Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ១០ខែ កម្ពុជានាំចេញកសិផលទទួលបានចំណូលជាង ៣ ០៦៩លានដុល្លារ

    BY Khmerpress December 20, 2022
    ១០ខែ កម្ពុជានាំចេញកសិផលទទួលបានចំណូលជាង ៣ ០៦៩លានដុល្លារ

    (ភ្នំពេញ)៖ រយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូល ពីការនាំចេញកសិផលមានចំនួន ៣ ០៦៩ ៩៧២ ៣៤៩ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

    របាយការណ៍របស់ក្រសួងកសិកម្ម ស្ដីពី សភាពការណ៍កសិកម្ម ប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅអនុវត្ដបន្ដ បានគូសបញ្ជាក់ថា ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ រយៈពេល១០ខែ ឆ្នាំ២០២២ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ០៦៩ ៩៧២ ៣៤៩ដុល្លារអាមេរិក ដែលក្នុងនោះ៖

    * ការនាំចេញអង្ករមានបរិមាណចំនួន៥០៩ ២៤៩តោន កើនឡើង៤៩ ០៨០តោន (១០.៦៧%) មានទឹកប្រាក់ ៤៣៥ ៤០៧ ៨៩៥ដុល្លារ
    * ការនាំចេញស្រូវមានបរិមា ២ ៤៤០ ១១២តោន ថយចុះចំនួន២១៩ ៨៧៨តោន (-៨.២៧%) មានទឹកប្រាក់ ៤៩២ ៩០២ ៦២៤ដុល្លារ
    * ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានបរិមាណ ៤ ៦៦៩ ៩៧៤តោន កើនឡើងចំនួន ៤៤៨ ៨២១តោន (១០.៦៣%) មានទឹកប្រាក់ ២ ១៤១ ៦៦១ ៨៣០ដុល្លារ។

    ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ រួមមាន៖

    * ចំណិតដំឡូងមីក្រៀម មានចំនួន ១ ៦៧០ ០៩០តោន (កើនឡើងចំនួន ២៤.៩៨%)
    * ម្សៅដំឡូងមី មានចំនួន ៥២ ០៩៣តោន (កើនឡើងចំនួន ៩៣.១៤%)
    * កាកសំណល់ដំឡូងមី មានចំនួន ៩ ១៧៩តោន (កើនឡើងចំនួន ២៥.៨១%)
    * គ្រាប់ស្វាយចន្ទីឆៅ មានចំនួន ៤៦៩ ៥១៥ តោន (ថយចុះចំនួន -៤៨.៥៩%)
    * គ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន ៥៩៩ តោន (ថយចុះចំនួន -៥៨.៩៣%)
    * គ្រាប់ពោត មានចំនួន ១៥៤ ៩៤៨ តោន (ថយចុះចំនួន -១.៣៩%)
    * គ្រាប់សណ្ដែកបាយ មានចំនួន ៣៥ ០២៥ តោន (កើនឡើងចំនួន ៣៨.១៥%)
    * គ្រាប់សណ្តែកសៀង មានចំនួន ១១៥ ៩៣៥តោន (កើនឡើងចំនួន ១២២.០៥%)
    * ផ្លែចេកស្រស់ មានចំនួន ៣២៥ ៨៥៩ តោន (ថយចុះចំនួន -១១.៧៩%)
    * ផ្លែស្វាយស្រស់ មានចំនួន ១៣៨ ៣៧៧ តោន (ថយចុះចំនួន -៣១.៥៤%)
    * ដំណាប់ស្វាយ មានចំនួន ១៥ ៨១៦ តោន (កើនឡើងចំនួន ១.០៦%)
    * ដូងប្រេង មានចំនួន ៥៤ ៨៧៨ តោន (កើនឡើងចំនួន ១២.៥១%)
    * ម្រេច មានចំនួន ៧ ៧០៤ តោន (ថយចុះចំនួន -៧២.១២%)
    * ថ្នាំជក់ មានជាង ៥ ៦៩៧ តោន កើនឡើងចំនួន ៤៤.៨២%)
    * បន្លែចម្រុះមានជាង ៨០តោន (ថយចុះចំនួន -៤.៦៦%)៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: