PR

E-GetS បានចាប់ដៃសហការជាមួយ ZTO Express ដើម្បីផ្តល់នូវសេវាកម្មផ្ញើទំនិញរហ័ស!

BY
Liny Chan
February 28, 2023
E-GetS បានចាប់ដៃសហការជាមួយ ZTO Express ដើម្បីផ្តល់នូវសេវាកម្មផ្ញើទំនិញរហ័ស!

ដើម្បីបម្រើសេវាកម្មជូនអតិថិជនអោយកាន់តែប្រសើរឡើង នៅថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2023 ក្រុមហ៊ុន E-GetS បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន ហ្សេតធីអូ អិចប្រេស (ZTO Express) ។ លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS និងលោក Zhang Wei អគ្គនាយក ក្រុមហ៊ុន ហ្សេតធីអូ អិចប្រេស (ZTO Express) រួមទាំងភ្ញៀវកិត្តិយសផ្សេងទៀតបានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ។

នៅក្នុងពិធីចុះហត្ថលេខានេះ ភាគីទាំងពីរបានធ្វើការទំនាក់ទំនងពិភាក្សាយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការនាពេលអនាគត ជឿជាក់ថាជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ បទពិសោធន៍ប្រើប្រាស់របស់អតិថិជននឹងកាន់ប្រសើរឡើងៗ ចំណែកឯទីផ្សាររបស់អតិថិជននឹងកាន់តែទូលំទូលាយ ព្រមទាំងអាចបង្កើនឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍន៍ថែមទៀតផង!

ក្នុងនាមជា App សេវាកម្មជីវិតឌីជីថលឈានមុខគេនៅអាស៊ីអាគ្នេយ៍ E-GetS បានសហការជាមួយហាងដែលមានគុណភាពខ្ពស់ជាច្រើន ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មជីវិតដ៏ទូលំទូលាយ រួមទាំងការកម្ម៉ង់តាមអ៊ីនធើណេត ការលក់រាយតាមប្រព័ន្ធអេឡិចត្រូនិច ការទិញជាក្រុម Express ជាដើម។ គោលបំណង E-GetS គឺបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជន នាំមកនូវបទពិសោធន៍បច្ចេកវិទ្យាថ្មីដល់អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍។

ហ្សេតធីអូ អិចប្រេស (ZTOExpress) ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេ ដោយបានឈានចូលទីផ្សារកម្ពុជាក្នុងឆ្នាំ2017 នឹងបានចាប់យកឱកាសអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមទាំងផ្តល់នូវសេវាកម្មដឹកជញ្ជូនដែលមានគុណភាពខ្ពស់រហ័ស និងមានតម្លៃសមរម្យសម្រាប់អតិថិជនជាច្រើន។ សព្វថ្ងៃនេះ ហ្សេតធីអូ អិចប្រេស(ZTOExpress) បានអភិវឌ្ឍទៅជាក្រុមហ៊ុនដែលប្រកាន់ភ្ជាប់អាជីវកម្មដឹកជញ្ជូនជាគោល ដោយក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនដ៏ទូលំទូលាយដែលរួមមានឃ្លាំងនៅក្រៅប្រទេស ការដឹកជញ្ជូនរហ័ស និងពាណិជ្ជកម្មផ្សេងទៀត ដែលមានផ្ទៃដីឃ្លាំងផ្ទុកលើសពី 10,000 ម៉ែត្រការ៉េ សាខាផ្ដល់សេវាកម្មមានប្រហែលជាង 400 កន្លែង និងយានជំនិះដឹកជញ្ជូនជិត 500 គ្រឿង ដោយមានសេវាកម្មគ្របដណ្តប់លើទឹកដីប្រទេសកម្ពុជាទាំងមូល។

កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើកនេះគឺផ្អែកលើតម្រូវការទីផ្សារឈានមុខគេ ហើយតាមរយៈការដឹកជញ្ជូន បច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម យើងខ្ញុំនឹងផ្តល់ជូនអតិថិជននូវសេវាកម្មដែលមានគុណភាពខ្ពស់ និងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យនេះ។ ឥឡូវនេះមុខងារផ្ញើទំនិញក្នុង App E-GetS ត្រូវបានដាក់ដំណើរការហើយ ដែលជាសេវាកម្មគ្របដណ្តប់តំបន់ទាំងមូលក្នុងប្រទេសកម្ពុជា។ ក្នុងនោះបានគ្របដណ្តប់លើផ្នែកសេវាកម្មធំៗចំនួនពីរ មួយគឺសេវាកម្មដឹកជញ្ជូននៅប្រទេសកម្ពុជាដែលអតិថិជននៅប្រទេសកម្ពុជាអាចផ្ញើទំនិញទៅកាន់បណ្តាខេត្តក្នុងប្រទេសកម្ពុជាបាន និងមួយទៀតគឺជាសេវាកម្មដឹកជញ្ជូនអន្តរជាតិ អតិថិជននៅប្រទេសកម្ពុជាអាចផ្ញើទំនិញពីប្រទេសកម្ពុជាទៅកាន់ខេត្តនានាក្នុងប្រទេសចិនបាន។

អតិថិជនអាចធ្វើការកម្ម៉ង់តាមរយៈ App E-GetS ព្រមទាំងអាចតាមដានទំនិញរបស់លោកអ្នកភ្លាមៗ។
ជាមួយគ្នានេះ ភាគីទាំងពីរនឹងដាក់ដំណើរការកម្មវិធីផ្តល់មតិយោបល់របស់អតិថិជនចាប់ពីថ្ងៃទី 27 ខែកុម្ភៈ ដល់ថ្ងៃទី 15 ខែមីនា។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ អតិថិជនអាចទទួលបានបទពិសោធន៍នៃសេវាកម្មផ្ញើទំនិញរហ័សតាមរយៈ App E-GetS ហើយអតិថិជន 200 នាក់ដំបូងដែលធ្វើការកម្ម៉ង់នឹងទទួលបានអាំងប៉ាវ $10 និងកាដូផ្តាច់មុខមួយពីហ្សេតធីអូ អិចប្រេស (ZTO Express)។ លើសពីនេះកាដូផ្តាច់មុខហ្សេតធីអូ អិចប្រេស (ZTO Express) នឹងត្រូវបានដាក់នៅកន្លែងបង្វិលកងសំណាងក្នុង App E-GetS ហើយអតិថិជនអាចទទួលបានតាមរយៈការចាប់រង្វាន់ដោយពិន្ទុសន្សំ។

E-GetSបានបន្តសហការជាមួយដៃគូដ៏អស្ចារ្យជាច្រើនៗ ហើយពង្រឹកនិងពង្រីកទំនាក់ទំនងជាមួយសហគ្រាសផ្សេងៗនាពេលដែលធ្វើការអភិវឌ្ឍទីផ្សារកម្ពុជា ដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យ!

|តើត្រូវផ្ញើទំនិញដោយរបៀបណា?|

*បើក App E-GetS ចុច [ហ្សេតធីអូ អិចប្រេស] ដែលនៅលើទំព័រដើម ដើម្បីចូលទៅក្នុងកន្លែងផ្ញើទំនិញ ហើយចុចលើ [ដឹកជញ្ជូនរហ័ស] នឹងធ្វើការបំពេញព័ត៌មានទំនិញ ព័ត៌មានទទួលទំនិញ និងប្រភេទទំនិញ។ បន្ទាប់ពីលោកអ្នកបានធ្វើការបំពេញព័ត៌មានទាំងអស់នេះ ការផ្ញើទំនិញរបស់លោកអ្នកនឹងបានរួចជាការស្រេច។
*ចុច [ស្វែងយល់ថ្លៃដឹកជញ្ជូន/ទំនិញហាមឃាត់] ដើម្បីធ្វើការស្វែងយល់ពីព័ត៌មានលម្អិតនៃថ្លៃដឹកជញ្ជូន និងទំនិញហាមឃាត់។
*បន្ទាប់ពីធ្វើការផ្ញើទំនិញរួច លោកអ្នកអាចធ្វើការតាមដានទំនិញរបស់លោកអ្នកនៅក្នុង [ការតាមដានទំនិញ] បាន។
**រាល់អតិថិជនថ្មីរបស់ E-GetS នឹងទទួលបានអាំងប៉ាវ $5 ភ្លាមៗ💰
📱Download E-GetS App: onelink.to/e-gets
☎️Hotline Support: 023 238 999

Share This Post:

PR

ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ការប្រគំតន្រ្តីល្អមែន” បានមកដល់ក្រុងភ្នំពេញហើយ!

BY
Liny Chan
March 28, 2023
ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ការប្រគំតន្រ្តីល្អមែន” បានមកដល់ក្រុងភ្នំពេញហើយ!

ព្រឹត្តិការណ៍ «ល្អមែន CARAVAN» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ពីមួយថ្ងៃទៅមួយថ្ងៃ។ អតិថិជនមានការពេញចិត្តជាខ្លាំងបន្ទាប់ពីបានជិះសាកល្បងផ្ទាល់ជាមួយ Honda Dream2023 ព្រោះបានទទួលនូវបទពិសោធន៍ជាក់ស្តែង គុណភាពល្អពិតៗ ហើយក្នុងព្រឹត្តិការណ៍នីមួយៗ សន្ទុះនៃការបញ្ជាទិញកើនបន្តឡើងជាលំដាប់។
ដោយមើលឃើញពីសន្ទុះនៃការពេញចិត្តរបស់អតិថិជន ក្រុមហ៊ុន អិន ស៊ី អិច បន្តរៀបចំនូវព្រឹត្តិការណ៍នេះកាន់តែធំគឺ “ការប្រគំតន្រ្តី ល្អមែន” ក្នុងរាជធានីភ្នំពេញ។

លើកទី១៖ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងបរិវេណដីឡូត៍ ក្បែរវត្តស្ងួនពេជ្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ចូលរួមដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា, លោកពូ ឃ្លាំង, លោក ម៉ម ពេជ្ជរិទ្ធ, លោក នី រតនា, លោក នាង ដាវីន, លោក ស៊ីម ចន្ទ័ពន្លឺ, កញ្ញា យូរី, និង លោក ថុល សុភិទិ។

លើកទី២៖ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងបរិវេណសួនច្បារវត្តបទុមវតីរាជធានីភ្នំពេញ។
ចូលរួមដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដូចជា៖ អ្នកនាង សុគន្ធ នីសា, លោក ហ្សូណូ, លោក ថេណា, លោក នី រតនា, កញ្ញា វី ឌីណែត, NeverMind Band, លោក ថុល សុភិទិ និង លោក នាង ដាវីន។

➢ ចូលរួមដោយសេរីនៅក្នុងព្រឹត្តិការណ៍នេះ និងការផ្តល់ជូនពិសេសៗដូចជា៖
– ផ្លាស់ប្តូរប្រេងម៉ាស៊ីនដោយឥតគិតថ្លៃ! និងត្រួតពិនិត្យចំណុចសំខាន់ៗរបស់ម៉ាស៊ីនដោយឥតគិតថ្លៃ!
– ជិះសាកល្បងផ្ទាល់ជាមួយ Honda Dream2023!
– ឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់!

ការចាប់រង្វាន់ធំ សម្រាប់តែប្រិយមិត្តដែលចូលរួមទស្សនាផ្ទាល់តែប៉ុណ្ណោះ (ចូលរួមដោយសេរី)។

ចូលរួមទាំងអស់គ្នាណា! ចូលរួមដោយសេរី ទទួលយកភាពសប្បាយរីករាយជាមួយការសម្តែងពីកំពូលតារាចម្រៀង និងឱកាសទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់!!!

Share This Post:

PR

Park Cafe, Pizza Hut Cambodia និង (YEAC) សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្កើតកម្មវិធី FoodTech Startup Talk-2023!

BY
Liny Chan
March 27, 2023
Park Cafe, Pizza Hut Cambodia និង (YEAC) សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្កើតកម្មវិធី FoodTech Startup Talk-2023!

កាលពីល្ងាចថ្ងៃសុក្រ ទី២៤ មីនា ២០២៣, ក្រុមហ៊ុន United Food Group (UFG) ដែលជាក្រុមហ៊ុនមេរបស់ Park Cafe និង Pizza Hut Cambodia បានសហការជាមួយ(YEAC) សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមាន ការចូលរួមបត្ថម្ភធំដោយ ក្រុមហ៊ុន Atech Group Co.,LTD, ក្រុមហ៊ុន Bloc Delivery, ក្រុមហ៊ុន KOFI, ក្រុមហ៊ុន LEE FOOD, ធនាគារ CHIEF, បានរៀបចំកម្មវិធី FoodTech Startup Talk-2023! ដើម្បីចូលរួមលើកស្ទួយ ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យម្ហូបអាហារនៅកម្ពុជាអោយសមស្រមទៅតាមការវិវត្តន៌របស់លោក និយាយដោយឡែក និងដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិនិយាយជារួម។

លោក ហេង សេងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន UNITED FOOD GROUP បានអោយដឹងថាៈ កម្មវិធីនេះគឺជាផ្នែកមួយនៃសកម្មភាពសង្គមរបស់ក្រុមហ៊ុន “GIVE BACK to Community” ក្នុងការចូល រួមអភិវឌ្ឍន៌សហគមន៌តាមរយៈ ការបង្កើតកម្មវិធីចែករំលែកចំណេះដឹង បទពិសោធន៌ និងគំនិតល្អៗទៅអោយសិស្សានុសិស្ស យុវជន និង សហគ្រិនវ័យក្មេងមានឱកាសចូលរួមស្តាប់/ ផ្លាស់ប្តូរគំនិតល្អនិងបង្កើតបណ្តាញអាជីវកម្មរបស់ពួកគាត់អោយកាន់តែប្រសើរថែមមួយកម្រិតទៀត។ កម្មវិធីបច្ចេកវិទ្យាក្នុងវិស័យម្ហូបអាហារ FoodTech Startup Talk-2023! និងរៀបចំជារៀងរាល់ខែ។

គួរបញ្ជាក់ផងដែរ កម្មវិធីនេះមានការគាំទ្រដោយ EDI, CIC, និងដៃគូផ្សព្វផ្សាយគឺមានដូចជា៖ Business Cambodia, Khmer Note, Khmer Press, Biz-Khmer។

Share This Post:

PR

កំពូលតារាចម្រៀង និងអ្នកនិពន្ធឆ្នើម ១០រូប បង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ស៊ីហ្គេម

BY
Liny Chan
March 25, 2023
កំពូលតារាចម្រៀង និងអ្នកនិពន្ធឆ្នើម ១០រូប បង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ស៊ីហ្គេម

ផលិតកម្មកម្សាន្តដ៏ធំប្រចាំប្រទេសកម្ពុជា ដែលកំពុងប្រមូលផ្តុំដោយកំពូលតារាចម្រៀងជាច្រើនរូប Galaxy Navtra បានផលិតបទចម្រៀងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាលើកទីមួយរបស់ខ្លួន ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានាពេលខាងមុខនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានលើកឡើងលើបណ្តាញសង្គមថា ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម អ្នកឧកញ៉ាបានចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្តម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់ និងអ្នកឧកញ៉ាផ្ទាល់ផងដែរ។

នៅក្នុងបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ឆ្នាំ២០២៣នេះ ចូលរួមច្រៀងដោយកំពូលតារាចម្រៀង ៤រូបច្រៀងរួមគ្នា ដូចជា កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងលោក ខេម កំពូលតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា របស់ផលិតកម្មហ្គាឡាក់ស៊ី បង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចម្រៀងផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេជ្របញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕

Share This Post: