សង្គម February 10, 2023

ទីបំផុត! លោកយាយអាយុ៩៣ឆ្នាំ ត្រូវបានចៅមកទទួលទៅផ្ទះនៅភ្នំពេញវិញហើយ

Naren

(ព្រះសីហនុ)៖ លោកយាយ ឈុន ឡៃគើន ពេលនេះត្រូវបានចៅមកទទួលទៅផ្ទះនៅភ្នំពេញវិញហើយ នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក លោកស្រី សុខ ​ស៊ីថា ស្មៀនសង្កាត់លេខ ១ បានឱ្យដឹងថា ៖ «ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សូមចូលរួមត្រេកអរផង លោកយាយ ជីដូនអាយុ ៩៣ឆ្នាំ ត្រូវបានចៅមកទទួលយកទៅដល់ផ្ទះវិញហើយ»។

សូមរំលឹកថាដើមហេតុលោកយាយ ឈុន ឡៃគើន វ័យ៩៣ឆ្នាំ ដែលនៅភ្នំពេញមកដល់ខេត្តព្រះសីហនុ តាមឡានឈ្នួល កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ គឺមានបំណងស្វែងរកដំណោះស្រាយវិវាទរឿងដីធ្លីក្នុងក្រុមគ្រួសារពីមុន ។ តាមរយៈការសម្របសម្រួលពី ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ជីដូនរូបនេះបានយល់ព្រមត្រឡប់ទៅផ្ទះនៅម្តុំឈូកវ៉ា ភ្នំពេញវិញហើយ ចំណែករឿងវិវាទផ្ទាល់ខ្លួនជីដូនពាក់ពន្ធ័ដីធ្លីយ៉ាងណានោះ នឹងបន្តដោះស្រាយតាមក្រោយដោយផ្អែកលើនិតិវិធីច្បាប់៕