Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អាងចិញ្ចឹមត្រីដ៏ធំរបស់សណ្ឋាគារប៊ែរឡាំងបានផ្ទុះ ដោយត្រីនៅខាងក្នុងចំនួន ១,៥០០ក្បាលងាប់ទាំងអស់

BY Khmerpress December 17, 2022
អាងចិញ្ចឹមត្រីដ៏ធំរបស់សណ្ឋាគារប៊ែរឡាំងបានផ្ទុះ ដោយត្រីនៅខាងក្នុងចំនួន ១,៥០០ក្បាលងាប់ទាំងអស់

(ប៊ែរឡាំង)៖ អាងចិញ្ចឹមត្រីកម្ពស់១៤ម៉ែតដែលត្រូវបានពិពណ៌ថា ជាអាងចិញ្ចឹមដ៏ធំបំផុតនៅលើពិភពលោក បានផ្ទុះឡើងនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងប៊ែកឡាំងកាលពីព្រឹកថ្ងៃសុក្រ ដោយបានបញ្ជូនទឹកសមុទ្រជិត ២៦៤,០០០លីត្រ និងត្រីត្រូពិចចំនួន ១,៥០០ក្បាលមកកាត់តាមកន្លែងទទួលភ្ញៀវ និងបាចកំទេចកំទីទៅតាមផ្លូវក្បែរនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែឆ្នូ ឆ្នាំ២០២២។

ប៉ូលីសបាននិយាយថា វាមិនច្បាស់ពីអ្វីដែលបណ្តាលឱ្យអាងចិញ្ចឹមត្រីដ៏ធំមួយដែលមានរាងស៊ីឡាំងកម្ពស់ ១៤ម៉ែត្រផ្ទុះ នៅម៉ោងប្រហែល ៥៖០០ព្រឹក (ម៉ោងក្នុងតំបន់) នោះទេ។

ភ្ញៀវនៅសណ្ឋាគារ Radisson Blu បានរាយការណ៍ថា ពេលភ្ញាក់ពីគេងបានលឺសំឡេងផ្ទុះខ្លាំង និងមានអារម្មណ៍ដូចជារញ្ជួយដីតូចមួយ មុនពេលឃើញអាងចិញ្ចឹមត្រីដែលត្រូវបានបំផ្លាញ និងកន្លែងទទួលភ្ញៀវសណ្ឋាគាររងការខូចខាត។

មនុស្សពីរនាក់បានរងរបួសស្រាល ដោយសារបែកកញ្ចក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយត្រីទាំងអស់បានងាប់។

អភិបាលក្រុងប៊ែរឡាំង លោកស្រី Franziska Giffey បាននិយាយថា «វាជារលកយក្សស៊ូណាមិ» ដោយបន្ថែមថា វាជាសំណាងល្អដែលឧបទ្ទវហេតុបានកើតឡើងនៅព្រឹកព្រលឹម នៅពេលដែលមានមនុស្សតិចណាស់នៅជុំវិញនោះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Share This Post: