ព័ត៌មានជាតិ

ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់

BY
Khmerpress
January 26, 2023
ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់។

ក្នុងនោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ ដែលពិធីនេះនឹងធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។

បច្ចប្បន្នសាកលវិទ្យាល័យមាននិស្សិតកំពុងបន្តការសិក្សាក្នុងឆ្នាំ២០២២-២០២៣ នេះ ចំនួនសរុប ៥.១៨៦នាក់ ( ស្រី ៣.៥៩០នាក់ ) ហើយមាននិស្សិតបានបញ្ចប់ការសិក្សា គិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ដល់ឆ្នាំសិក្សាបច្ចុប្បន្នចំនួន១៦.៧៤១នាក់ (ស្រី ៨.៤៣០នាក់) ៕

Share This Post:

ព័ត៌មានជាតិ

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចំនួន៣០០នាក់

BY
naren
January 28, 2023
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចំនួន៣០០នាក់

(ភ្នំពេញ)៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចំនួន ៣០០នាក់ លើមុខជំនាញ និងឯកចំនួន១២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរពេទ្យជាតិ​ តេជោសន្ដិភាព ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ។

ការប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាខាងលើនេះ បានធ្វើឡើងដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីចុះត្រួតពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោ សន្ដិភាព។

លក្ខខណ្ឌជ្រើសរើស គឺគ្រប់បេក្ខជន-បេក្ខនារី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ សញ្ជាតិខ្មែរ មានសុខភាព និងកាយសម្បទាមាំមួន ស្មោះត្រង់ រួសរាយរាក់ទាក់ និងមានការតាំងចិត្ដខ្ពស់ក្នុងការធ្វើការងារ គោរព និងអនុវត្ដន៍តាមការចាត់តាំងរបស់មន្ទីរពេទ្យ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

សូមអានព័ត៌មានលម្អិតដែលមានដូចខាងក្រោមនេះ៖

Share This Post:

ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ដ ចាត់វិធានការលើរថយន្ដគិលានសង្គ្រោះគ្មានការអនុញ្ញាត ឈរជើងប្រចាំការតាមដងផ្លូវ ចាំដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ យកទៅគ្លីនិកឯកជន

BY
Khmerpress
January 28, 2023
រដ្ឋមន្ដ្រីសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ដ ចាត់វិធានការលើរថយន្ដគិលានសង្គ្រោះគ្មានការអនុញ្ញាត ឈរជើងប្រចាំការតាមដងផ្លូវ ចាំដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ យកទៅគ្លីនិកឯកជន

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់អភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។

តាមសេក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់ធ្វើសេចក្ដីណែនាំច្រើនលើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋាន ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជូនរងគ្រោះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ក្នុងន័យនេះសូមឯកឧត្ដមលោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញាត្ដិជាធរមាន និងឈានទៅបិទមូលដ្ឋានសុខាភិបាលឯកជនទាំងឡាយណា ដែលនៅតែបន្ដសហការជាមួយម្ចាស់រថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ»។

លោករដ្ឋមន្ដ្រីក៏បានស្នើឱ្យអភិបាលរាជធានីខេត្ដ ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ ពង្រឹងបន្ថែមនូវសេវារថយន្ដគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនៗឱ្យបានកាត់តែប្រសើរឡើងថែមទៀត ដើម្បីចាត់វិធានការតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post:

ព័ត៌មានជាតិ

វិស័យអេឡិចត្រូនិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់គោលដៅបង្កើនការនាំចេញឱ្យបាន ១៦០០លានដុល្លារ

BY
Khmerpress
January 28, 2023
វិស័យអេឡិចត្រូនិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់គោលដៅបង្កើនការនាំចេញឱ្យបាន ១៦០០លានដុល្លារ

(ភ្នំពេញ)៖ តាមរយៈផែនទីបង្ហាញផ្លូវ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា រាជរដ្ឋាភិបាល បានដាក់គោលដៅបង្កើនទំហំនាំចេញ ក្នុងវិស័យអេឡិចត្រូនិកឲ្យបាន ១៦០០លានដុល្លារអាមេរិក ​និងបង្កើតការងារថ្មីជាង ១ម៉ឺនកន្លែង ត្រឹមឆ្នាំ២០២៧។

ឯកសារផែនទីបង្ហាញផ្លូវនេះ បានលើកឡើងថា ការនាំចេញរបស់វិស័យអេឡិត្រូនិក ១០ឆ្នាំចុងក្រោយ បានកើនឡើង ៦ដងប្រមាណ ៩២៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ខណៈចំនួនគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានកើនឡើងរហូតដល់ ៨៩គម្រោង ក្នុងឆ្នាំ២០១៩។

ជប៉ុន និងចិន ជាប្រភពទុនវិនិយោគសំខាន់ ក្នុងវិស័យអេមឡិចត្រូនិកនៅកម្ពុជា ខណៈដែលទីផ្សារនាំចេញសំខាន់ៗមាន៖ សហរដ្ឋអាមេរិក អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កំណើននៃការវិនិយោគក្នុងវិស័យនេះ បានជំរុញឱ្យកម្លាំងពលកម្មកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៧០ដង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ បច្ចុប្បន្នកម្លាំងពលកម្មសរុបប្រមាណ ៣ម៉ឺននាក់។

វិស័យអេឡិចត្រូនិកនៅតែមានភាពធន់ និងវិវត្តជាបន្តបន្ទាប់ ស្របជាមួយនឹងការពន្លឿនរេខូបនីយកម្ម (Digitization) គួបផ្សំកំណើនប្រជាជន មានកម្រិតជីវភាពមធ្យម ពិសេសក្នុងបរិការណ៍ជំងឺកូវីដ១៩។ គួបផ្សំនឹងកំណើនប្រជាជន មានកម្រិតជីវភាពមធ្យម តម្រូវការបរិក្ខាអេឡិចត្រូនិក បាន និងកំពុងកើនឡើងយ៉ាងរហ័ស ពិសេសក្នុងទីផ្សារកំពុងរីកលូតលាស់ដូចជាអាស៊ាន។ តាមការព្យាករណ៍របស់ស្ថាប័នស្រាវជ្រាវ ទីផ្សារបរិក្ខារអេឡិចត្រូនិកជាសកលថានឹងឈានដល់ ១.៤ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយអាស៊ានជាទីផ្សារ ដែលរីកលូតលាស់លឿនបំផុត សម្រាប់ឧបករណ៍អេឡិចត្រូនិក មានកំណើនជាមធ្យមប្រចាំឆ្នាំ ៦.៥% បន្ទាប់ពីប្រទេសប្រេស៊ីល និងឥណ្ឌា។

តាមផែនទីបង្ហាញផ្លូវលើកឡើងថា «ការកើនឡើងនូវតម្រូវការបរិក្ខារអេឡិចត្រូនិកទូទាំងពិភពលោក បាននិងកំពុងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់កម្ពុជា ក្នុងការចាប់យកចំណែកទីផ្សារនៃ ផលិតផលផ្សេងទៀត ដែលមានកំណើនតម្រូវការខ្ពស់»។

ផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិកនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដោយការនាំចេញមានការកើនឡើង ក្នុងអត្រា២០% ក្នុងមួយឆ្នាំពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ដែលត្រូវបានជំរុញជាចម្បង ដោយការផលិតខ្សែបង្គុំអគ្គិសនី ខ្សែអំពូល ម៉ូទ័រ និងអំពូលអគ្គិសនីអិលអ៊ីឌី ដែលជាកសម្មភាពអតិពលកម្ម។

ទោះជាយ៉ាងនេះក្តីក៏មានសញ្ញាណវិជ្ជមានផងដែរ នៃសក្តានុពលកំណើន ក្នុងផ្នែកផលិតកម្ម គ្រឿងដំឡើងបន្ទាប់បន្សំ ឬគ្រឿងបង្គុំបន្ទះសៀគ្វីបោះពុម្ភរួច ព្រមទាំងការផ្តុំដំឡើងផលិតផលប្រើប្រាស់ផ្សេងទៀត ដូចជាឧបករណ៍បំពងសំលេង និងម៉ាស៊ីនថតរូបជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ពេលនេះកម្ពុជាដល់ពេលប្ដូរពីវិស័យកាត់ដេរ វិស័យផលិតម្ហូបអាហារ មកជាវិស័យគ្រឿងអេឡិចត្រូនិកវិញ ត្រង់ចំណុចនេះរាជរដ្ឋាភិបាលកម្ពុជា ត្រូវលើកទឹកចិត្ត និងជំរុញឲ្យបានច្រើន លើកម្លាំងពលកម្ម ដែលមានជំនាញលើវិស័យអេឡិចត្រូនិកនេះ។ ដូច្នេះកម្មករក៏អាចសិក្សាបច្ចេកទេសវិជ្ជាជីវៈក្នុងរយៈពេលខ្លី ដើម្បីឲ្យកម្មករបានចេះពីរបៀបធ្វើការ ក្នុងវិស័យអេឡិចត្រូនិកនេះ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ចំពោះវិស័យអេឡិចត្រូនិក ពិតជាមានមោទនភាពណាស់ ដែលកម្ពុជាបានទាក់ទាញវិនិយោគលើវិស័យនេះ ពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះគោដៅនៃការនាំចេញ១៦០០លានដុល្លារ ពិតជាមិនមានផលលំបាកនោះទេ បើតាមស្ថានភាពនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីកម្ពុជាបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ធ្វើឲ្យខ្សែចង្វាក់ផលិតកម្មដំណើរការបានល្អប្រសើរ និងមិនមានការរាំងស្ទះ។

លោកឧកញ៉ាបានបញ្ជាក់ថា «អ្វីដែលជាគោលដៅទាក់ទាញវិនិយោគឲ្យកាន់តែរឹងមាំ គឺកម្ពុជាមានច្បាប់វិនិយោគថ្មី ដែលផ្ដល់ការលើកទឹកចិត្តច្រើន ដល់វិនិយោគិនមកកម្ពុជា ដែលធ្វើឲ្យអ្នកវិនិយោគមិនរារែកក្នុងការវិនិយោគនោះទេ ជាក់ស្ដែងមានក្រុមហ៊ុន ចិន ជប៉ុន កូរ៉េ និងបណ្ដាប្រទេសផ្សេងទៀត មកវិនិយោគនៅកម្ពុជា ហើយនេះជាគំរូមួយបង្ហាញដល់អ្នកវិនិយោគដទៃទៀត ចូលមកវិនិយោគនៅកម្ពុជា»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: