ឧកញ៉ា ស្រី ចាន់ថន តំណាងឱ្យកីឡាករ Thiago ថ្លែងអំណរគុណឯកឧត្តម ខៀវ កាញារីទ្ធ ដែលមានទឹកចិត្តល្អក្រៃលែង ឧបត្ថមថវិកាដល់កីឡាករ Thiago
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានតំណាងឲ្យកីឡាករ Thiago ថ្លែងអំណរគុណ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលលោកមានទឹកចិត្តល្អក្រៃលែងក្នុងការណាត់ជួបសំណេះសំណាល ក៏ដូចជាឧបត្ថមថវិកាដល់កីឡាករ Thiago ។
នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទតំណាងឲ្យកីឡាករ Thiago សូមថ្លែងអំណរគុណ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលលោកមានទឹកចិត្តល្អក្រៃលែងក្នុងការណាត់ជួបសំណេះសំណាល ក៏ដូចជាឧបត្ថមថវិកាដល់កីឡាករ Thiago របស់យើង។ ជាចុងក្រោយខ្ញុំសូមគោរពជូនពរបវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ មានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺនយូរ សេចក្តីសុខសុភមង្គលគ្រប់ទិវារាត្រី និងសូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន » ៕












