បច្ចេកវិទ្យា

មកដល់ហើយ! realme 8 ស្មាតហ្វូនGaming បំពាក់បន្ទះឈីប Helio G95 អេក្រង់ Super Amoled, រាងស្តើងស្រាល តម្លៃ 289$ ល្មមជាប់ចិត្ត

BY
Liny Chan
May 28, 2021
មកដល់ហើយ! realme 8 ស្មាតហ្វូនGaming បំពាក់បន្ទះឈីប Helio G95 អេក្រង់ Super Amoled, រាងស្តើងស្រាល តម្លៃ 289$ ល្មមជាប់ចិត្ត

ឥឡូវនេះអ្វីដែលអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ realme 8 មានលក់ជាផ្លូវការនៅគ្រប់ដៃគូហាងសហការទូទាំងប្រទេស ជាមួយតម្លៃត្រឹមតែ 289 ដុល្លារ ប៉ុណ្ណោះ នឹងទទួលបានកាដូបន្ថែមដូចជា កាសប្លូធូស ដបទឹក និងស៊ីមស្មាតតម្លៃ 54 ដុល្លារ។ ស្មាតហ្វូន realme 8 គឺជាសេរ៊ី ដែលជោគជ័យបង្អស់របស់ត្រកូល realme វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យមជាមួយនឹងការលក់បានចំនួន 33,000,000គ្រឿងក្នុងអំឡុងរយៈពេល3ឆ្នាំកន្លងមកនេះ។ ថ្មីៗនេះ realme សហការជាមួយខ្សែភាពយន្តដ៏ល្បីគឺ Fast & Furious 9 ដែលជាឈុតឆាកប្រយុទ្ធមើលទៅគួរឲ្យជក់ចិត្តនឹងការប្រណាំងឡានមានល្បឿនលឿនប្រៀបបានហ្នឹងល្បឿនដ៏លឿនរបស់ realme 8 ។

មិនតែប៉ុណ្ណោះ realme ដែលជាប្រេនស្មាតហ្វូនដែលយុវវ័យពេញចិត្តបំផុត បានសហការជាមួយហ្គេមដែលពេញនិយមបំផុតសម្រាប់យុវវ័យ Mobile Legend ហើយតារារបស់ realme គឺលោក G-Devith និង Icefrog ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ Mobile Legends ហើយបានផ្តល់បទពិសោធន៏ដ៏អស្ចារ្យដល់អ្នកលេងហ្គេម ។ ស្របពេលព្រឹត្តិការណ៍ 515Eparty ផងដែរ ក្រុមហ៊ុនស្មាតហ្វូន Realme ក៏បានរៀបចំកាដូដ៏អស្ចារ្យសម្រាប់អ្នកគាំទ្ររបស់ Mobile Legends: Bang Bang នោះគឺស្មាតហ្វូន realme 8 បំពាក់ដោយបន្ទះឈីប gaming Helio G95,ការលេងហ្គេមកាន់តែរលូន ។ ព្រឹត្តិការណ៍ Mobile Legends :Bang Bang 515 Epartyលើកនេះបានបញ្ចប់ទៅដោយជោគជ័យដោយមានវត្តមានgamer លំដាប់កំពូលជាង 30នាក់ប្រចាំប្រទេសកម្ពុជាបានចូលរួមកម្មវិធីកំសាន្តនេះរួមមាន(Ice Frogz,Paragonនឹង Atev)។ លោក G-Devith អ្នកនាង Henaa និងលោក Oun បានដើរជាតួអង្គ S.T.U.N បានរួមគ្នាចេញវីដេអូចម្រៀង (MV)- Together ហើយបានចែកចាយក្នុងបណ្តាញសង្គមដោយមានអ្នកចូលមើលដល់ជិតមួយលាននាក់។ ហើយ Team selena ទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួត Funmatch 515 នឹងឈ្នះរង្វាន់ធំពីក្រុមហ៊ុន realme នោះគឺrealme 8 នឹង realme Buds Q ផងដែរ។

realme 8 នាំមកនូវកាមេរ៉ាដ៏អស្ចារ្យជាមួយនឹងសិនស័រទំហំ 64MP បូករួមជាមួយមុខងារថតរូបពិសេសជាច្រើនទៀត វាមានអេក្រង់ Super AMOLED ដែលមានពន្លឺភ្លឺដល់ 1000nits។

កាមេរ៉ាAI Quad ទំហំ64MPផ្តល់គុណភាពរូបថតពេលយប់កាន់តែច្បាស់ល្អ
realme 8បំពាក់កាមេរ៉ាគោលទំហំ64MP លេនទូលាយ( ultra-wide-angle)ទំហំ8MP 119° លេនmacroនឹងលេនB&W portraitបូករួមជាមួយមុខងារថតរូបទាន់សម័យជាច្រើនទៀត។

មុខងារ Tilt-shift Modeការថតរូបឲ្យឃើញតូចវាអាចផ្តិតរូបពិភពពិតទៅជាពិភពខ្នាតតូចដោយផ្តល់នូវបទពិសោធន៍ថតរូបដ៏អស្ចារ្យនិងប្លែក។

មុខងារ New Starry Modeធ្វើឱ្យប្រសើរឡើងនៅលើប្រសិទ្ធិភាពភ្លឺច្បាស់និងការកាត់បន្ថយសំលេងរំខាន។

realme 8ក៏ភ្ជាប់មកជាមួយមុខងារ Portraitថ្មីប្លែកដូចជា Neon Portrait, Dynamic Bokeh, New AI Portrait.

កាមេរ៉ា Selfieទំហំ16MPភ្ជាប់មកជាមួយមុខងារ AI Beauty, Portrait Mode, and Super Nightscape.

មុខងារ Dual-view Videoអាចឲ្យអ្នកថតវីដេអូកំសាន្តយ៉ាងសប្បាយនឹងគួរឲ្យចាប់អារម្មណ៍ ចំពោះ UIS Max Video Stabilizationទប់លំនឹងបានល្អនឹងផ្តល់នូវសមត្ថភាពក្នុងការថតវីដេអូដែលមានស្ថេរភាពនិងរលូននៅពេលដំណើរការ។

អេក្រង់6.4-inch Super AMOLED displayជាមួយកំរិតពន្លឺដល់1000nits
realme 8បំពាក់ដោយអេក្រង់6.4-inch Super AMOLEDវាគាំទ្រមុខងារ Always-on Displayនឹងមានសិនស័រស្កេនក្រយៅដៃផងដែល។អេក្រង់វាអាចបង្ហាញកំរិត resolutionដល់1080P FHDនឹងtouch rateដល់ 180Hz។ មុខងារ Sunlight modeអាចកំណត់ពន្លឺភ្លឺដល់1000nits ហើយវាក៏មានមុខងារ eye protectionដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។

ថាមពលថ្មធំ5000mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន30W Dart Flash Charge
realme 8 បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន30W dart Flash Chargeវាអាចសាកថ្មទំហំ5000mAh ត្រឹមតែរយៈពេល 65 នាទីប៉ុណ្ណោះ។វាអាចទុក standbyបាន40ថ្ងៃនឹងលេងហ្គេមបាន10ម៉ោង។ដំណើរការនៃមុខងារ Super Power Saving Modeវាអាចទុក standbyបានដល់ទៅ2ថ្ងៃដោយចំណាយថ្មអស់5%ប៉ុណ្ណោះ។ realme 8 ក៏មានមុខងារ App Quick Freeze, Sleep Standby Optimization និងមុខងារបង្កើនថាមពលថ្មផ្សេងទៀតព្រមទាំងអាចសាកទូរស័ព្ទផ្សេងទៀតឬឧបករណ៍វៃឆ្លាតជាមួយខ្សែ OTG ផងដែរ។

ការរចនាម៉ូដថ្មី Infinite Bold Design,ទំងន់ស្រាលនឹងស្តើងត្រឹម177g
realme 8មានរចនាបថទាក់ទាញនឹងលេចធ្លោដោយមានជម្រើស2ពណ៌ គឺពណ៌ទឹកប្រាក់ (Cyber Silver) នឹងពណ៌ខ្មៅ (Cyber Black)វាមានទំងន់ស្រាល177gនឹងកំរាស់ស្តើង8mm។ផ្ទៃខាងក្រោយវាមានសភាពភ្លឺរលោងរំលេចដោយអក្សរ Dare to leap ធំសរសេរជាផ្តេកនៅលើឆ្នូតវែងលាយឡំដោយពណ៌ឥន្ធនូ ហើយការឌីហ្សាញលាយបញ្ជូលគ្នាទាំងអស់នេះមើលទៅពិតជាអស្ចារ្យនឹងស្រស់ស្អាតមែនទែន ការសង្កេតមួយផ្សេងទៀតនោះគឺវាមិនងាយប្រលាក់ស្នាមម្រាមដៃផងដែរ

បន្ទះឈីប gaming Helio G95 ជាមួយបច្ចេកវិទ្យាបន្សាបកំដៅ
realme 8 បំពាក់ដោយបន្ទះឈីប gaming Helio G95 ដែលបង្កើតឡើងដោយ cores ធំA75 ចំនួន 2 និង A55 តូចៗចំនួន 65 ជាមួយល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU ដំណើរការនេះ មានសមត្ថភាពគ្រប់គ្រងហ្គេមក្នុងទូរស័ព្ទ។ចំពោះ បច្ចេកវិទ្យាបន្សាបកំដៅនេះធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពត្រជាក់ 14.4% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វាrealme 7។ហើយ
realme 8 បានភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់ស្រាប់នឹងមានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ ។

Share This Post: