បច្ចេកវិទ្យា

តើស្មាតហ្វូនម៉ូដែលអ្វីល្បីរន្ទឺជាងគេលើទីផ្សារកម្ពុជាដើមឆ្នាំ 2023? ទើបបានជាតារាៗ និងអ្នក Review ជាច្រើននាំគ្នាជជែកពីស្មាតហ្វូនមួយនេះ

BY
Liny Chan
February 23, 2023
តើស្មាតហ្វូនម៉ូដែលអ្វីល្បីរន្ទឺជាងគេលើទីផ្សារកម្ពុជាដើមឆ្នាំ 2023? ទើបបានជាតារាៗ និងអ្នក Review ជាច្រើននាំគ្នាជជែកពីស្មាតហ្វូនមួយនេះ

ពិតជាផ្ទុះកក្រើកល្បីសុះសាយទូទាំងប្រទេសកម្ពុជា ជាពិសសនៅលើបណ្តាញសង្គម Facebook, TikTok រួមទាំងស្ថាប័នសារព័ត៌មានល្បីៗ វេបសាយបច្ចេកវិទ្យាល្បីៗ និងប៉ុស្តិ៍ទូរទស្សន៍ជាច្រើន បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទាក់ទងពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ។

លើកនេះមិនដូចមុន! ពិតជាឡូយអស់ស្ទះ! ស្មាតហ្វូនស៊េរីថ្មីកំពុងល្បីរន្ទឺនាដើមឆ្នាំ 2023 ឥឡូវនេះឃើញមានអ្នក Review ល្បីៗនិងវេបសាយបច្ចេកវិទ្យាជាច្រើនកំពុងនាំគ្នាបញ្ចេញមតិ និយាយពីលក្ខណៈពិសេស ជាពិសេសក៏មិនភ្លេចណែនាំដល់ប្រើប្រាស់ ពិសេសសម្រាប់អ្នកដែលចង់ប្តូរទូរស័ព្ទឡើងស៊េរីឲ្យងាកមកមើល OPPO Reno8 T Series ជំនាន់ថ្មីដោយធ្វើការផ្លាស់ប្តូរច្រើនមែនទែនទៅលើរូបរាង។ ចង់ដឹងឲ្យស៊ីជម្រៅបន្ថែមថាអ្នក Review បាននិយាយបរិហារកេរ្តិ៍សមត្ថភាពខ្លាំង Reno8 T Series អ្វីខ្លះ?

ដំបូងសុំលើកយក OPPO Reno8 T 5G មានតម្លៃ $399 មកនិយាយសិន! នេះជាលើកដំបូងដែល Reno បានបំពាក់អេក្រង់កោង 3D ផុសអណ្តែតជាមួយការទស្សនាវីដេអូកាន់តែផ្តល់បទពិសោធន៍ថ្មីទៅកាន់អ្នកប្រើប្រាស់ ជាមួយកម្រិត Refresh Rate 120Hz ដែលភាគច្រើនអេក្រង់បែបនេះគឺមានតែនៅលើទូរស័ព្ទថ្លៃៗខ្ទង់ពាន់ដុល្លារ។ Reno8 T 5G ក៏បំពាក់ដោយម៉ាស៊ីនខ្លាំង បន្ទះឈីបប្រភេទ Snapdragon 695 5G ដែលមាន RAM 8GB ព្រមទាំងអាចបើកនូវមុខងារ RAM Expansion 8GB បន្ថែមទៀតធ្វើឲ្យការបើកកម្មវិធីច្រើនលែងជាបញ្ហា ចំណែកឯ ROM 128GB អាចផ្ទុកវីដេអូ រូបភាព ហ្គេមធំៗបានច្រើនមិនងាយអស់ទំហំផ្ទុក។ បន្ថែមពីនេះ Reno8 T 5G បំពាក់ថាមពលថ្ម 4800mAh អាចប្រើប្រាស់កម្មវិធីធ្ងន់ៗរហូតដល់ជាង 7 ម៉ោង និងអាចប្រើប្រាស់ទូទៅបានពេញមួយថ្ងៃយ៉ាងស្រួលតែម្តង ឯការលេងហ្គេមយូរក៏មិនងាយឡើងកម្តៅដែរ ហើយការសាកបញ្ចូលថ្មវិញគឺបំពាក់នូវបច្ចេកវិទ្យា 67W SUPERVOOC អាចសាកពី 0 ទៅ 100% ចំណាយពេលត្រឹមតែ 44 នាទីតែប៉ុណ្ណោះ។ អ្វីដែលរឹតតែអស្ចារ្យគឺវាបានអាប់ដេតកាមេរ៉ា Portrait ខ្នាតធំទំហំ 108MP និងជាលើកដំបូងបំពាក់នៅលើត្រកូល Reno Series ដែលវាមានសមត្ថភាពអាចឲ្យអ្នកថតរូបភាពបានយ៉ាងច្បាស់ និងអាចកាត់យកប្លង់ណាមួយក្នុងរូបយកមកច្នៃប្រឌិតបន្ថែមជាមួយគុណភាពខ្ពស់ដូចគ្នា។ សម្រាប់មុខងារថតរូបនៅពេលយប់ OPPO ក៏មិនចោលដែរជាមួយមុខងារ Night Mode ដែលវាជំនួយច្រើនមែនទែននៅពេលយប់ក្នុងការទទួលបានពន្លឺគ្រប់គ្រាន់ ចំណែកមុខងារ Bokeh Flare Portrait ក៏មិនណយដែរ គឺវាកាត់ព្រាល Background បានស្អាតនិងចេញគ្រាប់ពន្លឺតូចៗដូច DSLR ចំណែកមួយគ្រាប់ទៀតជាលេន Micro សម្រាប់ការថតរូបល្អិតៗដែលយើងពិបាកនឹងមើលឃើញដោយភ្នែកទទេ។ ដោយឡែកសម្រាប់កាមេរ៉ា Selfie មានទំហំ 32MP ដែលវាមានសមត្ថភាពអាចផ្តិតយករូបភាពបានស្អាតខ្លាំង ដោយវាមានជំនួយពី AI Beauty ។ រឹតតែទាក់ទាញ រឹតតែ Sexy រូបរាងថ្មីដែលផ្តល់នូវអារម្មណ៍ងាយស្រូលចាប់កាន់ដោយដៃម្ឋាងជាមួយនឹងកម្រាស់ 7.7mm និងមានទម្ងន់ 172g ជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ខ្មៅដែល OPPO ដាក់ឈ្មោះឲ្យថាជា Midnight Black និងមួយទៀតគឺពណ៌មាសដែល OPPO ដាក់ឈ្មោះឲ្យថា Sunrise Gold ។

សម្រាប់អ្នកស្ទើរថវិកាក៏មិនថ្វីដែរ! OPPO ក៏បានបញ្ចេញនូវម៉ូដែល Reno8 T (4G) ដែលវាមានរូបរាងស្រដៀងទៅនឹង Reno8 T 5G ដែលខ្នងក្រោយរចនាដោយស្បែកមើលទៅពិតជាប្រណីតមែនទែន។ អេក្រង់ Reno8 T ធំមានទំហំ 6.43Inch AMOLED Display ក្នុងកម្រិតរូបភាព Full HD+ វាបង្ហាញរូបភាពបានស្អាត និងបំពាក់មកជាមួយលេនទម្លុះអេក្រង់ដែលមានទំហំ 32MP ដែលជាប្រភេទសេនស័រ RGBW ដូចនឹង Reno8 T 5G និងមានកាមេរ៉ាក្រោយទំហំ 100MP ដែលផ្តិតរូបភាពបានច្បាស់ខ្លាំងមែនទែនជាមួយព័ត៌មានលម្អិត។ ហើយការថតរូបនៅពេលយប់ ក៏មិនធម្មតាដែលមាន Bokeh Flare Portrait ធ្វើការបានល្អដូចគ្នា។ បន្ថែមពីនេះ Reno8 T បានបំពាក់ថាមពលថ្មធំ 5000mAh ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W SUPERVOOC។

សូមទស្សនាវីដេអូ Review លម្អិតៗពីលក្ខណៈពិសេសៗរបស់ OPPO Reno8 T Series ៖

នេះគឺជាអ្វីដែល OPPO ផ្តល់ឲ្យយើងទាំងអស់គ្នានៅដើមឆ្នាំ 2023 ដូចនេះតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរសម្រាប់ OPPO Reno8 T 5G និង Reno8 T? ឥឡូវនេះអាចកក់ទុក (Pre_Order) បានហើយថែមទាំងទទួលបានកាដូច្រើនៗសន្ធឹកសន្អាប់៖
Reno8 T 5G មានតម្លៃត្រឹមតែ $399ដុល្លារ និង Reno8 T តម្លៃ $349ដុល្លារ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី19 ដល់ 24 កុម្ភៈ 2023 ជាមួយនឹងការថែមជូនកញ្ចប់កាដូ ៖

• Reno8 T 5G ថែមកាដូតម្លៃស្មើ $200ដុល្លារ រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $79, ជញ្ជីងវៃឆ្លាត តម្លៃ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។
• Reno8 T ថែមកាដូតម្លៃស្មើ $121ដុល្លារ រួមមាន៖ ជញ្ជីងវៃឆ្លាត តម្លៃ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ៕

Share This Post:

បច្ចេកវិទ្យា

តើទូរស័ព្ទអេក្រង់បត់មួយណាដែលគួរទិញក្នុងឆ្នាំ 2023? អេក្រង់ខាងក្រៅធំ អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់ សមត្ថភាពកម្រិតកំពូលលើសគេឯង…

BY
Liny Chan
March 28, 2023
តើទូរស័ព្ទអេក្រង់បត់មួយណាដែលគួរទិញក្នុងឆ្នាំ 2023? អេក្រង់ខាងក្រៅធំ អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់ សមត្ថភាពកម្រិតកំពូលលើសគេឯង…

ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនបានបោះជំហានក្នុងវិស័យស្មាតហ្វូនអេក្រង់បត់ ហើយបច្ចេកវិទ្យាអេក្រង់បត់នេះក៏កំពុងតែរីកចម្រើន និងទទួលប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។

មិនបង្អង់យូរ OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ឈានមុខលើពិភពលោកក៏បានផលិតអេក្រង់បត់នេះដែរ ទោះមិនមែនដំបូងគេប៉ុន្តែ OPPO Find N2 Flip ឥតខ្ចោះជាងស្មាតហ្វូនអេក្រង់បត់ដទៃ ហើយវាមកដើម្បីបំពេញចន្លោះខ្វះខាតនៃស្មាតហ្វូនបត់ដទៃ ហេតុនេះហើយទើបឃើញស្ថាប័នព័ត៌មានបច្ចេកវិទ្យាក្នុងស្រុក រួមទាំងអ្នក Review ដ៏មានជំនាញជាច្រើនជ្រើសយកស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មកនិយាយជាហូរហែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ តោះចង់ដឹងថា តើ OPPO Find N2 Flip មានចំណុចអ្វីដែលពិសេសជាងស្មាតហ្វូនដទៃ? ហើយវាបំពាក់សមត្ថភាពអស្ចារ្យអ្វីខ្លះ?

គ្រាន់តែចាប់កាន់ OPPO Find N2 Flip គឺដឹងថាវាលេចធ្លោជាងមិត្តរបស់វាដែលជាស្មាតហ្វូនអេក្រង់បត់ដូចគ្នាបាត់ទៅហើយ ជាមួយនឹង Cover Screen ធំជាងគេ 3.26 Inch AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព 382×720 Pixel ដែលភាគច្រើនស្មាតហ្វូនបត់ដទៃមិនដល់ 2 Inch ផង។ ហើយចំណុចទាក់ទាញមួយទៀតគឺវាមិនត្រឹមតែជាផ្ទាំងបង្ហាញដំណឹងទេ តែក៏អាចប្រើប្រាស់មុខងារជាច្រើននៅលើអេក្រង់ខាងក្រៅនេះបានផងដែរជាមួយនឹងមុខងារបង្ហាញព័ត៌មានអាកាសធាតុ ទទួលនិងបដិសេធការហៅចូល ឆ្លើយតបសារ គ្រប់គ្រងការចាក់តន្រ្តី និងគាំទ្រកម្មវិធី Spotify Music។ លើសពីនេះអាចប្រើកាមេរ៉ាក្រោយថតរូប ថតវិដេអូចេញពី Len ទាំងពីរដែលជាការសហការជាមួយនឹងក្រុមហ៊ុន Camera Hasselblad ផងដែរ។

បើក្រឡេកទៅមើលរូបរាងវិញគឺតូចច្រឡឹងគួរឲ្យស្រលាញ់ រចនាមកជាមួយកម្រាស់ស្តើងបំផុតពេលបត់ចូល ដែលផ្តល់ភាពងាយស្រួលទាំងពេលទុកដាក់ និងរាល់ពេលចាប់កាន់។ អ្វីដែលគួរឲ្យសរសើរគឺពេលបើកចូលអេក្រង់ខាងក្នុងពិតជាទទួលបានបទពិសោធន៍ច្រើនលើសពីការរំពឹងទុក ដោយស្នាមផ្នត់គឺរាបស្មើល្អមែនទែន ស្ទើរតែមើកមិនឃើញនឹងភ្នែកជាមួយទំហំអេក្រង់ 6.8 Inch AMOLED Refresh Rate 120Hz ដែលបង្ហាញរូបភាពក្នុងកម្រិត 1080×2520 pixels ជាមួយនឹងកម្រិតពណ៌បែបធម្មជាតិដិតស្អាតក្នុងការទស្សនាវីដេអូ។ ចំណែកការលេងហ្គេមក៏រអិលដូចគ្នាជាមួយកម្លាំងម៉ាស៊ីនដែលបំពាក់ដោយបន្ទះឈីប Mediatek Dismensity 9000+ ដើរដោយប្រព័ន្ធប្រតិបត្តិការ ColorOS13 និងដំណើរការលើ Android 13។ លើសពីនេះបន្ថែមជាមួយកម្លាំងសមត្ថភាពថាមពលថ្មមិនធម្មតា 43000mAh ដែលគ្មានស្មាតហ្វូនអេក្រង់បត់មួយណាមានថាមពលធំបែបនេះឡើយ ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿនបំផុត 44W SUPERVOOC™ ផងដែរ។

ចំណុចស្នូលមួយទៀតដែលគ្រប់គ្នាចង់ដឹងនោះគឺ Camera ខាងក្រោយសម្រាប់ការថត Selfie ដែលមាន Len មានទំហំ 50MP ដែលជា Sensor Sony IMX 890 មានសមត្ថភាពផលិតរូបភាពបានយ៉ាងល្អឥតខ្ចោះ ពណ៌ស្រស់បែបធម្មជាតិនិងផ្តល់ព័ត៌មានលម្អិតច្បាស់តែម្តង។ ហើយយើងក៏អាចបត់បញ្ឈរពី 45° ទៅ 110°បានសម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំង ដូចជា Long Exposer ឬ Timelape ជាដើម។ ចំណែកមួយទៀតជា Len Untra Wide ដែលមានទំហំ 8MP ជា Sensor Sony IMX 355 ក៏អាចផ្តិតយករូបភាពបានច្បាស់មិនចាញ់ Len ដើមប៉ុន្មាននោះទេ។ មួយវិញទៀតសម្រាប់ការថតរូបនេះដែរ វាក៏មានមុខងារ Dual View អាចឲ្យមនុស្សជាទីស្រលាញ់របស់អ្នកអាចមើលឃើញរូបតាម Cover Screen ទំហំ 3.26 Inch ខាងក្រោយផងដែរ។ ដោយឡែកជាមួយនឹង NPU Marisilicon X ដែលបំពាក់នេះគឺវាជំនួយដល់ការថតវីដេអូនាពេលយប់បានល្អខ្លាំង ដែលវាបំពាក់មកជាមួយនឹងមុខងារ AI Noise Reduction ជួយកាត់គ្រាប់ Noise រាល់ពេលថតរូបនៅពេលយប់។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ។

Share This Post:

បច្ចេកវិទ្យា

OPPO Find N2 Flip តម្លៃ $899 ស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្ទើរតែមើលមិនឃើញស្នាមផ្នត់ ថាមពលថ្មធំ 4300mAh និងសាកថ្មបានលឿនបំផុត 44W SUPERVOOC™

BY
Liny Chan
March 26, 2023
OPPO Find N2 Flip តម្លៃ $899 ស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្ទើរតែមើលមិនឃើញស្នាមផ្នត់ ថាមពលថ្មធំ 4300mAh និងសាកថ្មបានលឿនបំផុត 44W SUPERVOOC™

រំភើបដល់ហើយ! កាលពីរសៀលថ្ងៃទី25 មីនា 2023 OPPO ប្រចាំប្រទេសកម្ពុជាបានបើកបង្ហាញដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip យ៉ាងកក្រើកក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល (Chip Mong 271 Mega Mall)។ បើក្រឡេកទៅមើលតារាកិត្តិយសដែលអញ្ចើញចូលរួមសុទ្ធតែជាស្ត្រីៗពោរពេញដោយសមត្ថភាពពិសេសៗរួមមាន ពិធីការិនីពូកែវហោស័ព្ទ DJ Nana, កីឡាការិនីល្បុក្កតោ អ៊ុ សំថារ័ត្ន និងបវរកញ្ញា 5th Runner Up ក្នុងកម្មវិធី Miss Grand International 2022 ពិសេសជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី។

ជាមួយបរិយាកាសដ៏រំភើបនិងសប្បាយរីករាយនេះគឺធ្វើឡើងក្នុងផ្សារទំនើប Chip Mong 271 Mega Mall ដោយឃើញមានការចូលរួមពីហ្វេនៗនិងអតិថិជនរបស់ OPPO ជាច្រើន។ រឹតតែពិសេសក្នុងកម្មវិធីនេះលើវេទិកាតារាកិត្តិយសទាំង 3 របស់ OPPO បានចែករំលែកពីភាពជោគជ័យក្នុងវិស័យរៀងៗខ្លួន រួមជាមួយនឹងបទពិសោធន៍ពីការប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip នាំឲ្យម្នាក់ៗផ្ចង់អារម្មណ៍ស្តាប់គ្រប់ៗគ្នាតែម្តង។

យ៉ាងណាមិញ បើយោងតាមបទបង្ហាញរបស់លោក ឡៅ ខេងប៊ុង ជា Product Manager ប្រចាំក្រុមហ៊ុន OPPO បានឲ្យដឹងថាចំពោះស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានលក្ខណៈសម្បត្តិល្អឥតខ្ចោះជាច្រើនដូចជា៖
• អេក្រង់ខាងធំទូលាយ ៖ OPPO Find N2 Flip មានអេក្រង់ខាងក្រៅធំបំផុត 3.26Inch ជាប្រភេទ AMOLED ធំទូលាយឆ្លើយតបសាររហ័ស ងាយស្រួលប្រើប្រាស់ទាំងពេលអូសបញ្ជា ពេលសម្លឹងមើល ព្រមទាំងបំពាក់មកនូវមុខងារដ៏សម្បូរបែប ជាមួយនឹងរូបរាងតូចស្រស់ស្អាតងាយស្រួលកាន់ និងទុកដាក់ក្នុងហោប៉ៅ។
• អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់៖ នៅលើអេក្រង់ខាងមុខ OPPO Find N2 Flip មានភាពល្អឥតខ្ចោះទៅលើស្នាមផ្នត់នៃអេក្រង់គឺមានលក្ខណៈស្មើធេង ដែលមើលសឹងមិនឃើញនឹងភ្នែកទទេ ជាមួយអេក្រង់ទំហំ 6.8 Inch ជាប្រភេទ Foldable LTPO AMOLED 120Hz, HDR10+ ដែលបង្ហាញរូបភាពក្នុងកម្រិត 1080 x 2520 pixels គុណភាពច្បាស់ល្អខ្លាំងជាមួយកម្រិតពណ៌បែបធម្មជាតិភ្លឺដិតស្អាតក្នុងការទស្សនាវីដេអូ។
• សមត្ថភាពកម្រិតកំពូល៖ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ឈានដាច់គេបើធៀបជាមួយអេក្រង់បត់ដទៃ ដែលមានទំហំថ្ម 4300mAh និងគាំទ្របច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 44W អាចសាកពី 0% ទៅ 50% ចាយពេលត្រឹមតែ 23 នាទីប៉ុណ្ណោះ។
• កាមេរ៉ា៖ OPPO Find N2 Flip មានទំហំកាមេរ៉ាទំហំ 50MP ដែលជាសេន Sony IMX 890 មានសមត្ថភាពផលិតរូបភាពបានយ៉ាងល្អឥតខ្ចោះ ពណ៌ស្រស់បែបធម្មជាតិនិងផ្តល់ព័ត៌មានលម្អិតច្បាស់តែម្តង។ ហើយយើងក៏អាចបត់បញ្ឈរពី 45° ទៅ 110° សម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំងដូចជា Long Exposer ឬ Timelape ជាដើម។ ចំណែកមួយទៀតជា Len Ultra-Wide ដែលមានទំហំ 8MP អាចផលិតរូបភាពប្លង់ទូលាយបានក្នុងកម្រិតមុំ 112°។򝮱 មួយវិញទៀតសម្រាប់ការថតរូបនេះដែរ វាក៏មានមុខងារ Dual View អាចឲ្យមនុស្សជាទីស្រលាញ់របស់អ្នកអាចមើលឃើញរូបតាម Cover Screen ទំហំ 3.26 Inch ខាងក្រោយផងដែរ។ ដោយឡែកជាមួយនឹង NPU Marisilicon X ដែលបំពាក់នេះគឺវាជំនួយដល់ការថតវីដេអូនាពេលយប់បានល្អខ្លាំង ដែលវាបំពាក់មកជាមួយនឹងមុខងារ AI Noice Reduction ជួយកាត់គ្រាប់ Noice រាល់ពេលថតរូបនៅពេលយប់។

បន្ថែមពីនេះ ក្រៅពីសមត្ថភាពអស្ចារ្យទាំងនេះហើយ OPPO Find N2 Flip ក៏នៅមានមុខងារ និងលក្ខណៈពិសេសៗជាច្រើនទៀតដែលលោកអ្នកនឹងស្មានមិនដល់ផងដែរ។

ស្របពេលជាមួយគ្នានេះ OPPO ដាក់បង្ហាញនូវកាសឥតខ្សែជំនាន់ថ្មី Enco Air3 តម្លៃ $39 កាសឥតខ្សែជំនាន់ថ្មីតូចស្រាលស្រួលពាក់ ពណ៌ស្អាតប្លែកទាក់ទាញ ជាមួយគម្របថ្លាដ៏ស៊ីវិល័យ និងអាចតភ្ជាប់បានរហ័សគ្រប់ទូរស័ព្ទ ជាមួយនឹងសំឡេងបាសពីរោះរណ្តំចិត្ត ជាពិសេសគឺថាមពលប្រើប្រាស់បានយូររហូតដល់ 25 ម៉ោងឯណ្ណោះ។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕

Share This Post:

បច្ចេកវិទ្យា

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់?

BY
Liny Chan
March 23, 2023
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់?

Find N2 Flip ជាកំពូលស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO កំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការ ជាមួយការរចនាយ៉ាងល្អបំផុតទាំងអេក្រង់ខាងមុខ និងអេក្រង់ខាងក្នុង ជាមួយនឹងគន្លឹះបត់បែនដ៏ល្អឥតខ្ចោះ ដែលមានលក្ខណៈស្តើង ស្រាល ងាយស្រួលកាន់នៅក្នុងដៃឬដាក់នៅក្នុងហោប៉ៅខោ ឬកាបូបស្ពាយសម្រាប់មិត្តនារីៗ។ សម្រាប់ស្មាតហ្វូនអេក្រង់បត់នេះគឺគេអាចប្រៀបបានទៅនឹងប្រអប់ម្សៅផាត់មុខរបស់មនុស្សស្រី ដែលមានរូបរាងតូចស្រាលនិងងាយស្រួលដាក់តាមខ្លួន។

ចំណុចពិសេសមួយទៀតនៅលើ Find N2 Flip នោះគឺ Cover Screen ដែល OPPO បានដាក់មកជាមួយនឹងអេក្រង់ដែលមានទំហំធំជាងគេរហូតដល់ទៅ 3.26 Inch AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព 382×720 Pixel ដែលភាគច្រើនស្មាតហ្វូនបត់មួយចំនួនគឺមិនដល់ 2 Inch ផង។ អេក្រង់ធំបែបនេះធ្វើឲ្យវាកាន់តែងាយស្រួល ដោយយើងអាចបើកមុខងារ Record សម្លេង អាចប្រើប្រាស់មុខងារ Time Stop មើលជាមួយអាកាសធាតុ និង Schedule ការងារបានយ៉ាងរហ័ស ព្រមទាំងអាចធ្វើការឆ្លើយតបសារបានភ្លាមៗផងដែរជាមួយនឹងមុខងារ Quick Reply។

អ្វីដែលភ្ញាក់ផ្អើលនៅពេលបើកអេក្រង់ខាងក្នុងចង់ស្រែក WOW! OPPO ពិតជាធ្វើបានល្អខ្លាំងណាស់ទៅលើស្នាមផ្នត់នៃអេក្រង់គឺមានលក្ខណៈស្មើធេង ដែលមើលសឹងមិនឃើញនឹងភ្នែកទទេ។ ហើយការបើកចូលមកអេក្រង់ធំក៏ធូរស្រួលផងដែរ ជាមួយនឹងអេក្រង់ទំហំ 6.8 Inch ជាប្រភេទ Foldable LTPO AMOLED 120Hz, HDR10+ ដែលបង្ហាញរូបភាពក្នុងកម្រិត 1080 x 2520 pixels គុណភាពច្បាស់ល្អខ្លាំងជាមួយកម្រិតពណ៌បែបធម្មជាតិភ្លឺដិតស្អាតក្នុងការទស្សនាវីដេអូ។

លើសពីនេះ Find N2 Flip អាចបត់បញ្ឈរពី 45° ទៅ 110° សម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំងដូចជា Long Exposer ឬ Time-lapse ជាដើម។ ជាពិសេសសម្រាប់អ្នកអត់មានសង្សារថតរូបឲ្យដូចគេគឺអាចយក Find N2 Flip ថតដោយខ្លួនឯងក៏បាន ឬមិនចាំបាច់ពឹងមិត្តភក្តិថតឲ្យនោះទេ។ ហើយសម្រាប់អ្នកដែលចូលចិត្តថតរូបជាក្រុមក្នុងកម្មវិធីជប់លៀង ឬដើរលេងជាក្រុមក៏អាចថតជាមួយ Find N2 Flip បានយ៉ាងងាយស្រួលផងដែរ។

កុំភ្លេចណា… អ្វីដែលលោកអ្នកកំពុងតែទន្ទឹងរង់ចាំនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយនៅលើទីផ្សារក្នុងស្រុកយើង។ ចង់ដឹងថាតើនរណាកំពុងរង់ចាំស្មាតហ្វូនអេក្រង់បត់ Find N2 Flip ខ្លះ? ភាពប្រណិត ល្អឥតខ្ចោះ ឡូយឆាយ និងទាន់សម័យរបស់អ្នកគឺស្ថិតក្នុងដៃរបស់អ្នក។

អូ! ថ្ងៃទី25 ខែមីនា ឆ្នាំ2023 ខាងមុខនេះចាំជួបគ្នាក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Find N2 Flip» ដែលនឹងបើកបង្ហាញដើម្បីឲ្យលោកអ្នកទទួលបាននូវបទពិសោធន៍នៃស្មាតហ្វូនអេក្រង់បត់កាន់តែល្អ ជាមួយតារាតំណាងរបស់យើងគឺកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី អ្នកនាង DJ Nana កញ្ញា អ៊ុ សំថារ័ត្ន និងពិធីករល្បីឈ្មោះ ជា វិបុល ។ លោកអ្នកអាចតាមដានទស្សនាការផ្សាយផ្ទាល់លើផេគ OPPO ចាប់ពីម៉ោង 5:30 ល្ងាចតទៅ៕

Share This Post: