Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រូពេទ្យស្ម័គ្រចិត្តមកពីអាមេរិក នឹងចុះពិនិត្យព្យាបាលជំងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាដោយឥតគិតថ្លៃ ជូនពលរដ្ឋនៅស្រុកមង្គលបូរី រយៈពេល៧ថ្ងៃ​

    BY Khmerpress January 27, 2023
    គ្រូពេទ្យស្ម័គ្រចិត្តមកពីអាមេរិក នឹងចុះពិនិត្យព្យាបាលជំងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាដោយឥតគិតថ្លៃ ជូនពលរដ្ឋនៅស្រុកមង្គលបូរី រយៈពេល៧ថ្ងៃ​

    (បន្ទាយមានជ័យ)៖ រដ្ឋបាលស្រុកមង្គលបូរី នៅថ្ងៃ២៧ ខែមករា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី ឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអាមេរិក នឹងមកព្យាលជំងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាឥតគិតថ្លៃជូនដល់ពលរដ្ឋរស់នៅស្រុកមង្គលបូរី មានរយៈពេល៧ថ្ងៃ។

    លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក មកព្យាលជំងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាឥតគិតថ្លៃដល់ពលរដ្ឋនៅស្រុកមង្គលបូរី មានរយៈពេល៧ថ្ងៃ ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំងចំនួន៣រួមមាន៖

    *ទី១៖ នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក
    *ទី២៖ នៅសាលាបឋមសិក្សាសឿ មានរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣
    *ទី៣៖ នៅទល់មុខសាលាឃុំគោកបល័្លង្គ មានរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង៧៖៣០នាទី ព្រឹកដល់ម៉ោង៤៖៣០នាទីល្ងាច។

    លោកបានបញ្ជាក់ទៀតថា កន្លងមកមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិកជាច្រើនក្រុម រួមទាំងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែនផង បានចុះមកពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋទូទៅនៅតាម ក្រុង ស្រុក ពិសេសនៅជនបទដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ក្នុងគោលដៅរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

    លោកអភិបាលស្រុក បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក បានចុះមកពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរីនេះ ដែលជួយជាមនុស្សធម៌សុខភាពរបស់ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: