Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ទីបំផុត! លោក Elon Musk ប្រកាសលាលែងពីតំណែងជា CEO ក្រុមហ៊ុន Twitter

BY Khmerpress December 21, 2022
ទីបំផុត! លោក Elon Musk ប្រកាសលាលែងពីតំណែងជា CEO ក្រុមហ៊ុន Twitter

(វ៉ាស៊ីនតោន)៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាលោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិ CEO នៃក្រុមហ៊ុន Twitter នៅក្រោយពេលដែលរកបានអ្នកជំនួសរូបលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

ការប្រកាសខាងលើលោក Elon Musk ធ្វើឡើងនៅក្នុងសារបង្ហោះលើ Twitter និងក្រោយការស្ទង់មតិមួយបង្ហាញថាមិតភាគច្រើនចង់ឱ្យលោកលាលែង ពីតំណែង។ កំពូលមហាសេដ្ឋីអាមេរិក បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំនឹងលាលែងពីតំណែងជា CEO ឆាប់ៗនេះ ខណៈខ្ញុំកំពុងស្វែងរកមនុស្ស កាន់តំណែងបន្ត ហើយបន្ទាប់ពីនោះ ខ្ញុំនឹងដឹកនាំក្រុមការងារ software និង servers»។

គួរបញ្ជាក់ថា តាមរយៈការស្ទង់មតិរបស់កំពូលមហាសេដ្ឋីលោក Elon Musk នៅលើ Twitter កាលពីល្ងាចថ្ងៃសៅរិ៍សប្ដាហ៍មុន មានប្រតិកម្មប្រឆាំងនឹង ការកាន់កាប់តំណែងនៅ Twitter របស់លោកយ៉ាងច្រើន ដោយក្នុងនោះមានមតិអ្នកប្រើប្រាស់ប្រមាណ ៥៧.៥ភាគរយបានបោះឆ្នោតឱ្យ Musk ចុះចេញពីតំណែងជានាយកប្រតិបត្តិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: