បច្ចេកវិទ្យា

តើអ្នកដឹងទេ បច្ចេកវិទ្យាសាកថ្មកម្រិតកំពូលរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip លឿនបានដល់កម្រិតណា?

BY
Liny Chan
March 31, 2023
តើអ្នកដឹងទេ បច្ចេកវិទ្យាសាកថ្មកម្រិតកំពូលរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip លឿនបានដល់កម្រិតណា?

ពិតជាថ្មី ហើយកាន់តែទំនើប! លឿនអស់ស្ទះ ជាមួយស្មាតហ្វូនលំដាប់កំពូលអេក្រង់បត់ OPPO Find N2 Flip សាកថ្មរហ័សគ្រប់ស្ថានភាព ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ ។

រំខានណាស់មែនទេ? ពេលមើលរឿងបណ្តើរសាកថ្មបណ្តើរ? ពេលទូរស័ព្ទអស់ថ្មភ្លាមៗសាកថ្មម្តងៗត្រូវចំណាយពេលរង់ចាំយូរៗ? ថាមពលថ្មធំគឺពិតជាសំខាន់ ចំណែកការសាកថ្មលឿនក៏រឹតតែសំខាន់ ដូចនេះទើប OPPO Find N2 Flip បំពាក់មកនូវថាមពលថ្មធំ 4300mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ សាកលឿន និងសុវត្ថិភាពឈានមុខគេ។ គួរបញ្ជាក់ផងដែរថា OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានថាមពលថ្មធំជាងគេ និងសាកថ្មបានលឿនបំផុត បើធៀបជាមួយនឹងស្មាតហ្វូនអេក្រង់បត់ដទៃ។

សុំសរសើរដល់កំពូលស្មាតហ្វូន OPPO Find N2 Flip សមត្ថភាពកាន់តែខ្លាំងលឿនហួសពីការរំពឹងទុក បំពេញថាមពលថ្មកាន់តែរហ័ស ដោយប្រើពេលសាកត្រឹមតែ 23 នាទីអាចសាកថ្មបាន 50% ហើយសាកពេញ 100% ក្នុងត្រឹមតែ 57 នាទីតែប៉ុណ្ណោះ។

បន្ថែមពីនេះ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 𝟑.𝟐𝟔” ស្ទើរតែមើលមិនឃើញស្នាមផ្នត់ រូបរាងតូចស្រឡូនងាយស្រួលដាក់ក្នុងខោប៉ៅឬកាបូប ផ្ដល់សេរីភាពក្នុងការច្នៃប្រឌិតកាន់តែច្រើនដែលងាយស្រួលក្នុងការមើលពត៌មាន ថតរូបបានត្រឹមត្រូវ និងមានមុខងារសម្បូរបែបជាច្រើន។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរសព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6 ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4 ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ និងស៊ីមស្មាតលេខពិសេស គិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕

Share This Post:

បច្ចេកវិទ្យា

Apple គ្រោងបញ្ឈប់បុគ្គលិកនៅក្នុងផ្នែកអាជីវកម្មលក់រាយ ប៉ុន្តែមានលក្ខខណ្ឌ

BY
Naren
April 5, 2023
Apple គ្រោងបញ្ឈប់បុគ្គលិកនៅក្នុងផ្នែកអាជីវកម្មលក់រាយ ប៉ុន្តែមានលក្ខខណ្ឌ

(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា Apple គ្រោងកាត់បន្ថយបុគ្គលិកនៅក្នុងផ្នែកលក់រាយមួយចំនួនដែលស្ថិតនៅក្នុងក្រុមគ្រប់គ្រងការផលិត និងតំហែទាំទីតាំងលក់រាយរបស់ខ្លួននៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

វាមិនច្បាស់ទេថាតើមុខតំណែងប៉ុន្មានដែល Apple នឹងដកចេញនោះទេ ប៉ុន្តែតាមរយៈសារព័ត៌មាន Bloomberg បាននិយាយថាការកាត់បន្ថយនេះគឺ «ទំនងជាតិចតួចណាស់»។ នេះជាលើកទី១ ដែលទទួលបានរបាយការណ៍ថា Apple នឹងកាត់បន្ថយបុគ្គលិកផ្ទៃក្នុងរបស់ខ្លួន ដើម្បីកាត់បន្ថយចំណាយ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើនបានបញ្ឈប់បុគ្គលិកស្ទើតែពាក់កណ្តាលក្រុមហ៊ុនរួចទៅហើយ។

ត្រលប់ទៅខែមិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន Apple ធ្លាប់បានបញ្ឈប់ម្តងដែលជាបុគ្គលិកម៉ៅការសំណង់រហូតដល់ ១០០ នាក់ឯណោះ ដែលមានតួនាទីគ្រប់គ្រងការជ្រើសរើសបុគ្គលិកសំណង់ ប៉ុន្តែពួកគេមិនមែនជាបុគ្គលិកពេញម៉ោងទេ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុន Apple បានប្រាប់និយោជិតថា «ទាំងនេះមិនមែនជាការបញ្ឈប់ការងារទេ ប៉ុន្តែជាការសម្រួល ហើយការផ្លាស់ប្តូរនេះគឺមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការថែរក្សាហាងនៅទូទាំងពិភពលោក»។ បន្ថែមពីនេះទៅទៀតសម្រាប់អ្នកដែលត្រូវបានកាត់បន្ថយមានជម្រើសក្នុងការដាក់ពាក្យម្តងទៀតសម្រាប់មុខតំណែងដែលស្រដៀងនឹងការងារពីមុនរបស់ពួកគេ ហើយអ្នកដែលមិនបានទទួលតួនាទីថ្មីអាចទទួលបានប្រាក់បញ្ចប់អាទិភាពកាងារខែរហូតដល់ ៤ ខែឯណោះ។

គួរជម្រាបដែរថា គម្រោងបញ្ឈប់បុគ្គលិករបស់ Apple នេះមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុននោះទេ តែបើតាមរបាយការណ៍អាចនឹងមិនប៉ះពាល់បុគ្គលិកច្រើនឡើយបើធៀបទៅនឹងក្រុមហ៊ុនអាមេរិកផ្សេងទៀតដូចជា Twitter ដែលបានបញ្ឈប់រាប់ពាន់នាក់បន្ទាប់ពីការកាន់កាប់ដោយ Elon Musk ហើយកាលពីខែមុន Facebook បានប្រកាសថានឹងបញ្ឈប់បុគ្គលិកបន្ថែមទៀតប្រហែល ១០,០០០ នាក់ឯណោះ។ ខណៈ ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google វិញបានបញ្ឈប់បុគ្គលិករហូត ១២,០០០ នាក់គិតត្រឹមតែនៅក្នុងខែមករាប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post:

បច្ចេកវិទ្យា

WoW! OPPO Find N2 Flip តម្លៃ $899 បំពាក់សមត្ថភាពកំពូលៗ ព្រមទាំងសហការរួមគ្នាជាមួយកាមេរ៉ា Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់លើពិភពលោកថែមទៀត!

BY
Liny Chan
March 30, 2023
WoW! OPPO Find N2 Flip តម្លៃ $899 បំពាក់សមត្ថភាពកំពូលៗ ព្រមទាំងសហការរួមគ្នាជាមួយកាមេរ៉ា Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់លើពិភពលោកថែមទៀត!

មួយរយៈនេះប្រហែលជាអ្នកទាំងអស់គ្នាបានដឹងខ្លះៗរួចមកហើយទាក់ទងនឹងស្មាតហ្វូនកំពូល OPPO Find N2 Flip តម្លៃ $899 ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្មាតហ្វូនស្នាមផ្នត់តិចជាងគេបំផុតស្ទើរតែមិនឃើញនឹងភ្នែកទទេ ថាមពលថ្មធំជាងគេបំផុត 4300mAh និងសាកថ្មលឿនជាងគេ 44W SUPERVOOC™។ ប៉ុណ្ណឹងនៅមិនទាន់គ្រប់ទេឬ?

សម្រាប់ផ្នែកកាមេរ៉ាក៏ជាផ្នែកមួយសំខាន់ និងត្រូវខ្វាយខ្វល់រាល់ពេលទិញទូរស័ព្ទ ជាពិសេសមិត្តនារីៗ។ ហេតុនេះហើយ OPPO Find N2 Flip ជាស្មាតហ្វូនកាមេរ៉ាកម្រិតកំពូលទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ បានសហការបង្កើតរួមគ្នាជាមួយ Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់ពិភពលោកដើម្បីបង្កើតសមត្ថភាពថតរូបឲ្យកាន់តែអស្ចារ្យនៅលើកាមេរ៉ាមេ 50MP សេនស័រ Sony IMX890 និងកាមេរ៉ា 8MP Ultrawide មុំទូលាយ 112 ° សេនស័រ Sony IMX355 ដំណើរការដោយ NPU MariSilicon X ដែលផ្តល់បទពិសោធន៍ថតល្អបំផុតក្នុងកម្រិត 4K 60fps។ គួរបញ្ជាក់ថា នៅលើ OPPO Find N2 Flip ក៏មានមុខងារ Hasselblad Mode ដែលជាមុខងារបន្ថែមសម្រាប់អ្នកចូលចិត្តថតរូបផងដែរ។

ឥឡូវងាកមកមើលកាមេរ៉ាស៊ែលហ្វី រចនារន្ធប្រហោងជាមួយនឹងកម្រិតភាពច្បាស់ 32MP ប្រើសេនស័រ Sony IMX709 ដែលគាំទ្រក្នុងការថតវីដេអូក្នុងកម្រិត 1080P 30fps។ បន្ទាប់ពីសាកល្បងប្រើកាមេរ៉ា OPPO Find N2 Flip រួចមកគឺហ៊ាននិយាយថាល្អខ្លាំងទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ព្រោះវាបានបញ្ជាក់ពីពណ៌ពន្លឺច្បាស់ៗ និងព័ត៌មានលម្អិតៗលើរូបភាព។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕

Share This Post:

បច្ចេកវិទ្យា

តើទូរស័ព្ទអេក្រង់បត់មួយណាដែលគួរទិញក្នុងឆ្នាំ 2023? អេក្រង់ខាងក្រៅធំ អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់ សមត្ថភាពកម្រិតកំពូលលើសគេឯង…

BY
Liny Chan
March 28, 2023
តើទូរស័ព្ទអេក្រង់បត់មួយណាដែលគួរទិញក្នុងឆ្នាំ 2023? អេក្រង់ខាងក្រៅធំ អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់ សមត្ថភាពកម្រិតកំពូលលើសគេឯង…

ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនបានបោះជំហានក្នុងវិស័យស្មាតហ្វូនអេក្រង់បត់ ហើយបច្ចេកវិទ្យាអេក្រង់បត់នេះក៏កំពុងតែរីកចម្រើន និងទទួលប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។

មិនបង្អង់យូរ OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ឈានមុខលើពិភពលោកក៏បានផលិតអេក្រង់បត់នេះដែរ ទោះមិនមែនដំបូងគេប៉ុន្តែ OPPO Find N2 Flip ឥតខ្ចោះជាងស្មាតហ្វូនអេក្រង់បត់ដទៃ ហើយវាមកដើម្បីបំពេញចន្លោះខ្វះខាតនៃស្មាតហ្វូនបត់ដទៃ ហេតុនេះហើយទើបឃើញស្ថាប័នព័ត៌មានបច្ចេកវិទ្យាក្នុងស្រុក រួមទាំងអ្នក Review ដ៏មានជំនាញជាច្រើនជ្រើសយកស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មកនិយាយជាហូរហែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ តោះចង់ដឹងថា តើ OPPO Find N2 Flip មានចំណុចអ្វីដែលពិសេសជាងស្មាតហ្វូនដទៃ? ហើយវាបំពាក់សមត្ថភាពអស្ចារ្យអ្វីខ្លះ?

គ្រាន់តែចាប់កាន់ OPPO Find N2 Flip គឺដឹងថាវាលេចធ្លោជាងមិត្តរបស់វាដែលជាស្មាតហ្វូនអេក្រង់បត់ដូចគ្នាបាត់ទៅហើយ ជាមួយនឹង Cover Screen ធំជាងគេ 3.26 Inch AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព 382×720 Pixel ដែលភាគច្រើនស្មាតហ្វូនបត់ដទៃមិនដល់ 2 Inch ផង។ ហើយចំណុចទាក់ទាញមួយទៀតគឺវាមិនត្រឹមតែជាផ្ទាំងបង្ហាញដំណឹងទេ តែក៏អាចប្រើប្រាស់មុខងារជាច្រើននៅលើអេក្រង់ខាងក្រៅនេះបានផងដែរជាមួយនឹងមុខងារបង្ហាញព័ត៌មានអាកាសធាតុ ទទួលនិងបដិសេធការហៅចូល ឆ្លើយតបសារ គ្រប់គ្រងការចាក់តន្រ្តី និងគាំទ្រកម្មវិធី Spotify Music។ លើសពីនេះអាចប្រើកាមេរ៉ាក្រោយថតរូប ថតវិដេអូចេញពី Len ទាំងពីរដែលជាការសហការជាមួយនឹងក្រុមហ៊ុន Camera Hasselblad ផងដែរ។

បើក្រឡេកទៅមើលរូបរាងវិញគឺតូចច្រឡឹងគួរឲ្យស្រលាញ់ រចនាមកជាមួយកម្រាស់ស្តើងបំផុតពេលបត់ចូល ដែលផ្តល់ភាពងាយស្រួលទាំងពេលទុកដាក់ និងរាល់ពេលចាប់កាន់។ អ្វីដែលគួរឲ្យសរសើរគឺពេលបើកចូលអេក្រង់ខាងក្នុងពិតជាទទួលបានបទពិសោធន៍ច្រើនលើសពីការរំពឹងទុក ដោយស្នាមផ្នត់គឺរាបស្មើល្អមែនទែន ស្ទើរតែមើកមិនឃើញនឹងភ្នែកជាមួយទំហំអេក្រង់ 6.8 Inch AMOLED Refresh Rate 120Hz ដែលបង្ហាញរូបភាពក្នុងកម្រិត 1080×2520 pixels ជាមួយនឹងកម្រិតពណ៌បែបធម្មជាតិដិតស្អាតក្នុងការទស្សនាវីដេអូ។ ចំណែកការលេងហ្គេមក៏រអិលដូចគ្នាជាមួយកម្លាំងម៉ាស៊ីនដែលបំពាក់ដោយបន្ទះឈីប Mediatek Dismensity 9000+ ដើរដោយប្រព័ន្ធប្រតិបត្តិការ ColorOS13 និងដំណើរការលើ Android 13។ លើសពីនេះបន្ថែមជាមួយកម្លាំងសមត្ថភាពថាមពលថ្មមិនធម្មតា 43000mAh ដែលគ្មានស្មាតហ្វូនអេក្រង់បត់មួយណាមានថាមពលធំបែបនេះឡើយ ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿនបំផុត 44W SUPERVOOC™ ផងដែរ។

ចំណុចស្នូលមួយទៀតដែលគ្រប់គ្នាចង់ដឹងនោះគឺ Camera ខាងក្រោយសម្រាប់ការថត Selfie ដែលមាន Len មានទំហំ 50MP ដែលជា Sensor Sony IMX 890 មានសមត្ថភាពផលិតរូបភាពបានយ៉ាងល្អឥតខ្ចោះ ពណ៌ស្រស់បែបធម្មជាតិនិងផ្តល់ព័ត៌មានលម្អិតច្បាស់តែម្តង។ ហើយយើងក៏អាចបត់បញ្ឈរពី 45° ទៅ 110°បានសម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំង ដូចជា Long Exposer ឬ Timelape ជាដើម។ ចំណែកមួយទៀតជា Len Untra Wide ដែលមានទំហំ 8MP ជា Sensor Sony IMX 355 ក៏អាចផ្តិតយករូបភាពបានច្បាស់មិនចាញ់ Len ដើមប៉ុន្មាននោះទេ។ មួយវិញទៀតសម្រាប់ការថតរូបនេះដែរ វាក៏មានមុខងារ Dual View អាចឲ្យមនុស្សជាទីស្រលាញ់របស់អ្នកអាចមើលឃើញរូបតាម Cover Screen ទំហំ 3.26 Inch ខាងក្រោយផងដែរ។ ដោយឡែកជាមួយនឹង NPU Marisilicon X ដែលបំពាក់នេះគឺវាជំនួយដល់ការថតវីដេអូនាពេលយប់បានល្អខ្លាំង ដែលវាបំពាក់មកជាមួយនឹងមុខងារ AI Noise Reduction ជួយកាត់គ្រាប់ Noise រាល់ពេលថតរូបនៅពេលយប់។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ។

Share This Post: