លោកឧកញ៉ា ស្រី ចាន់ថន ប្រគល់ថវិកា២៥០០ដុល្លារ ដល់កីឡាប្រដាល់គុនខ្មែរ ព្រំ សំណាង ដើម្បីលើកទឹកចិត្ត
(ភ្នំពេញ)៖ ដើម្បីលើកស្ទួយវិស័យកីឡារប្រដាល់បុរាណគុណខ្មែរ និងលើកទឹកចិត្តដល់កីឡាប្រដាល់បុរាណគុណខ្មែរ លោកឧកញ៉ា ស្រី ចាន់ថន បានប្រគល់ថវិកាចំនួន ២៥០០ដុល្លា ជូនដល់កីឡាប្រដាល់គុនខ្មែរលោក ព្រំ សំណាង ដែលពិធីប្រគល់ថវិកានេះក៏មានកាចូលរួមពីលោ តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរផងដែរ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
នាឱកាសប្រគល់ថវិកាជូនកីឡាករ ព្រំ សំណាង, លោកឧកញ៉ា ស្រី ចាន់ថន បានថ្លែងថា ដោយមានស្រលាញ់វិស័យកីឡារ និងចង់បង្ហាញពីអត្តសញ្ញាណនៃក្បាច់គុណប្រដាល់បុរាណខ្មែរ ជាកេរដំណែលបុព្វបុរសយើង បានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ, លោកគ្រោងបង្កើតសង្ក្រានដោយភ្ជាប់ជាមួយគុណខ្មែរ ដោយពេលនេះលោកកំពុងតែពិភាក្សាជាមួយលោ តែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែអំពីរឿងនេះ។
អ្នកលេងគុនខ្មែរ ព្រំ សំណាង បានផ្ដួលកីឡាករអង់គ្លេស Thomas Carpenter ត្រឹមទឹកទី១ លើសង្វៀន Thai Fight ប្រទេសថៃ កាលពីពេលថ្មីៗនេះ នៅទីក្រុងបាងកក ប្រទេសថៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews






