ឧកញ៉ា ស្រី ចាន់ថន តំណាងឱ្យកីឡាករ Thiago ថ្លែងអំណរគុណដល់សម្តេចតេជោ ឧបត្ថម្ភ ២០,០០០ដុល្លារ ព្រមទាំងស្នើសុំព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក នៅមុននេះបន្តិច បានតំណាងឲ្យកីឡាករ Thiago សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដល់កីឡាករ Thiago ចំនួន ២០,០០០ដុល្លារ ព្រមទាំងស្នើសុំព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរជូនផងដែរ។
ឧកញ៉ា ស្រី ចាន់ថន ពិតជារំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានទឹកចិត្តមេត្តាត្រាប្រណីដល់កីឡាករ Thiago ដោយក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « តំណាងឲ្យកីឡាករ Thiago ខ្ញុំបាទគោរពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកមានទឹកចិត្តមេត្តាត្រាប្រណីដល់កីឡាករ Thiago។ ដោយសម្តេចពុកនឹងឧបត្ថម្ភថវិកាដល់កីឡាករ Thiago ចំនួន ២០,០០០ដុល្លារ និងស្នើសុំទៅកាន់ក្រសួងពាក់ព័ន្ធដើម្បីផ្តល់សញ្ជាតិខ្មែរទៅកាន់កីឡាករ Thiago បន្ថែមទៀត។
ឧកញ៉ា ស្រី ចាន់ថន បានសរសេរបន្ថែមទៀតថា៖ « ខ្ញុំជាប្រជាជនកម្ពុជាម្នាក់ ខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងក្រៃលែង ពុំមានពាក្យអ្វីថ្លែងបានឡើយ ដែលសម្តេចពុកបានគិតគូរដល់សុខទុកកីឡាករ និងប្រជាជនទូទៅយ៉ាងខ្លាំងបែបនេះ។ ជាចុងក្រោយខ្ញុំបាទ តំណាងឲ្យកីឡាករ Thiago សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សាសម្តេចពុកគ្រប់កាល គ្រប់វេលារាត្រីទាំងអស់។ ដោយក្តីគោរព និងស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន » ៕





ប្រភព៖ ស្រី ចាន់ថន Srey Chanthorn
