ព័ត៌មានជាតិ May 25, 2021

TOP NEWS: ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៦៨នាក់ ខណៈជាសះស្បើយ៦៦៣នាក់

Khmerpress

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៥៦៨នាក់ ខណៈអ្នកជំងឺចំនួន៦៦៣នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៦,៣២៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៩,០២២នាក់ និងស្លាប់សរុបចំនួន១៨៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews