បច្ចេកវិទ្យា

អ្នកណាខ្លះហ្វេន Avengers? OPPO RENO5 Marvel Edition ចំនួនមានកំណត់ ប្រញាប់ឡើងដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនដ៏ខ្លាំងក្លា

BY
Liny Chan
May 28, 2021
អ្នកណាខ្លះហ្វេន Avengers? OPPO RENO5 Marvel Edition ចំនួនមានកំណត់ ប្រញាប់ឡើងដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនដ៏ខ្លាំងក្លា

កាន់តែប្លែក ធានាថាលើកនេះពិតជាអស្ចារ្យ ដោយ OPPO បានសហការគ្នាជាមួយនឹង Marvel ក្នុងការបង្កើតស្មាតហ្វូនហេរូគឺ OPPO RENO5 Marvel Edition ដើម្បីជាការបង្ហាញនូវបទពិសោធន៍ថ្មីដ៏វិសេសវិសាលប្រៀបដូចជាការប្រមូលយកថាមពលដ៏អស្ចារ្យទាំងអស់ពី Super Heroes មករួមបញ្ចូលតែមួយជាមួយនឹងស្មាតហ្វូន OPPO Reno5 ដែលបង្កើតបានជាអនុភាពខ្លាំងក្លាដែលមិនធ្លាប់មានលើស្មាតហ្វូនដទៃ។

ហើយបើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការរបស់ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានបង្ហោះកាលពីថ្មីៗនេះ ស្មាតហ្វូន OPPO RENO5 Marvel Edition គឺមានតម្លៃខ្លួនត្រឹមតែ $399 ពិតជាពិសេសខ្លាំងមែនទែន បើប្រៀបធៀបទៅនឹងសមត្ថភាព និងការរចនាដ៏កម្របែបនេះ។

ជឿថាមានអ្នកគាំទ្ររបស់ Marvel ក៏ដូចជា OPPO មិនតិចនោះទេ ដែលកំពុងតែឆ្ងល់ និងចង់ដឹងអំពីសមត្ថភាពពិសេសៗលើស្មាតហ្វូនហេរូ OPPO RENO5 Marvel Edition ។ ហើយខាងក្រោមនេះ ជាអ្វីដែលយើងជឿថា ប្រសិនបើហ្វេន Avengers បានឃើញ គ្មានថ្ងៃនឹងដកចិត្តពីស្មាតហ្វូនហេរូនេះបាននោះទេ។

• រចនាបថ៖ គឺជាការបំផុសគំនិត និងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងឈុត Quantum Suits នៅក្នុងភាពយន្ត Avengers: Endgame។
• ផ្នែកខាងក្រោយ៖ ត្រូវបានរំលេចឡើងដោយរចនាបថតំណាងឲ្យ Avengers ស្ទើរទាំងស្រុងចម្រុះចំនួន 4 ពណ៌គឺមានពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ក្រហម ភ្លឺរលោងទាក់ភ្នែកបង្ហាញភាពខុសប្លែកពីគេ អមមកជាមួយនិមិត្តសញ្ញាអក្សរ «A» ដែលជានិមិត្តសញ្ញាតំណាងឲ្យ Avengers។
• តួខាងក្រោយ៖ រចនាបថឡើងជារាងអក្សរ «X» ជា Logo តំណាងឲ្យតួអង្គ Superhero Black Widow និងបន្ស៊ីគ្នាជាមួយនឹងនិមិត្តសញ្ញា Avengers។
• អេក្រង់៖ ដោយឡែកនៅលើ Home Screen នៃកម្មវិធីនីមួយៗរបស់ OPPO ក៏បានរចនាជំនួសដោយ Avengers Quantum Suits របស់ Marvel ផងដែរ។ អាចនិយាយបានថានៅពេលលោកអ្នកចាប់កាន់គឺប្រៀបដូចមានអារម្មណ៍ស្និទ្ធស្នាលនៅក្នុងពិភព Marvel អ៊ីចឹង។ មិនតែប៉ុណ្ណោះ OPPO ក៏បានបន្ថែមរូបភាពចំនួន 6 ស្ទីលដល់ហ្វេនៗរបស់ Marvel អាចជ្រើសរើសដាក់នៅលើ Lock Screen Wallpaper ។

យ៉ាងណាមិញ បើក្រឡេកទៅមើលលក្ខណៈពិសេសផ្នែកខាងក្នុង និងបច្ចេកវិទ្យាទំនើបៗរបស់ OPPO RENO5 Marvel Edition គឺបំពាក់មកជាមួយអេក្រង់លាតរាបស្មើទំហំ 6.4 អ៊ីញ ប្រភេទ AMOLED កម្រិត Full HD+ ជាមួយកម្រិតអេក្រង់ Refresh Rate 90Hz បច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហ័ស 50W និងបច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ផងដែរ។ សម្រាប់កម្លាំងម៉ាស៊ីន OPPO RENO5 Marvel Edition ប្រើប្រាស់បន្ទះឈីប Snapdragon 720G គួបផ្សំជាមួយ RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ។ លើសពីនេះ សូម្បីតែឆ្នាំងសាក កាសខ្សែ ស្រោមការពារ និងម្ជុលចាក់ SIM ដែលមាននៅក្នុងប្រអប់របស់ របស់ OPPO RENO5 Marvel Edition ក៏រចនាឡើងតាមលំនាំដើមរបស់ Avengers ផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ភាពយន្តដ៏ល្បីពាសពេញពិភពលោក Marvel’s Avengers ក្នុងឈុតតួអង្គ Black Widow ដែលហ្វេនៗនិយមទស្សនានេះឃើញថាបានត្រៀមនឹងចាក់បញ្ចាំងនៅថ្ងៃទី 09 ខែកក្កដា ឆ្នាំ 2021 នៅជុំវិញពិភពលោក។
ដូច្នេះ សម្រាប់ហ្វេនៗ Avengers នៅរាលរែកអីទៀត? មិនមែនគ្រប់គ្នាសុទ្ធតែអាចក្លាយជាម្ចាស់កម្មសិទ្ធរបស់ស្មាតហ្វូនហេរូនេះទេ ដូច្នេះមិនត្រូវឲ្យឱកាសនេះរំលងផុតទៅដោយងាយៗឡើយ ព្រោះចំនួនមានកំណត់ណា៎!
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Share This Post: