ស្មាត់ ចិត្រ ថា រវាងត្រីឆ្លាំងភ្នំពេញ ប៉ះដំរីសៀមរាប ក្រុមមួយនេះនឹងឡើងផ្ដាច់ព្រ័ត្រ
ស្មាត់ ចិត្រ ថាការប្រកួតរវាងក្រុមត្រីឆ្លាំងភ្នំពេញ ប៉ះក្រុមដំរីសៀមរាបថ្ងៃទី២៨ នេះរូបគេទស្សន៍ទាយក្រុមរបស់ ធី ម៉េងហួង ឬ ត្រី ឆ្លាំង ភ្នំពេញ ជា អ្នកឈ្នះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ Slamball។
ការយល់ឃើញ ឬ ទស្សន៍ទាយ បែបនេះ នួន វិចិត្រ ប្រាប់ហេតុផលថា ក្រុមដំរី សៀមរាបមានកីឡាកររបួសមិនទាន់ជាសះស្បើយ ១០០% នោះទេ គឺស្មាត់ធំបន្ទាយឈើតែម្ដង។ ចំណែកខាងក្រុមត្រីឆ្លាំង ភ្នំពេញ វិញគឺគេពេញសាច់តែម្ដងពោលមិនថា ស្មាត់ ស្គាំង ដឺមី ឬ ឆ្វេង នោះឡើយល្អទាំងអស់។ កីឡាករល្បឺឈ្មោះខាងលើ បន្ថែមទៀតថា ក្រុមត្រីឆ្លាំងភ្នំពេញនេះ គឺល្អមួយចប់មិនថា ម៉ាត់ផ្ដាច់ ប៉ះ សឺ (លើក បាល់) និងការធ្វើរនាំងនោះទេ ពោលល្អខ្លាំងតែម្ដង ដូច្នេះហើយទើបរូបគេទស្សន៍ទាយថា ក្រុមមួយនេះមានសង្ឃឹមខ្ពស់ បាន ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
បញ្ជាក់ដែរថា ការប្រកួតរវាងក្រុមត្រីឆ្លាំងភ្នំពេញ និងដំរី សៀមរាប នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅទីលាន បាល់ទះវិសាខា។ រវាងក្រុមទាំងពីរនេះ អ្នកដែលឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពេលរសៀលថ្ងៃដដែលដោយប៉ះជាមួយក្រុមពង្រូល កំពង់ស្ពឺ ដើម្បីដណ្ដើមយកពានរង្វាន់ Slamball ដែលរៀបចំដោយក្រុមហ៊ុន Sabay និងក្រុមហ៊ុន Anchor៕

