សង្គម February 14, 2023

រំភើបណាស់! អភិបាលខេត្តកោះកុង បានឧបត្ថម្ភ​ថវិកាដល់កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា ចំនួន១០០០ដុល្លារអាម៉េរិក ក្រោយឈ្នះខ្សែក្រវាត់​លំដាប់​ថ្នាក់​ពិភពលោក​

Naren

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងចូលរួមអបអរសាទរ​កីឡាករ​ ធឿន​ ធារ៉ា​ ដែល​ទទួល​ជ័យជម្នះ​ ដណ្ដើម​បាន​ខ្សែក្រវាត់​លំដាប់​ថ្នាក់​ពិភពលោកចំនួន២ (ខ្សែក្រវ៉ាត់ Thai Fight និងខ្សែក្រវ៉ាត់ IPCC World Champion) ​។

យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផេក ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានឱ្យដឹងថា លោកជំទាវ មិថុនា ភូថង បានឧបត្ថម្ភថវិកា​ដល់ ធឿន ធារ៉ា ចំនួន១ពាន់ដុល្លារអាម៉េរិក និងកីឡាករចំនួន៤នាក់ទៀត ក្នុងម្នាក់ៗចំនួន ៥០០ដុល្លារផងដែរ។

ក្លឹបប្រដាល់គុនខ្មែរ អេ ភូថង បានសរសេររៀបរាប់ថា៖ «ក្លិបប្រដាល់គុនខ្មែរ អេ ភូថង មានកិត្តិយស​ដែល លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី​ អនុញ្ញាត​ឲ្យ​ចូលជួបសំណេះសំណាល​ សួរសុខទុក្ខ ដោយនាំមកជាមួយខ្សែក្រវាត់ របស់ ធឿន ធារ៉ា​ បង្ហាញជូនដល់លោកជំទាវ។ ក្នុងនោះ លោក​ជំទាវ បានឧបត្ថម្ភ​ដល់ ធឿន ធារ៉ា ចំនួន១ពាន់ដុល្លារ រួមទាំងមាន ម៉ឺន មេឃា, អេ អាំម៉ារីន, អេ យ៉ានុត និង អេ ណារ័ត្ន ម្នាក់ៗចំនួន ៥០០ដុល្លារផងដែរ។ សូម​គោរព​ជូនពរ លោក​ជំទាវ និង ស្វាមី​ សូមជួបតែ សុភមង្គល វិបុលសុខ មហាប្រសើរ និងប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕