វីដេអូស្តែងៗ ឡានដឹកថ្មបើកលឿនកាត់មុខរថភ្លើងដឹកប្រេងកំពុងឆ្លងផ្លូវ បុកក្រឡាប់ចាក់ថ្ម និងប្រេងពេញហ្នឹង នៅខេត្តបាត់ដំបង
- BY
- Khmerpress
- January 17, 2023

ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីលោក Lay Bunleng នៅមុននេះបន្តិច នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឡានដឹកថ្មបើកលឿនមកកាត់មុខ រថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវ បើកបុកក្រឡាប់ ចាក់ថ្មពេញផ្លូវ និងរថភ្លើងកំពប់ប្រេងពេញហ្នឹង នៅវេលាប្រមាណ ១២ ថ្ងៃត្រង់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ដែលមានវីដេអូថតបាននៅកន្លែងកើតហេតុពេលបុកជាក់ស្ដែងតែម្ដង នៅចំណុចផ្លូវហាយវ៉េ ជិតបាហៃ ខេត្តបាត់ដំបង។ ទស្សនាវិដេអូខាងក្រោម៖

- Share This Post:
កំពូលតារាចម្រៀង និងមហាជនរាប់ម៉ឺននាក់ ផ្ទុះការរិះគន់លើបុគ្គលឈ្មោះ តាំង សារ៉ាដា ដែលចោទប្រកាន់បំភ្លៃការពិត ប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
- BY
- Liny Chan
- January 28, 2023

កំពូលតារាចម្រៀងជួរមុខល្បីៗ ព្រមទាំងមហាជន អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា រាប់ម៉ឺននាក់ បានចេញមកប្រតិកម្មរិះគន់ធ្ងន់ៗទៅកាន់ស្ថាប័នកាសែតក្រៅស្រុក The Cambodia Daily ដែលមានលោក តាំង សារ៉ាដា ជាអ្នកអត្ថាធិប្បាយបទវិភាគដោយគ្មានមូលដ្ឋាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើភាពស្អាតស្អំនិងកិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈបទវិភាគ៖ តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា? ដែលក្នុងនោះបានធ្វើការចោទប្រកាន់លើអ្នកឧកញ៉ាទាំងងងើល និងប្រាសចាកពីការពិតទាំងស្រុងប្រកបដោយគោលបំណងទុច្ចរិត កាលពីពេលថ្មីៗនេះ។

នៅក្នុងវីដេអូប្រមាណ ២៩នាទី លើទំព័រហ្វេសប៊ុក The Cambodia Daily លោក តាំង សារ៉ាដា បាននិយាយពាក់ព័ន្ធនឹងមុខជំនួញ ក៏ដូចជាការចោទប្រកាន់ចំៗមកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ពិសេសនោះគឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប់ពាក់ព័ន្ធនឹងប្រភពដើមទុនក្នុងការចេញរកស៊ីរហូតទទួលបានជោគជ័យ និងចោទប្រឌិតព័ត៌មានថាអ្នកឧកញ៉ា [លាងលុយកខ្វក់ឲ្យអ្នកមានអំណាច] ដែលជាមូលហេតុអាចឱ្យអ្នកឧកញ៉ាធ្វើវិភាគទានផ្តល់ថវិកាប្រមាណជាង ២៣លានដុល្លារ ជូនដល់រាជរដ្ឋាភិបាល។
ភ្លាមៗក្រោយពីអ្នកកាសែតក្រៅស្រុកដែលមានឈាមជ័រជាខ្មែររូបនេះបានបំភ្លៃការពិតប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា និងកេរ្តិ៍ឈ្មោះផ្ទាល់របស់អ្នកឧកញ៉ាដែលបានតស៊ូរើបម្រាស់ពីអតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង រហូតមានជីវភាពធូរធារមានលទ្ធភាពជួយប្រជាពលរដ្ឋរាប់ពាន់នាក់ឲ្យមានការងារធ្វើដូចពេលបច្ចុប្បន្ននេះ អ្នកឧកញ៉ាបានចេញមុខពន្យល់និងបកស្រាយយ៉ាងលម្អិតលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីប្រភពដើមទុន សាវតាដំណើរការពង្រីកវិសាលភាពក្រុមហ៊ុនពីដើមរហូតមក ដើម្បីឲ្យបុគ្គលឈ្មោះ តាំង សារ៉ាដា ជ្រាបកាន់តែច្បាស់ និងបញ្ឈប់សកម្មភាពបំភ្លៃការពិតធ្វើឲ្យមានការយល់ច្រឡំពីមហាជនបន្តទៅទៀត។
អ្នកឧកញ៉ាបានពន្យល់ទៅកាន់បុគ្គល តាំង សារ៉ាដា ថា “សម្រាប់មុខរបររបស់លោកមិនដែលមានអ្វីលាក់បាំងទាល់តែសោះ កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់ហើយអ្វីក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈាមជ័រជាខ្មែរ”។
ជាមួយគ្នានេះ ជុំវិញការចោទប្រកាន់ទាំងខុសទំនងក្រោមហេតុផលកេញចំណេញនយោបាយរបស់ព័ត៌មានកាសែត The Cambodia Daily ទាំងនេះ ត្រូវបានមហាជន អ្នកសិល្បៈ អ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញប្រតិកម្មរិះគន់ចំៗ ធ្ងន់ៗ ទៅកាន់បុគ្គល តាំង សារ៉ាដា ដោយបញ្ចេញមតិយោបល់ណែនាំពន្យល់ឲ្យលោក តាំង សារ៉ាដា ភ្លឺភ្នែកហើយបញ្ឈប់សកម្មភាពដើរវ៉ៃគេឯង ដើម្បីប្រយោជន៍បក្សពួកខ្លួនមួយក្តាប់តូចតទៅទៀត។
ជាក់ស្តែង កំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា ជាច្រើនបានចេញមករិះគន់លោក តាំង សារ៉ាដា ជុំវិញព័ត៌មានបំភ្លែការពិតនេះ។ តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញមតិយោបល់ផ្ញើទៅកាន់លោក តាំង សារ៉ាដា ថា «អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើជូនទៅបងប្រុសតាំង សារ៉ាដា នៅកាសែត The Cambodia Daily ពីការចោទប្រកាន់គ្មានមូលដ្ឋានដោយបងប្រុសគ្រាន់តែចង់កេញចំណេញផ្នែកនយោបាយ។ ខ្ញុំគិតថាជារឿងមួយ អយុត្តិធម៌សម្រាប់ ក្រុមហ៊ុន Galaxy Navatra Group ហើយធ្វើឲ្យប៉ះពាល់ជីវភាពបុគ្គលិករាប់ពាន់នាក់ នឹងអ្នកដែលរស់ក្រោមការផ្គត់ផ្គង់រាប់ម៉ឺននាក់ (សូមបងធ្វើពត៌មានដោយការពិចារណាអោយបានត្រឹមត្រូវ)»។
ចំណែកឯតារាចម្រៀងជួរមុខម្នាក់ទៀត ឧកញ៉ា ខេមរៈ សិរីមន្ត យល់ឃើញថាប្រសិនបើបុគ្គល តាំង សារ៉ាដា ដកចិត្តច្រណែនចេញតែបន្តិច គាត់នឹងអាចមេើលឃើញភាពត្រឹមត្រូវសុច្ចរឹតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយប្រសិនបុគ្គលនេះស្តាប់ និងស្វែងយល់នូវអ្វីដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្ញើជូននិងបកស្រាយទៅកាន់ខ្លួនវិញនោះ លោក តាំង សារ៉ាដា នៅកាសែត The Cambodia Daily គួរឈប់ធ្វើការចោទប្រកាន់គ្មានមូលដ្ឋាន ដែលគ្រាន់ដើម្បីបម្រើប្រយោជន៍នយោបាយទុច្ចរិតរបស់ខ្លួនផងដែរ។
ជុំវិញរឿងរ៉ាវរបស់បុគ្គល តាំង សារ៉ាដា ដែលធ្វើការអធិប្បាយព័ត៌មានបំភ្លើសការពិតនេះ តារាចម្រៀងលោក ខេម ក៏បង្ហោះវីដេអូព័ត៌មានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើជូនទៅលោក តាំង សារ៉ាដា នៅកាសែត The Cambodia Daily ពីការចោទប្រកាន់គ្មានមូលដ្ឋាន នេះផងដែរ។
ទន្ទឹមនឹងនេះ តារាចម្រៀងស្រីល្បី កញ្ញា តន់ ច័ន្ទសីម៉ា បានបង្ហោះសារបង្ហាញមតិយោបល់អមជាមួយវីដេអូ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយបានបញ្ជាក់ច្បាស់ៗបែបនេះ ទៅកាន់លោក សារ៉ាដា ឱ្យស្ដាប់និងយល់អំពីការខិតខំប្រឹងប្រែងរកស៊ីរបស់អ្នកឧកញ៉ាតាំងពីដើមរហូតដល់ពេលនេះទម្រាំបានជោគជ័យ គឺឆ្លងកាត់ការលំបាកច្រើនណាស់។ កញ្ញា តន់ ច័ន្ទសីម៉ា ក៏បានស្នើសុំលោក តាំង សារ៉ាដា ឈប់តាមបំភ្លៃព័ត៌មានមិនពិតទាំងនេះទៀតទៅ។
សូមជម្រាបជូនថា ក្រៅពីតារាចម្រៀងល្បីៗ ក៏មានអ្នកគាំទ្រអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មហាជនអ្នកលេងបណ្តាញសង្គមរាប់ពាន់នាក់តាមរយៈបណ្តាញសង្គម បានរិះគន់យ៉ាងចាស់ដៃទៅកាន់លោក តាំង សារ៉ាដា និងកាសែតក្រៅស្រុក The Cambodia Daily កុំចេះនិយាយអធិប្បាយព័ត៌មានមិនពិត ខណៈមហាជនទាំងនោះ បានបង្ហាញការគាំទ្រសកម្មភាព និងមុខជំនួញអ្នកឧកញ៉ា ដែលជានិច្ចកាលប្រកាន់គោលការណ៍អភិឌ្ឍន៍សេដ្ឋកិច្ច និងសមធម៌សង្គម និងកន្លងមកបានចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចសង្គមនានារបស់រដ្ឋាភិបាលក្នុងទឹកប្រាក់ប្រមាណដល់ជាង ២៣លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ សាធារណជនទូទៅដែលជាអ្នកគាំទ្រអ្នកឧកញ៉ា ក៏ទទូចទាមទារយុត្តិធម៌ និងភាពស្អាតស្អំជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនទាំងមូលផងដែរ៕
- Share This Post:
អ្នកឧកញ៉ា ឡេង ណាវ៉ា្រតា ពន្យល់សង្កត់ធ្ងន់ៗទៅលោក តាំង សារ៉ាដា នៅកាសែត The Cambodia Daily ពីការចោទប្រកាន់គ្មានមូលដ្ឋានដោយគ្រាន់តែចង់កេងចំណេញនយោបាយ
- BY
- Liny Chan
- January 26, 2023

អ្នកឧកញ៉ាវ័យក្មេងដែលទទួលគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុកនិងក្រៅប្រទេស ហើយកំពុងវិនិយោគក្នុងវិស័យអចលនទ្រព្យដ៏លេចធ្លោរ បានចេញមកពន្យល់អំពីប្រវត្តិដំណើរដើមទងនៃមុខរបរដំបូង មុនប្រែក្លាយពង្រីកវិសាលភាពបង្កើតជាក្រុមហ៊ុនដោយឈរលើគោលការណ៍អភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្រោយមានការបកស្រាយពីសារព័ត៌មានក្រៅស្រុកមួយចោទប្រកាន់មកលើមុខរបររបស់ខ្លួនថាមានអ្វីលាក់បាំងនៅពីក្រោយភាពជោគជ័យនាពេលបច្ចុប្បន្ន។

ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាពាណិជ្ជករវ័យក្មេង ជាការទូតសេដ្ឋកិច្ចឆ្នើមមួយរូបនៅក្នុងពិភពជំនួញប្រទេសកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន ពេលថ្មីៗនេះ បានពន្យល់ពីសាវតាទៅកាន់សារព័ត៌មាន The Cambodia Daily កំពុងឈរជើងនៅក្រៅស្រុកដែលតែងតែចេញផ្សាយព័ត៌មានរិះគន់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនោះគឺបុគ្គលឈ្មោះ តាំង សារ៉ាដា ជាអ្នកអធិប្បាយព័ត៌មានក្រោមចំណងជើង [តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា?] ដោយបានអធិប្បាយពាក់ព័ន្ធនឹងអ្នកឧកញ៉ាធំៗនៅកម្ពុជា ក្នុងនោះក៏មានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលលើកឡើងថា [កំពុងឈរឈ្មោះរកស៊ីលាងលុយកខ្វក់ឲ្យអ្នកមានអំណាច]។
អ្នកឧកញ៉ាពន្យល់ប្រាប់ទៅកាន់លោក តាំង សារ៉ាដា ថា សម្រាប់មុខរបររបស់លោកមិនដែលមានអ្វីលាក់បាំងទាល់តែសោះ កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់ហើយអ្វីក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈាមជ័រជាខ្មែរ។
អ្នកឧកញ៉ាថ្លែងថា «បើនិយាយពីមុខរបររកស៊ីរបស់ខ្ញុំដូចជាវាមិនលំបាកយល់សោះ ខ្ញុំសង់ផ្ទះលក់បានរាប់ម៉ឺនល្វែងហើយ គុណលុយមើល តើពូចេះគុណលេខអត់តម្លៃចន្លោះពី(18,000$ដល់12ម៉ឺនដុល្លា) ក្នុងមួយល្វែង ខ្ញុំវាយតំលៃមធ្យមភាគត្រឹម 3ម៉ឺនដុល្លាចុះហើយលក់រាប់ម៉ឺនល្វែង គុណមើលឃើញលុយប៉ុន្មាន…..? និងដីឡូត៍លំនៅឋានរាប់ សែនឡូត៍គុណលុយទៅប៉ុន្មាន? តំលៃចន្លោះពី(1,800$ដល់12,000$)ខ្ញុំគិតមធ្យមភាគតែ3000$ទេ គិតទៅឃើញប៉ុន្មាន? បងប្អូនណាចេះគុណ លុយ សាកគុណឱ្យខ្ញុំមើលប្រហែលៗខាងក្រោមមកដើម្បីអោយពូតាំងសារ៉ាដាបានយល់…?»។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ាក៏បានពន្យល់ពីប្រភពដើមទុន ដោយអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា អ្នករកស៊ីគឺប្រើទុននិងទំនុកចិត្តស្មោះត្រង់បន្ថែម (គឺគេប្រើទំនុកចិត្តសំខាន់)។ ការលក់ជូនប្រជាពលរដ្ឋតម្លៃទាប លក់ដាច់បានច្រើន ប្រជាជនមានផ្ទះនៅតម្លៃទាប ម្ចាស់ដីក៏លក់ដីដាច់គ្រឿងសំណង់ក៏លក់ដាច់ ម្ចាស់គម្រោងក៏ទទួលបានផលចំណេញ។
តែយ៉ាណា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់ទៅកាន់លោក តាំង សារ៉ាដា ថា បើមិនយល់មកពីការរកស៊ី លោកឲ្យក្រុមកាងារបង្រៀនរកស៊ី។ តែដូចលោក [តាំង សារ៉ាដា] បែបនេះមើលទៅអ្នកឧកញ៉ាមិនរកស៊ីជាមួយទេគឺព្រោះគ្មានទំនុកចិត្ត។ ទន្ទឹមនឹងនេះដែល អ្នកឧកញ៉ា បានគូសបញ្ជាក់ថា សព្វថ្ងៃនេះមានម្ចាស់ដីជាច្រើនបបួលអ្នកឧកញ៉ាសហការសង់លក់ជាមួយ ដោយមិនចាំបាច់ចំណាយដើមទុនទិញក៏បាន (គឺដោយសារទំនុកចិត្តទំនុកចិត្តនេះហើយ) លោកមិនទាន់ហ៊ានទទួលច្រើនផងព្រោះរើសអ្នកស្មោះសរនិងគ្នា។
បន្ថែមទៀតនោះ ទាក់ទងនឹងការចោទប្រកាន់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសរបស់អ្នកឧកញ៉ា ពីសារព័ត៌មាន The Cambodia Daily ត្រូវបានអ្នកឧកញ៉ាពន្យល់ថា ជាការតាមសម្លាប់កិត្តិយសសូម្បីកូនក្មេងដែលតស៊ូម្នាក់ដូចជាលោក ដើម្បីឲ្យមហាជនស្អប់លោកនោះជាមនុស្សគ្មានគុណធម៍ឡើយ ដោយគ្រាន់តែលោកឈប់គាំទ្រមេលោក តាំង សារ៉ាដា។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែងបន្ថែមថា៖ «ខ្ញុំជាក្មេងម្នាក់ដែលតែងតែមានឆន្ទៈក្នុងការជួយសង្គមជាតិ។ ខ្ញុំក៏ដឹងដែរថា នៅពេលដែលខ្ញុំចេញមុខជួយសង្គម ប្រាកដជាក្រុមរបស់លោកពូ តាមសម្លាប់កិត្តិយសខ្ញុំហើយ ក្រុមលោកពូត្រូវចាំថា ដរាបណាខ្ញុំនៅមានជីវិត មានលទ្ធភាព ខ្ញុំនៅតែរក្សាគោលជំហរប្ដូរផ្ដាច់ ជួយសង្គមជាតិដដែល។ ចំណែកការគាំទ្របក្សណាឬបក្សណា គឺអាស្រ័យទៅលើ ផ្នត់គំនិតរបស់ខ្ញុំ ខ្ញុំមានសិទ្ធិ ខ្ញុំយល់ថាអ្វីដែលត្រឹមត្រូវ គឺខ្ញុំគាំទ្រចឹងហើយកុំប៉ិនព្យាយាមផ្សារភ្ជាប់ពេក»។
សូមជម្រាបជូនថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បច្ចុប្បន្នមានបុត្រសម្ព័ន្ធក្នុងវិស័យអចលនទ្រព្យ កម្សាន្ត កសិកម្ម និងហិរញ្ញវត្ថុ ដែលមានបុគ្គលិកជិត ២ពាន់នាក់ ហើយក៏ជាក្រុមហ៊ុនតែងតែចេញមុខក្នុងការជួយកិច្ចការងារសង្គមជាច្រើននាពេលកន្លងមកសរុបជាង ២៥លានដុល្លារអាមេរិក ក្រោមដឹកនាំដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៕
- Share This Post:
មេតុងទីនម្នាក់ ត្រូវបាននគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោក និងចេញសែកស្អុយខ្ទង់ម៉ឺនដុល្លារ
- BY
- naren
- January 21, 2023

(ភ្នំពេញ)៖ មេតុងទីនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីឆបោក និងចេញសែកស្អុយរាប់សិបម៉ឺនដុល្លារអាមេរិក និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្តីតំណាងដោយអាណត្តិ គឺលោកស្រី នួន មករា សមាជិកគណៈមេធាវីកម្ពុជា។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបាន ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបានលេងជាមួយគ្នា មានក្បាលតុងទីនផ្តាច់ខ្សែ ១០០(៧) ៦០០(៦) ៥០០(៦)(ដូចមានក្នុងឧបសម្ពន្ធភ្ជាប់) ដោយដើមបណ្តឹងជាកូនតុងទីនបានបង់គ្រប់ចំនួន និងដល់ពេលត្រូវកើបប្រាក់តុងទីនទាំងអស់វិញ សរុប៣២៧,១៦០ដុល្លារអាមេរិកពីមេតុងទីនឈ្មោះ ឡុង រ៉ានី និងប្តី ទើបពួកគាត់ចេញជាមូលប្បទានប័ត្រមួយសន្លឹកចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន២២៩,៦៦០ដុល្លារអាមេរិក និងសន្យាប្រគល់ប្រាក់សុទ្ធខាងក្រៅឲ្យបានគ្រប់ចំនួនបន្ថែមទៀត។
ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់បើកប្រាក់ក្នុងមូលប្បទានបត្រខាងលើនៅធនាគារ (ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣) ដើម្បីធ្វើការទូទាត់ប្រាក់តាមកាលកំណត់ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានបត្រនេះមិនមានសាច់ប្រាក់ទេ ហើយត្រូវបានខាងមេតុងទីនប្លុកមូលប្បទាប័ត្រនេះ ដោយគ្មានហេតុផលអ្វីទាំងអស់ទៀតផង។
ជាមួយគ្នានេះ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមានកូនតុងទីនជាច្រើននាក់ដែលរងគ្រោះ ដោយសារមេតុងទីនពីរនាក់ប្តីប្រពន្ធរូបនេះវេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត២លានដុល្លារអាមេរិកឯណោះ ហើយកូនតុងទីនដែលរងគ្រោះទាំងអស់នោះ កំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបន្តបន្ទាប់ទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS
- Share This Post: