សង្គម

លោកស្រី នួន សុន្ទរី និងស្វាមី បាននាំយកអំណោយជាច្រើន ចែកជូនបងប្អូន និងក្មេងៗ រស់នៅតំបន់គំនរសំរាមស្ទឹងមានជ័យ

BY
Liny Chan
March 7, 2023
លោកស្រី នួន សុន្ទរី និងស្វាមី បាននាំយកអំណោយជាច្រើន ចែកជូនបងប្អូន និងក្មេងៗ រស់នៅតំបន់គំនរសំរាមស្ទឹងមានជ័យ

ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ លោកស្រី នួន សុន្ទរី ហៅ ស្រីអូន អគ្គនាយិកា ក្រុមហ៊ុន សម្រស់ធម្មជាតិ និងលោក ឈាង រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី បាននាំយកអំណោយរួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សា ចែកជូនបងប្អូន និងក្មេងៗ រស់នៅតំបន់គំនរសំរាមស្ទឹងមានជ័យ ដែលក្នុងនោះអំណោយសរុបចំនួន ៣៩០កញ្ចប់ ដោយបែងចែក សម្រាប់ ១៧០គ្រួសារ និង ២២០កញ្ចប់សម្រាប់ក្មេងៗ។

ការចែកគ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សាទាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលដល់កម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះដែលកំពុងខ្វះខាត ជាពិសេសចូលរួមចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមនាឱកាសទិវានារីអន្តរជាតិខាងមុខនេះ។ ម្យ៉ាងវិញទៀត វាគឺជាការជា រួមចំណែកដ៏មានសារសំខាន់ក្នុងការលើកទឹកចិត្ត និងជួយជំរុញដល់ក្មេងៗទាំងនោះ ឲ្យមានសម្ភារសិក្សាគ្រប់គ្រាន់ និងផ្តល់ឱកាសឲ្យពួកគេទទួលបានការអប់រំគ្រប់ៗគ្នា។

ក្នុងនោះដែរ គ្រួសារនីមួយៗទទួលបានគ្រឿងឧបភោគបរិភោគ មួយចំនួនដូចជា អង្ករ ត្រីខ ទឹកស៊ីអៀវ និងមី ចំណែកកុមាតូចក្នុងម្នាក់ៗ ទទួលបានសម្ភារសិក្សា ខ្មៅដៃ ប៊ិច ជ័រលុប និងទឹកដោះគោជាដើម។

គួរបញ្ជាក់ផងដែរថា អ្នកនាង ស្រីអូន និងស្វាមី តែងតែធ្វើសកម្មភាពសប្បុរសធម៌ជាច្រើនជួយដល់សង្គម និងប្រជាពលរដ្ឋដែលជួបប្រទះក្នុងជីវភាពខ្វះខាតមួយចំនួនតាមគ្រប់រូបភាព៕

Share This Post:

សង្គម

កីឡាករប្រដាល់ Thiago ចេញប្រកួតនៅអាល្លឺម៉ង់ នឹងតំណាងឱ្យទង់ជាតិប្រេស៊ីល និងទង់ជាតិកម្ពុជា ជាមួយគ្នា

BY
Naren
March 22, 2023
កីឡាករប្រដាល់ Thiago ចេញប្រកួតនៅអាល្លឺម៉ង់ នឹងតំណាងឱ្យទង់ជាតិប្រេស៊ីល និងទង់ជាតិកម្ពុជា ជាមួយគ្នា

(ភ្នំពេញ)៖ កីឡាករប្រដាល់ Thiago Teixeira ដែលមានដើមកំណើតជាជនជាតិប្រេស៊ីល បានប្រកាសថារូបគាត់នឹងប្រកួតនៅកម្មវិធី Apex Fight Series នាថ្ងៃទី០១ មេសា ខាងមុខនេះនៅប្រទេសអាល្លឺម៉ង់ នឹងតំណាងឱ្យទង់ជាតិប្រេស៊ីល និងទង់ជាតិកម្ពុជា ជាមួយគ្នា។

ជាមួយគ្នានេះលោកឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថាលោក Thiago នឹងចាកចេញទៅអាឡឺម៉ង់ នៅថ្ងៃទី២២ ខែមីនានេះ ដោយលោកបានជូន ក្លុក​តេជ និង ប្រថាប់ដៃ ទៅកាន់កីឡាករ Thiago ដើម្បីឱ្យគាត់មានស្មារតីខ្លាំងក្លា មោះមុត និងក្លាហាន។

លោកឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «ខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិថា Thiago នឹងចេញដំណើរទៅប្រទេសអាឡឺម៉ង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។ ថ្ងៃនេះផងដែរ ខ្ញុំបានជូន ក្លុក​តេជ និង ប្រថាប់ដៃ ទៅកាន់កីឡាករ Thiago ដើម្បីឲ្យគាត់មានស្មារតីខ្លាំងក្លា មោះមុត និងក្លាហាន។ ដោយគាត់ឡើងវ៉ៃលើកនេះគឺតំណាងឲ្យប្រទេសកម្ពុជា តំណាងឲ្យគុនខ្មែរ។

កីឡាករ Thiago នឹងវ៉ៃជាមួយកីឡាករអង់គ្លេសនៅសង្វ្រៀនប្រទេសអាឡឺម៉ង់។ ដូច្នេះក្នុងនាមខ្ញុំជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក ខ្ញុំនឹងរៀបចំការជូនដំណើរមួយសម្រាប់កីឡាករ Thiago ដល់ប្រលានយន្តហោះដើម្បីជាកម្លាំងចិត្តឲ្យគាត់អាចដណ្តើមយកជ័យជំនៈមកជូនប្រទេសកម្ពុជាយើងវិញ។ មិនយូរមិនឆាប់នៅពេលដែលកីឡាករ Thiago ត្រលប់មកប្រទេសកម្ពុជាវិញនឹងមានដំណឹងល្អមួយសម្រាប់បងប្អូនប្រជាជនកម្ពុជាទាំងមូលផងដែរ។ អាស្រ័យហេតុនេះខ្ញុំសូមជម្រាបបងប្អូនផងដែរថា បងប្អូនក៏អាចចូលរួមក្នុងការជូនដំណើរកីឡាករ Thiago បានផងដែរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ»៕

Share This Post:

សង្គម

ហួសចិត្ត! ទំនេរនាំគ្នាបង្ហោះម៉ូតូកាត់ព្រឹក ជ្រុលមកបុ.កឡានគេចតមុខផ្ទះ

BY
Naren
March 21, 2023
ហួសចិត្ត! ទំនេរនាំគ្នាបង្ហោះម៉ូតូកាត់ព្រឹក ជ្រុលមកបុ.កឡានគេចតមុខផ្ទះ

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវករណីដែលមានយុវជនមួយក្រុមបាននាំគ្នាបង្ហោះម៉ូតូ បណ្តាលឱ្យរេចង្កូតបុករថយន្តមួយគ្រឿងដែលចតនៅមុខផ្ទះ។

ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣២នាទីព្រឹក នៅក្នុងបុរីស្ថិតនៅផ្សាររតនាផ្លាហ្សា ជិតស្ពានអាកាសផ្សារដីហ៊ុយ ដែលមានទីតាំងនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការបង្ហោះរបស់ម្ចាស់រថយន្តឈ្មោះ Eum Sophanaly បានបង្ហោះរូបភាព និងវិដេអូ ព្រមទាំងសរសេររៀបរាប់ថា៖ «កុំឱ្យចាប់បានឱ្យសោះអាក្អូន ឡានចតមុខផ្ទះចូលក្នុង ហើយផ្លូវបុរីឡើងទូលាយល្វឹងវានៅជិះមកបុកបានទៀត(បង្ហោះម៉ូតូមកបុក) មានវីដេអូតាមរកអាក្អូនឯងទាល់តែឃើញ»៕

Share This Post:

សង្គម

ចូលរួមរំលែកទុក្ខ! ស្ត្រីរងគ្រោះ ដែលត្រូវគ្រូពេទ្យសម្ភពដើមអង្រ្កង ធ្វើការធ្វេសប្រហែសបណ្តាលឱ្យដា.ច់ពោះវៀន ពេលនេះបានទទួលមរណភាពហើយកាលពីយប់មិញ

BY
Khmerpress
March 16, 2023
ចូលរួមរំលែកទុក្ខ! ស្ត្រីរងគ្រោះ ដែលត្រូវគ្រូពេទ្យសម្ភពដើមអង្រ្កង ធ្វើការធ្វេសប្រហែសបណ្តាលឱ្យដា.ច់ពោះវៀន ពេលនេះបានទទួលមរណភាពហើយកាលពីយប់មិញ

រាជធានីភ្នំពេញ៖ ស្ត្រីរងគ្រោះឈ្មោះ សៀង ស្រីអូន អាយុ២២ឆ្នាំ ដោយបានអះអាងថា គ្រូពេទ្យ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការធ្វេសប្រហែសបានបូមរំលូតទារកដាច់ទាំងស្បូន និងពោះវៀនតូចមកជាមួយ បណ្ដាលឱ្យរងបួសធ្ងន់។ ពេលនេះស្ត្រីរងគ្រោះនោះ បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ យប់មិញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Chum Sarath នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះ និងសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ប្អូនស្រី សៀង ស្រីអូន ដែលទៅទទួលសេវាពន្លូតកូន ដោយសារកូនបាត់បង់ជីវិតក្នុងផ្ទៃអាយុ ០៤ខែ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្រ្កង ធ្វើការធ្វេសប្រហែសបណ្តាលអោយដាច់ពោះវៀននោះ គាត់បានទទួលមរណៈភាព កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ យប់មិញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហើយ។ សពប្អូនស្រីយកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ សូមដួងវិញ្ញាណក្ខន្ធរបស់ប្អូនស្រី ទៅកាន់ សុគតិភព » ៕​ ប្រភព៖ Chum Sarath

Share This Post: