តារាសម្តែង អាង សុជាតា ទទួលបានអាហារូបករណ៍ ១០០ភាគរយ ពីសាកលវិទ្យាល័យអន្តរជាតិ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រង
(ភ្នំពេញ)៖ តារាសម្តែង អាង សុជាតា ហៅឈូឈូ ទទួលបានអាហារូបករណ៍១០០ភាគរយ ពីសាកលវិទ្យាល័យអន្តរជាតិ (IU)។ កញ្ញា អាង សុជាតា បានទៅទទួលដោយផ្ទាល់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសទៅទទួលយកអាហារូបករណ៍ កញ្ញា ក៏បានទទួលស្វាគមន៍ និងសំណេះសំណាលយ៉ាងកក់ក្តៅ ពីលោក សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាសាកលវិទ្យាធិការរងរបស់សាកលវិទ្យាល័យអន្តរជាតិ IU។
កញ្ញា អាង សុជាតា បានចាត់ទុកការទទួលបានអាហារូបករណ៍ ជាឱកាសដ៏កម្រមួយ ក្រោយពីបានបញ្ចប់ថ្នាក់បាក់ឌុប៕ ផ្តល់សិទ្ធិដោយ៖ freshnews






