Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

តោះ!!!! មកដឹងពីចំនួនប្រាក់រង្វាន់ដែលក្រុមអាហ្សង់ទីន ជើងឯកបាល់ទាត់ពិភពលោក World Cup នឹងទទួលបាន

BY Khmerpress December 19, 2022
តោះ!!!! មកដឹងពីចំនួនប្រាក់រង្វាន់ដែលក្រុមអាហ្សង់ទីន ជើងឯកបាល់ទាត់ពិភពលោក World Cup នឹងទទួលបាន

(អន្តរជាតិ)៖ Lionel Messi និងអាហ្សង់ទីន មិនត្រឹមតែបានលើកពានជើងឯកបាល់ទាត់ពិភពលោក World Cup ពេលយកឈ្នះបារាំងកាលពីថ្ងៃទី១៨ ខែធ្នូ ប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៤២លានដុល្លារអាមេរិក។ កីឡាករនៅក្នុងក្រុមជម្រើសជាតិត្រូវបានគេរំពឹងថានឹងទទួលបានមួយចំណែកធំនៃប្រាក់រង្វាន់ ហើយប្រាក់រង្វាន់ត្រូវបានចែកអាស្រ័យលើសហព័ន្ធបាល់ទាត់។

ទោះចាញ់នៅវគ្គផ្ដាច់ព្រ័ត្រក៏ដោយ បារាំងនឹងទទួលបានប្រាក់រង្វាន់ចំនួន ៣០ លានដុល្លារ ក្នុងនាមជាចំណាត់ថ្នាក់លេខ២, ចំណាត់ថ្នាក់លេខបីគឺក្រូអាស៉ី ដែលទទួលទឹកប្រាក់២៧លានដុល្លារ និងចំណាត់ថ្នាក់លេខ៤គឺប្រទេសម៉ារ៉ុកជាមួយនឹង ២៥លានដុល្លារ ។
រាល់ក្រុមដែលបានចូលរួមក្នុងការប្រកួត World Cup ទទួលបានប្រាក់រង្វាន់។ សរុបមក FIFA នឹងផ្តល់រង្វាន់ ៤៤០លានដុល្លារ ដល់ក្រុមដែលចូលរួមក្នុងការប្រកួតនៅឆ្នាំនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: