Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនមេខ្យល់២នាក់ នាំពលករខ្មែរឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ

    BY Khmerpress May 24, 2021
    ឃាត់ខ្លួនមេខ្យល់២នាក់ នាំពលករខ្មែរឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ

    (បន្ទាយមានជ័យ)៖ មេខ្យល់ចំនួន០២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពួកគេកំពុងដឹកនាំពលករឆ្លងដែន ទៅប្រទេសថៃ ចំនួន៨នាក់ ក្នុងនោះស្រី ចំនួន០១នាក់ ត្រង់ចំណុចភូមិសាស្ត្រ ផ្លូវចូលក្រុមហ៊ុនឧកញ៉ា សំផាន់ ណារិទ្ធ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

    មេខ្យល់ឃាត់ខ្លួន ទី១-ឈ្មោះ លឹម ហួត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងទី២-ឈ្មោះ ជូត សុខជ័យ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់ កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅរដ្ឋបាលបុស្តិ៍ ។ ចំណែកឯពលករទាំង៨នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ។

    សូមជម្រាបថា ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត ២៤ម៉ោងលើ ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: