ឧកញ៉ា ស្រី ចាន់ថន នឹងសម្រុកការសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីសម្រចបាននូវពហុកីឡដ្ឋានគុនខ្មែរ ដែលអាចផ្ទុកមនុស្សរហូត៣៥០០នាក់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានឱ្យដឹងថា កីឡដ្ឋានប្រាំបីទិស មានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំងប្រាំបី និងខ្លោងទ្វារ នឹងសម្រចការសាងសង់នាពេលឆាប់ៗខាងមុខនេះ។
ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំមានកិត្តិយសសូមប្រកាសជាសាធារណៈថា ថ្ងៃនេះយើងបានរៀបចំកម្មវិធីបញ្ចុះបឋមសាលាក្នុងការសាងសង់កីឡដ្ឋានប្រាំបីទិសនៅសួនកម្សាន្ត Jet’s Garden Park របស់ខ្ញុំនៅតំបន់វិហារសួគ៌។ សូមបញ្ជាក់ផងដែរថា កីឡដ្ឋានប្រាំបីទិសនឹងមានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំងប្រាំបី និងខ្លោងទ្វារផងដែរ។ នៅក្នុងកីឡដ្ឋានប្រាំបីទិសរបស់យើងនឹងអាចផ្ទុកបងប្អូនបានរហូតដល់ទៅ ៣៥០០នាក់ឯណោះ។ ដូច្នេះខ្ញុំនឹងសម្រុកធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃដើម្បីសម្រចការសាងសង់អគារកីឡដ្ឋានរបស់យើងឲ្យបានឆាប់បំផុត។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន » ៕





ប្រភព៖ ស្រី ចាន់ថន Srey Chanthorn
