ព័ត៌មានជាតិ
ជម្លោះត្រូវបានបញ្ចប់ ក្រោយលោកស្រី សៀង ចាន់ហេង ព្រមប្រគល់ដីជាង ៥០ហិកតា ជូនលោកស្រី ហ៊ុន ប៊ុនធឿន
BY Khmerpress
January 24, 2023
(ភ្នំពេញ)៖ ជម្លោះដីធ្លីនៅស្រុកស្អាង ខេត្តកណ្តាល រវាងលោកស្រី សៀង ចាន់ហេង និងលោកស្រី ហ៊ុន ប៊ុនធឿន ត្រូវបានបញ្ចប់ហើយ បន្ទាប់មានការសម្របសម្រួល និងដោះស្រាយដោយផ្ទាល់ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
យោងតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា បន្ទាប់ពីបានជួបដោះស្រាយគ្នាដោយផ្ទាល់ លោកស្រី សៀង ចាន់ហេង យល់ព្រមប្រគល់ដីវិវាទទំហំ ៥០ហិកតា និង៨អា ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជូនលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់។
ជាមួយគ្នានេះ ភាគីទាំងពីរ បានយល់ព្រមដកពាក្យបណ្តឹងដែលបានដាក់នៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿងរក្សាការពារទាំងអស់យ៉ាងយូរពីរសប្តាហ៍៕ ផ្តល់សិទ្ធិដោយ៖ Freshnews




