញគ្រាប់បែកមួយគ្រាប់ប្រឡាក់ដោយនំខេក បង្កៃនៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍, សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត

    (ភ្នំពេញ)៖ គ្រាប់បែកបង្កៃមួយគ្រាប់ដែលប្រឡាក់ដោយនំខេក ត្រូវបានគេប្រទះឃើញបង្កៃ នៅចំណុចក្រុមហ៊ុនណាហ្គាវើល២ តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកព្រលឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។

    បើតាមប្រភពរបស់សមត្ថកិច្ច បានឱ្យដឹងថា គ្រាប់បែកនេះ ត្រូវបានបុគ្គលិកក្រុមហ៊ុនសុិនទ្រី ប្រទះឃើញ នៅក្នុងថង់ពណ៌សមួយ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ហើយបានរាយការណ៍ជូនសន្តិសុខក្រុមហ៊ុននេះ​ ហើយប្តឹងបន្តទៅសមត្ថកិច្ច។

    បន្ទាប់ពីប្រទះឃើញនេះ គ្រាប់បែកក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរៀបចំបំផ្ទុះចោលតែម្តង។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ព័ត៌មានលម្អិតអំពីគ្រាប់បែកនេះ នៅឡើយទេ ដោយសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: